ប្រាសាទព្រះធាតុបារាយណ៍ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ។ ប្រាសាទព្រះធាតុបារាយណ៍មានទីតាំងស្ថិតនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ដើម្បីធ្វើដំណើរទៅប្រាសាទនេះ (ដោយចេញពីក្រុងភ្នំពេញ) គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦A ហើយឆ្លងស្ពានព្រែកតាមាក់ទៅត្រើយខាងកើត បន្ទាប់មកបត់ឆ្វេងស្របតាមបណ្ដោយមាត់ទន្លេ ។ ត្រូវធ្វើដំណើររហូតដល់ទីរួមស្រុកស្រីសន្ធរគឺទីប្រជុំជនព្រែកពោធិ៍ ។ រួចបន្តដំណើរទៅទៀតប្រមាណជា ៨គីឡូម៉ែត្រទៅដល់ផ្សារព្រែកដំបូក ។ បន្ទាប់មកត្រូវបត់ស្ដាំដៃតាមផ្លូវដីនៅមុខវត្តប្រាសាទវដ្ដី ហើយធ្វើដំណើរប្រមាណ ៧គីឡូម៉ែត្រទៀតមុននឹងទៅដល់ឃុំបារាយណ៍ ។ ឯប្រាសាទព្រះធាតុបារាយណ៍ស្ថិតនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រខាងត្បូងឃុំនេះ ។
ប្រាសាទនេះសព្វថ្ងៃនៅសល់ប្រាង្គមួយធ្វើពីថ្មភក់និងថ្មបាយក្រៀម ។ ប្រាង្គនេះមានទ្វារចូលពីខាងកើតនិងខាងលិច (គេសន្ធប់ទ្វារខាងលិចនឹងឥដ្ឋ) ឯទ្វារខាងជើងនិងត្បូងជាទ្វារបញ្ឆោត ។ គេសង្ស័យថាប្រាសាទនេះមានប្រាង្គបីពីព្រោះគេឃើញមានសំណល់ចម្លាក់ផ្ដែរនិងហោជាងជាច្រើនដែលត្រូវបានយកមកប្រើប្រាស់ជាថ្មី ។ តាមរយៈក្បាច់ចម្លាក់ គេគិតថាប្រាសាទនេះកសាងឡើងនៅសតវត្សទី១១ ក្នុងរចនាបថបាពួន ។ ក្រោយមកប្រហែលអាចនៅសតវត្សទី១៤ឬ១៥ គេបានកែប្រែប្រាសាទនេះដោយលើកដីធ្វើលានមួយទ្រវែងនៅខាងមុខប្រាសាទ ហើយយកផ្ដែនិងហោជាងមកតម្រៀបជុំវិញ ធ្វើជាឃឿនព្រះវិហារតែម្ដង ។
នៅក្បែរទីទួលនោះផ្នែកខាងជើងមានទួលឧកញ៉ាតន ។ នៅមិនឆ្ងាយពីទីនោះប៉ុន្មានមានទួលឧកញ៉ាភក្តី នៅផ្នែកខាងក្រោយទួលព្រះធាតុចម្ងាយ ប្រហែល ៥០០ម៉ែត្រ មានទួលបុរាណមួយគេហៅថាទួលបាសាន ។ នៅខាងមុខទួលព្រះធាតុនេះមានស្លាកស្នាមទន្លេអុំ ដែលមានឈ្មោះថា ទន្លេអុំបុរស និងទន្លេអុំស្ត្រី ហើយនៅចំកណ្តាលមានវាលមួយ ជាវេទិកាសម្រាប់ស្តេចគង់ទត ។ បន្ទាប់ពីទន្លេអុំនោះទៅ មានវាលប្រណាំងសេះដែលមាននៅស្លាកស្នាមជាលំអានៗ ។ នៅតាមស្រែជុំវិញទួលព្រះធាតុនោះនៅពេលដែលអ្នកស្រុកធ្វើការភ្ជួររាស់ដីស្រែ ពួកគាត់បានប្រទះឃើញបំណែកនៃបំពង់លូបង្ហូរទឹក ។ នៅក្បែរទួលព្រះធាតុនោះមានទួលមួយដែលមានលក្ខណៈជាកន្លែងឡឥដ្ឋបុរាណខ្នាតធំមួយ នៅផ្នែកខាងមុខឆៀងខាងជើងនៃទួលព្រះធាតុនោះមានស្រះទឹកធំមួយបានបន្សល់ទុកតាំងពីសម័យព្រះបាទពញាយ៉ាតមកម៉្លេះ ។ ទាំងអស់នេះជាសក្ខីភាពបញ្ជាក់ថាជារាជធានីបុរាណ ។
គួរបបញ្ជាក់ផងដែរថាការចោទជាសំណួរថាតើទីតាំងនេះ ពិតជាទីតាំងរាជធានីរបស់ព្រះបាទពញាយ៉ាតពេលដែលព្រះអង្គចាកចេញពីក្រុងអង្គរនៅឆ្នាំ១៤៣១មែនឬយ៉ាងណា គឺពុំទាន់មានចម្លើយច្បាស់លាស់ណាមួយអាចអះអាងបាននោះទេ ៕
ទីតាំងលើផែនទី ៖
The post ប្រាសាទព្រះធាតុបារាយណ៍ សិល្បៈអង្គរ ឰដ៏ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម first appeared on KAMPUCHEERS.
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…