“ រំចេក៥ ” ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង ។

មានប្រិយមិត្តជាច្រើនដែលចូលចិត្តដើរលេងកម្សាន្ត ទទួលយកបទពិសោធន៍ជាមួយកន្លែងថ្មីៗ ពិសេសហាងកាហ្វេជាទីកន្លែងមួយដែលគ្រប់គ្នាពេញនិយមទៅលំហែកាយចិត្ត ទទួលយកអារម្មណ៍ផាសុកភាព ភាពស្រស់ស្អាតនៃការតុបតែង និងឱជារសនៃកាហ្វេ ។

ហាងកាហ្វេរំចេក៥ ជាទីតាំងមួយដែលប្រិយមិត្តគួរទទួលយកបទពិសោធន៍ បើបានទៅដល់ទឹកដីខេត្តបាត់ដំបង ។ បន្ថែមពីលើវិចិត្រសាលគំនូរសិល្បះ ដែលបង្កើតតាំងពីឆ្នាំ2015 ហាងកាហ្វេរំចេក៥បានចាប់បើកដំណើរការនាខែតុលា ឆ្នាំ២០១៩ ។ មានទីតាំងនៅក្នុង ភូមិរំចេក៥ សង្កាត់រតនះ ក្រុងបាត់ដំបង ហាងកាហ្វេនេះពិតជាមានការពេញនិយម និងទទួលបានការសរសើរពីភ្ញៀវទៅញ៉ាំកាហ្វេនៅទីនោះពីភាពច្នៃប្រឌិត មិនថាលើម្ហូបអាហារនិងភេសជ្ជៈរបស់ហាងកាហ្វេរំចេក៥ គឺមានសោភ័ណភាពយ៉ាងគួរឲ្យទាក់ទាញ ។ ភ្ញៀវដែលចេញចូលជាប្រចាំតែងពេញចិត្តខ្លាំងនិងធ្វើការកម្ម៉ង់សឹងគ្រប់ពេលទៅហាងកាហ្វេរំចេក៥នូវភេសជ្ជះប្រចាំហាងមានដូចជា៖ ភេសជ្ជៈ Iced Lemon Tea (rainbow color) ភេសជ្ជៈ Taro Matcha Latte និង Khmer Iced White ដែលជាកាហ្វេទឹកដោះគោបែបខ្មែរ ។

លើសពីនេះទៅទៀត កត្តារួមផ្សំមួយទៀតដែលធ្វើឲ្យភ្ញៀវដែលទៅទីនោះមានការពេញចិត្តនោះគឺ ទេសភាពក្នុងក្រុងបាត់ដំបងដែលមើលតាមរយៈដំបូលអគារដែលជាទីតាំងហាងផ្ទាល់ និងការរៀបចំតុបតែងដ៏ស្រស់ស្អាតជាមួយសិល្បៈ និងធម្មជាតិ ដែលបានធ្វើឲ្យហាងកាហ្វេរំចេក៥ក្លាយជាទីគួរឲ្យចាប់អារម្មណ៍ខ្លាំងក្នុងទឹកដីនៃជង្រុកស្រូវនៃប្រទេសកម្ពុជាមួយនេះ ។ សរុបជារួម ហាងកាហ្វេរំចេក៥ ជាហាងកាហ្វេមានលក្ខណៈ បែបលំហែរ ស្រស់ស្រាយ ជាមួយធម្មជាតិ និងសិល្បះតុបតែងលំអជាច្រើនផ្សេងៗ ។

មិនត្រឹមតែការបង្ហាញលើភាពច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារ និងភេសជ្ជៈទេ ហាងកាហ្វេក៏មានគោលដៅចំបងរបស់ហាង គឺបំផុសគំនិតយល់ដឹងក៏ដូចជាការស្រលាញ់ ធម្មជាតិ បរិស្ថាន និងសិល្បៈ តាមរយៈការរចនា ការដាំដុះរុក្ខជាតិពិតគ្រប់ទីកន្លែងនៃហាង ស្នាដៃសិល្បៈគំនូរ និងចម្លាក់បែបសហសម័យនៅតាមជញ្ជាំង និងការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវការដែលមិនប្រើប្រាស់ប្លាស្ទិកក្នុងហាង ដើម្បីចូលរួមជាចំណែកមួយក្នុងការការពារបរិស្ថានផ្ទះយើង សហគមន៍យើង ប្រទេសយើង ក៏ដូចជាផែនដីនេះទាំងមូល ។

យើងសង្ឃឹមយ៉ាងមុតមាំថាគ្រប់យ៉ាងនឹងក្លាយជាសារមួយផ្ដាំផ្ញើរទៅដល់មនុស្សជាតិគ្រប់រូបឲ្យជួយចូលរួមថែរក្សាការពារបរិស្ថាន និងផែនដីមួយនេះឲ្យមានភាពស្រស់បំព្រងឡើងវិញ ។

ហើយគួរបញ្ជាក់ថា ហាងកាហ្វេរំចង់៥ បើកដំណើរការ៖ ថ្ងៃអង្គារ ដល់ សុក្រ ពីម៉ោង 10:00ព្រឹកដល់ម៉ោង 5:45ល្ងាច និង ថ្ងៃសៅរ៍ អាទិត្យ បើកពីម៉ោង 8:00 ព្រឹកដល់ម៉ោង 5:45ល្ងាច ដោយបិទសម្រាកនៅថ្ងៃចន្ទមួយថ្ងៃ ។

ទីតាំងលើផែនទី៖

The post “ រំចេក៥ ” ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង ។ first appeared on KAMPUCHEERS.

admin

Share
Published by
admin

Recent Posts

Pinco casino mobil uygulaması: her yerde güvenli oyun keyfi

Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…

2 months ago

Pinco казино: 2026-жылы мыкты слотторду таап, акча утуп алыңыз

Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…

2 months ago

melbet скачать: какие игры и провайдеры ждут вас в казино

В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…

2 months ago

demo slot oyna güvenli mi? oyuncular için önemli güvenlik ipuçları

Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…

2 months ago

Pinco casino-da idman mərcləri: təhlükəsiz və sərfəli imkanlar

Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…

2 months ago

Pinco casino mobil tətbiqi: oyunların asan və sürətli girişi

Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…

2 months ago