ដើរលើសពីលេង

Auto Added by WPeMatico

ប្រាសាទព្រះធាតុបារាយណ៍ សិល្បៈអង្គរ ឰដ៏ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ប្រាសាទព្រះធាតុបារាយណ៍​ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ។ ប្រាសាទព្រះធាតុបារាយណ៍មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​បារាយណ៍ ស្រុកស្រីសន្ធរ ខេត្ត​កំពង់ចាម ។ ដើម្បីធ្វើ​ដំណើរ​ទៅប្រាសាទ​នេះ (ដោយ​ចេញ​ពី​ក្រុង​ភ្នំពេញ) គេត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦A ហើយ​ឆ្លង​ស្ពាន​ព្រែក​តា​មាក់​ទៅ​ត្រើយ​ខាង​កើត បន្ទាប់​មក​បត់​ឆ្វេង​ស្រប​តាម​បណ្ដោយ​មាត់​ទន្លេ ។ ត្រូវ​ធ្វើ​ដំណើរ​រហូតដល់​ទីរួម​ស្រុក​ស្រីសន្ធរគឺទីប្រជុំជន​ព្រែកពោធិ៍ ។ រួចបន្ត​ដំណើរ​ទៅ​ទៀត​ប្រមាណ​ជា​ ៨គីឡូម៉ែត្រ​​ទៅ​ដល់​ផ្សារ​ព្រែក​ដំបូក ។ បន្ទាប់​មក​ត្រូវ​បត់​ស្ដាំដៃតាម​ផ្លូវ​ដី​នៅ​មុខ​វត្ត​ប្រាសាទ​វដ្ដី ហើយធ្វើ​ដំណើរ​ប្រមាណ​ ៧គីឡូម៉ែត្រ​ទៀត​មុននឹង​ទៅ​ដល់​ឃុំ​បារាយណ៍…

3 years ago

បុស្បុកដាំកញ្ចក់ដ៏វិចិត្រ និងជហ្វាព្រះភក្រ្តសង្ឃដ៏កម្រ នៃព្រះវិហារបុរាណចុងសត្សវត្សរ៍ទី១៩ វត្តល្អក់

ព្រះវិហារបុរាណ វត្តល្អក់ បុស្បុកដាំកញ្ចក់ដ័វិចិត្រ និងជហ្វាបុរាណព្រះភក្រ្តសង្ឃដ៏កម្រ។ ដំណាលតពីមួយគ្រា ទៅមួយគ្រា ពួកយើងបន្ត និងព្យាយាម បង្ហាញថាវត្តអារាម ដែលជាបុរាណស្ថាន នៅតាមទីឋាន ភូមិស្រុកនានា ក្នុងដែនសីមាកម្ពុទេសយើង គឺលើសពីទីសាសនា ដែលបង្កប់នូវ សិល្បៈចម្រុះ វិស័យអប់រំ ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រ អាចថាដោយប្រយោល…

3 years ago

«ព្រះធាតុទឹកឆា» កេរអង្គរកំបាំងក្នុងព្រឹក្សាខេត្តកំពង់ចាម

«កំពង់ចាម» នៅតែជាទីឋានពិសិដ្ឋមួយ បើនិយាយទៅដល់ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រជាតិខ្មែរ ដែលហូរហៀរទៅដោយវត្តអារាម និងបុរាណស្ថានជាច្រើនគួរឲ្យកត់សម្គាល់ ដែលខ្លះបានកប់កំបាំងក្នុងព្រៃ នឹងខូចខាត បាក់បែក ដោយអន្លើ។ តែទោះជាយ៉ាងណា ស្លាកស្នាមទាំងនោះហាក់នៅរក្សាអត្តសញ្ញាណ និងតម្លៃវប្បធម៌ខ្លួន កំពុងរង់ចាំស្វាគមន៍ មនុស្សជំនាន់ក្រោយមកស្វែង សិក្សា និងផ្សព្វផ្សាយបន្ថែម។ ដើរលើសពីលេងលើកនេះបន្ត បេសកកម្មរបស់ខ្លួននៅក្នុងខេត្តកំពង់ចាម ដោយលើកយក…

4 years ago

«ភ្នំខ្យង» ទីល្អាងដ៏ងងឹតលាក់ខ្លួនជាមួយប្រាង្គប្រាសាទសតវត្សរ៍ទី៦

ធ្លាប់តែបានឃើញក្នុងភាពយន្តបែបផ្សងព្រេង ដែលតួឯកចូលក្នុងល្អាងដ៏ងងឹតសូន្យសុង ដើម្បីស្វែងរកវត្ថុមានតម្លៃ តែដល់វេលាដែលបានមកស្គាល់បទពិសោធន៍បែបនោះខ្លួនឯង ទើបដឹងថាអារម្មណ៍នោះពិតជារំភើបក្រៃលែង ដៃកាន់ទូរស័ព្ទបើពិលបណ្តើរ ក្រវៀសជើងរាវផ្លូវបណ្តើរ ត្បិតអីសម្រេចចិត្តរួចហើយ ថាត្រូវតែចុះទៅល្អាងដ៏អាថ៌កំបាំងមួយនេះ។ ក្នុងចិត្តគិតថាហេតុអ្វីបានជាមានជណ្តើរដែកទុកឆ្លងកាត់ ហើយមាត់ល្អាងក៏ឃើញមានសំណែនទៀត ក៏ភ្នកគិតថា ច្បាស់ណាស់ប្រាកដជាមានអ្វីម្យ៉ាងនៅក្នុងល្អាងនេះហើយ ទើបជាអ្នកស្រុកមានជំនឿបែបនេះ។ នៅខាងក្រៅអាកាសធាតុដូចជាធម្មតា ដែលកាលបើបានមកដល់ក្នុងគុហានេះ ក៏ចាប់អារម្មណ៍ថាចុះត្រជាក់ ជាមួយនិងខ្យល់ភ្នំ ព្រមជាមួយសម្លេងទឹកដក់ តក់ៗ…

4 years ago

សម្រស់ត្រើយកោះ ឥតខ្ចោះសម្រាប់ទេសចរណ៍បែបលំហែ

មកដល់ដែនដីក្រហម «ត្រើយកោះ» ឰដ៏កំពតក្រុង កាលបើបានមើលពីលើអ៊ីចឹងទៀតសោត ក៏នឹងស្រណោះដល់បទ ឱ! ផ្ទៃស្រុកខ្មែរ ដែលសមនឹងងារជាដែនដីសុវណ្ណភូមិពិតមែន មានរុក្ខជាតិ មានដៃសមុទ្រ មានឆ្នេរ មានកោះ មានមច្ឆា ហើយអ្វីដែលពិសេសក្រៃលែងនោះគឺ ខ្យល់អាកាសដ៏មហាបរិសុទ្ធ បក់កាត់ដងបុព្វតានៅជុំទិសទី ធ្វើឲ្យអារម្មណ៍ទេសចរនានាដែលបានទៅស្គាល់ទីឋាននោះ នឹកស្រម៉ៃឃើញអារម្មណ៍ស្រស់ត្រកាល ដែលជម្រុះអស់នូវទុកកង្វល់ មានមួយអន្លើរ…

4 years ago

បុរាណស្ថាន និង «ស្រះដំរី» ដ៏ពិសិដ្ឋលើខ្នងភ្នំគូលែន ដែលកម្រមានទេសចរទៅដល់

កាលវេលាដែលយើងចង់ដើរហើរកម្សាន្តទៅណាមិនរួច គឺជាពេលវេលាមួយដែលយើងនឹងទៅក្រឡេកមើលអនុស្សាផ្សេងៗ ពីដំណើរទស្សនាចរណ៍កន្លងមក។ ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហិន្រ្ទបព៌ត (មហេន្ទ្របព៌ត) គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។ ផ្លូវលំបាកដ៏មហា…

4 years ago