វាចាប់ផ្តើមពេលដែលអារម្មណ៍ធុញថប់និងពេលវេលាប្រចាំថ្ងៃដែលជួបប្រទះនូវរឿងដដែលៗ ដែលជំរុញឲ្យគំនិតដែលចង់ទៅកន្លែងមួយម្នាក់ឯងដែលមិនជួបមនុស្សម្នាដែលស្គាល់គ្នា ក៏ជិះកាត់ស្ថានីយ៍រថភ្លើងភ្នំពេញក៏ចុះទៅសួរនាំអំពីសំបុត្រ ចៃដន្យសំបុត្រនៅសល់តម្លៃក៏សមរម្យ ៧ដុល្លារដល់កំពត ចេញម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ១១៖៣០ព្រឹក តែ៤ម៉ោងកន្លះ ក៏សម្រេចចិត្តទិញសំបុត្រ ដោយគិតថាលើកនេះនឹងធ្វើដំណើរកំសាន្តនឹងមិនចាំបាច់មានផែនការច្បាស់លាស់ទេ នឹកឃើញចង់ទៅណាក៏ទៅភ្លាមហ្មងទៅ
ដល់ថ្ងៃចេញដំណើរម៉ោងប្រមាណ ៦៖៤០ព្រឹក មកដល់ស្ថានីយ៍ឃើញមនុស្សម្នាចាច្រើនភាគច្រើនលក្ខណៈក្រុមគ្រួសារខ្មែរ មិត្តភក្តិជាក្រុម មានបរទេសច្រើនគួរសមដែរ ចម្លែកតែឯងម្នាក់ឯងម៉ក់ៗ តែដឹងខ្លួនច្បាស់ថាក្រែងមកចង់ស្គាល់បទពិសោធន៍ថ្មីៗអ្ហី ដូចរាល់ដងក៏ទៅនិយាយរកគេមុន ជួបជនបរទេសមួយក្រុមមកពីអាល្លឺម៉ង់មានស្រីមានប្រុសតែមកពីទីក្រុងខុសៗគ្នា (មាន Frankfurt Berlin និង Bonn) និយាយទៅនិយាយមក មានម្នាក់គាត់ធ្វើការងារស្ម័គ្រចិត្តនៅខេត្តសៀមរាប ប្រូកប្រាជ្ញបណ្តើរមើលទេសភាពបណ្តើរមានវាលស្រែ មានភ្នំ ផ្ទះប្រជាជនតាមជនបទ កាត់ភ្នំកំពង់ត្រាច រោងចក្រស៊ីម៉ង់ ប្រមាណជា២ម៉ោងក្រោយដល់កំពតបាត់ តែមួយក្រុមនោះគាត់ទៅក្រុងព្រះសីហនុ ក៏បែកផ្លូវគ្នាត្រឹមនោះទៅ។
មកដល់កំពតឡើងតុតុមកដល់ Mad Monkey ក៏ទម្លាក់អីវ៉ាន់ចុះ Check-in ហើយអារម្មណ៍ក៏ខ្ជិលលេចចេញមកដូចគិតមែន ហើយមេឃរលឹមប្រ៊ុយៗផង ក៏អង្គុយចុចកុំព្យូទ័រទៅ។ ល្ងាចបន្តិចទៅអង្គុយនៅមាត់អាងទឹក ហៅអីញ៉ាំ និង Cocktail គេក៏ថាថ្ងៃនេះគេ Free Beer ណ្ហើយគេ Free ហើយក៏យកទៅតែទិញភីហ្សាមួយដែរទុកញ៉ាំ ហើយក៏បានជួបមិត្តភក្តិថ្មីម្នាក់ទៀត Josh គាត់មកម្នាក់ឯងដែរ។ ជឿទៅថាមនុស្សមិនឯការដើរលេងម្នាក់ឯងយ៉ាងណាក៏នៅជួបមិត្តភក្តិថ្មីដែលចុងក្រោយដើរលេងជាមួយគ្នាទាល់តែបាន។
ស្អែកឡើងបបួលគ្នាជួលម៉ូតូជិះដើរលេង Josh ថាគាត់ចង់ទៅលេងឆ្នេរកែប ហើយក៏នាំគ្នាជិះម៉ូតូទៅ ពីរនាក់មិនបានសម្រេចមានមិត្តភក្តិគាត់ដែលបានជួបលើឡានក្រុងម្នាក់ទៀតឈ្មោះ Andrew (Andy) ដើរលេងម្នាក់ឯងដែរ និយាយទៅនិស្ស័យរបស់អ្នកដើរលេងម្នាក់ឯង ចេះរកគ្នាឃើញ។ ទៅដល់កែបចូលផ្សារក្តាមទិញគ្រឿងសមុទ្រ ផ្លែឈើហើយក៏ជិះឡើងទៅដល់ឆ្នេរកែប ក៏អង្គុយញ៉ាំអីនៅឯនោះទៅ។
និយាយពីតាមផ្លូវត្រឡប់មកវិញ ទាញ Google Map មើលភ្នំកំពង់ត្រាចតែ ៣០នាទីពីកែប ទាញម៉ូតូប្រ៊ុយ។ តែមិនមែនថា Google Map នាំទៅដល់ភ្លាមទេ គឺវង្វេងអស់ពីរដងទើបទៅដល់។ ដល់ភ្លាមសប្បាយចិត្តភ្លាមព្រោះធ្លាប់តែឃើញល្អាងដែលទឹកពណ៌ខៀវស្រងាត់តាមអ៊ីនធើណិត ឥឡូវបានមកឃើញផ្ទាល់។ ថតៗៗៗ ក្រឡេកមើលពីរនាក់នោះ លោតទឹកប្រូងៗអស់ គេឡើងសប្បាយព្រោះទឹកឡើងត្រជាក់ អារម្មណ៍ស្រស់ស្រាយហ្មង។
បន្តឡើងដល់ល្អាងខាងលើភ្នំ ក៏បានជួបអ៊ុំស្រីម្នាក់ដែលគាត់ជាអ្នកមើលថែរក្សាអបីជំនឿនៅភ្នំកំពង់ត្រាចនោះនិទានរឿងរាងដែលទាក់ទងនឹងភ្នំនោះទាំងរឿងរ៉ាវជាក់ស្តែង និងបែបអរូបិយ (មើលវីដេអូនាទីទី៨៖២០) គាត់ដំណាលពីល្អាងព្រះអាទិត្យ និងល្អាងព្រះចន្ទ និងភ្នំដែលនៅក្នុងតំបន់កំពង់ត្រាច។
គិតថាដល់ពេលត្រឡប់មកវិញក៏ចេញដំណើរបកទៅកំពតវិញតែកាត់តាមកែបដដែល តាមផ្លូវក៏ជួបរឿងស៊យមួយគឺដួលម៉ូតូ ដែលរលាត់សាច់ទាំងខ្ញុំទាំង Josh ប៉ុន្តែមិនសូវជាធំដុំទេ តែឈឺខ្លួនដែរនឹង។
សុំផ្អាកនិទានរឿងរ៉ាវនៃដំណើរទេសចរណ៍ម្នាក់ឯងតែមិនឯការត្រឹមនេះចុះ គ្រាន់តែចង់បង្ហាញថាពេលខ្លះដើរទៅណាមកណាម្នាក់ឯងៗ អាចឲ្យយើងមានពេលវេលាច្រើនជាងមុនសម្រាប់ខ្លួនឯង ហើយក៏អាចជួបមិត្តភក្តិថ្មី និង បទពិសោធន៍ប្លែកៗ។ អញ្ចឹងគួរសាកល្បងម្តងទៅ ថាទៅរួចទេពេលដើរលេងម្នាក់ឯងនោះ!
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…