«កំពង់ចាម» នៅតែជាទីឋានពិសិដ្ឋមួយ បើនិយាយទៅដល់ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រជាតិខ្មែរ ដែលហូរហៀរទៅដោយវត្តអារាម និងបុរាណស្ថានជាច្រើនគួរឲ្យកត់សម្គាល់ ដែលខ្លះបានកប់កំបាំងក្នុងព្រៃ នឹងខូចខាត បាក់បែក ដោយអន្លើ។ តែទោះជាយ៉ាងណា ស្លាកស្នាមទាំងនោះហាក់នៅរក្សាអត្តសញ្ញាណ និងតម្លៃវប្បធម៌ខ្លួន កំពុងរង់ចាំស្វាគមន៍ មនុស្សជំនាន់ក្រោយមកស្វែង សិក្សា និងផ្សព្វផ្សាយបន្ថែម។
ដើរលើសពីលេងលើកនេះបន្ត បេសកកម្មរបស់ខ្លួននៅក្នុងខេត្តកំពង់ចាម ដោយលើកយក បូជនីយដ្ឋាន «ព្រះធាតុទឹកឆា» មកបង្ហាញ។ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ដល់ផ្លូវបំបែកស្គន់ គេត្រូវបន្តដំណើរទៅ តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាម នៅពេលទៅដល់ផ្សារព្រៃទទឹង ត្រូវផ្លូវបំបែកបត់ខាងឆ្វេង ដៃនោះ គេត្រូវបន្តដំណើរតាមផ្លូវក្រាលកៅស៊ូរហូតដល់ស្ពានតាស្នឹងក្នុងចម្ងាយប្រហែល ១៥ គីឡូម៉ែត្រ រួចបត់ស្តាំដៃតាមបណ្តោយ ប្រឡាយទឹកមួយដែលមានប្រភពពីទឹកឆាក្នុងចម្ងាយផ្លូវ ៥ គីឡូម៉ែត្រទៀត នោះអ្នកនឹងទៅដល់ «ប្រាសាទព្រះធាតុទឹកឆា» ។
បច្ចុប្បន្នប្រាសាទព្រះធាតុទឹកឆាមាននៅសល់សំណង់ប្រាសាទបុរាណធំៗពីរគឺទី១ គេហៅថា គុកតូច (ឬបុសព្រះនន់ ឬប្រាសាទស្រី) និងទី២ គុកធំ (ឬប្រាសាទប្រុស) ។ ប្រាសាទគុកធំនៅខាង ត្បូង រីឯប្រាសាទគុកតូចនៅខាងជើង ដោយមានចម្ងាយឃ្លាតពីគ្នាប្រមាណ ៤០០ម៉ែត្រ ហើយ ប្រាសាទទាំងពីរនេះស្ថិតនៅក្បែរបឹងទឹកឆា ។
បើតាមលោក ប្រាក់ សុណ្ណារ៉ា ប្រធានការិយាល័យរុករកអង្កេតនៅនាយកដ្ឋានបេតិកភណ្ឌជាតិនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរអាស៊ីអាគ្នេយ៍ នៅមហាវិទ្យាល័យបុរាណវិទ្យា បានមានប្រសាសន៍ប្រាប់ថា បច្ចុប្បន្នប្រាសាទគុកធំ ស្ថិតនៅក្នុងកំ ពែងថ្មបាយក្រៀមព័ទ្ធជុំវិញ ។ ដោយប្រាសាទនេះមានគោបុរៈពីរ ជាឃ្លាំងទ្វារធំសម្រាប់ចូលទៅកាន់ប្រាសាទ គឺខ្លោងទ្វារខាងកើត និងខ្លោងទ្វារខាងលិច ។ នៅចំកណ្តាលបរិវេណប្រាសាទ មានប្រាសាទឥដ្ឋមួយ មានរាងជាការ៉េដោយប្រាសាទ នេះនៅមានសល់ផ្តែរទ្វារ ដែលជាផ្តែរសម័យ អង្គរ និងសសរពេជ្រពីរ ពីសម័យមុនអង្គរ ហើយនៅពីខាងក្នុងប្រាសាទមានព្រះពុទ្ធរូប ចូលនិព្វានមួយអង្គធ្វើពីថ្មភក់ ។ នៅពីខាងមុខប្រាសាទឥដ្ឋនោះគេឃើញមានបំណែកទម្រលិង្គជាច្រើនបំណែកដែលត្រូវបាន គេវាយបំបែកចោល ។ ក្រៅពីនោះនៅមានសំណល់ជារាងបន្ទប់តូចៗធ្វើពីថ្មបាយក្រៀមដែលមានសភាពខូចខាតយ៉ាងធ្ងន់ធ្ងរ ។ នៅប្របប្រាសាទមានជ្រោះប្រឡាយទឹកតាំងពីបុរាណមកម្ល៉េះ ដោយមានទឹកហូរខួបប្រាំងខួបវស្សា ។
លោកបន្តទៀតថា បើយោងតាមសិលាចារឹកនៅ ប្រាសាទព្រះធាតុទឹកឆា អាចឲ្យយើងអះអាងបានថា បូជនីយដ្ឋានប្រាសាទនោះភាគច្រើនត្រូវបានកសាងនៅក្នុង រជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សរ៍ទី១១នៃគ.ស តែក៏មានប្រាសាទខ្លះកសាងសម័យ មុនសម័យអង្គរផងដែរ ។ ចំពោះទីតាំងប្រាសាទនេះប្រហែលជាមូលដ្ឋានគ្រឹះមួយនៃការចាប់ផ្តើមកសាង កម្លាំងរបស់ព្រះបាទសូរ្យវរ្ម័នទី១ ហើយពេលនោះព្រះអង្គមិនទាន់បានឡើងសោយរាជ្យនៅអង្គរ នៅឡើយទេ ដោយនៅពេលនោះមានព្រះរាជាមួយអង្គទៀតគង់នៅអង្គរ ។
ដូចនេះបើមានពេលគួរតែទៅឲ្យបានស្គាល់ម្តង មិនឆ្ងាយប៉ុន្មានដែរ ត្រឹមប្រហែល២ម៉ោងពីក្រុងភ្នំពេញទេ នោះនឹងបានដឹងថាកំពង់ចាមកំពូលដួងចិត្តប៉ុណ្ណាហើយ ៕
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…