Ad
Ad
«រំចេក៥» ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង

«រំចេក៥» ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង

កត្តារួមផ្សំមួយទៀតដែលធ្វើឲ្យភ្ញៀវដែលទៅទីនោះមានការពេញចិត្តនោះគឺ ទេសភាពក្នុងក្រុងបាត់ដំបងដែលមើលតាមរយៈដំបូលអគារដែលជាទីតាំងហាងផ្ទាល់ និងការរៀបចំតុបតែងដ៏ស្រស់ស្អាតជាមួយសិល្បៈ និងធម្មជាតិ ដែលបានធ្វើឲ្យហាងកាហ្វេរំចេក៥ក្លាយជាទីគួរឲ្យចាប់អារម្មណ៍ខ្លាំងក្នុងទឹកដីនៃជង្រុកស្រូវនៃប្រទេសកម្ពុជាមួយនេះ ។ សរុបជារួម ហាងកាហ្វេរំចេក៥ ជាហាងកាហ្វេមានលក្ខណៈ បែបលំហែរ ស្រស់ស្រាយ ជាមួយធម្មជាតិ និងសិល្បះតុបតែងលំអជាច្រើនផ្សេងៗ ។

By

មានប្រិយមិត្តជាច្រើនដែលចូលចិត្តដើរលេងកម្សាន្ត ទទួលយកបទពិសោធន៍ជាមួយកន្លែងថ្មីៗ ពិសេសហាងកាហ្វេជាទីកន្លែងមួយដែលគ្រប់គ្នាពេញនិយមទៅលំហែកាយចិត្ត ទទួលយកអារម្មណ៍ផាសុកភាព ភាពស្រស់ស្អាតនៃការតុបតែង និងឱជារសនៃកាហ្វេ ។ 

«រំចេក៥» ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង

ហាងកាហ្វេរំចេក៥ ជាទីតាំងមួយដែលប្រិយមិត្តគួរទទួលយកបទពិសោធន៍ បើបានទៅដល់ទឹកដីខេត្តបាត់ដំបង ។ បន្ថែមពីលើវិចិត្រសាលគំនូរសិល្បះ ដែលបង្កើតតាំងពីឆ្នាំ2015 ហាងកាហ្វេរំចេក៥បានចាប់បើកដំណើរការនាខែតុលា ឆ្នាំ២០១៩ ។ មានទីតាំងនៅក្នុង ភូមិរំចេក៥ សង្កាត់រតនះ ក្រុងបាត់ដំបង ហាងកាហ្វេនេះពិតជាមានការពេញនិយម និងទទួលបានការសរសើរពីភ្ញៀវទៅញ៉ាំកាហ្វេនៅទីនោះពីភាពច្នៃប្រឌិត មិនថាលើម្ហូបអាហារនិងភេសជ្ជៈរបស់ហាងកាហ្វេរំចេក៥ គឺមានសោភ័ណភាពយ៉ាងគួរឲ្យទាក់ទាញ ។ ភ្ញៀវដែលចេញចូលជាប្រចាំតែងពេញចិត្តខ្លាំងនិងធ្វើការកម្ម៉ង់សឹងគ្រប់ពេលទៅហាងកាហ្វេរំចេក៥នូវភេសជ្ជះប្រចាំហាងមានដូចជា៖ ភេសជ្ជៈ Iced Lemon Tea (rainbow color) ភេសជ្ជៈ Taro Matcha Latte និង Khmer Iced White ដែលជាកាហ្វេទឹកដោះគោបែបខ្មែរ ។ 

«រំចេក៥» ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង
«រំចេក៥» ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង
«រំចេក៥» ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង

លើសពីនេះទៅទៀត កត្តារួមផ្សំមួយទៀតដែលធ្វើឲ្យភ្ញៀវដែលទៅទីនោះមានការពេញចិត្តនោះគឺ ទេសភាពក្នុងក្រុងបាត់ដំបងដែលមើលតាមរយៈដំបូលអគារដែលជាទីតាំងហាងផ្ទាល់ និងការរៀបចំតុបតែងដ៏ស្រស់ស្អាតជាមួយសិល្បៈ និងធម្មជាតិ ដែលបានធ្វើឲ្យហាងកាហ្វេរំចេក៥ក្លាយជាទីគួរឲ្យចាប់អារម្មណ៍ខ្លាំងក្នុងទឹកដីនៃជង្រុកស្រូវនៃប្រទេសកម្ពុជាមួយនេះ ។ សរុបជារួម ហាងកាហ្វេរំចេក៥ ជាហាងកាហ្វេមានលក្ខណៈ បែបលំហែរ ស្រស់ស្រាយ ជាមួយធម្មជាតិ និងសិល្បះតុបតែងលំអជាច្រើនផ្សេងៗ ។ 

«រំចេក៥» ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង

មិនត្រឹមតែការបង្ហាញលើភាពច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារ និងភេសជ្ជៈទេ ហាងកាហ្វេក៏មានគោលដៅចំបងរបស់ហាង គឺបំផុសគំនិតយល់ដឹងក៏ដូចជាការស្រលាញ់ ធម្មជាតិ បរិស្ថាន និងសិល្បៈ តាមរយៈការរចនា ការដាំដុះរុក្ខជាតិពិតគ្រប់ទីកន្លែងនៃហាង ស្នាដៃសិល្បៈគំនូរ និងចម្លាក់បែបសហសម័យនៅតាមជញ្ជាំង និងការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវការដែលមិនប្រើប្រាស់ប្លាស្ទិកក្នុងហាង ដើម្បីចូលរួមជាចំណែកមួយក្នុងការការពារបរិស្ថានផ្ទះយើង សហគមន៍យើង ប្រទេសយើង ក៏ដូចជាផែនដីនេះទាំងមូល ។ 

«រំចេក៥» ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង
«រំចេក៥» ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង
«រំចេក៥» ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង

យើងសង្ឃឹមយ៉ាងមុតមាំថាគ្រប់យ៉ាងនឹងក្លាយជាសារមួយផ្ដាំផ្ញើរទៅដល់មនុស្សជាតិគ្រប់រូបឲ្យជួយចូលរួមថែរក្សាការពារបរិស្ថាន និងផែនដីមួយនេះឲ្យមានភាពស្រស់បំព្រងឡើងវិញ ។ 

«រំចេក៥» ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង
«រំចេក៥» ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង
«រំចេក៥» ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង
«រំចេក៥» ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង

ហើយគួរបញ្ជាក់ថា ហាងកាហ្វេរំចង់៥ បើកដំណើរការ៖ ថ្ងៃអង្គារ ដល់ សុក្រ ពីម៉ោង 10:00ព្រឹកដល់ម៉ោង 5:45ល្ងាច និង ថ្ងៃសៅរ៍ អាទិត្យ បើកពីម៉ោង 8:00 ព្រឹកដល់ម៉ោង 5:45ល្ងាច ដោយបិទសម្រាកនៅថ្ងៃចន្ទមួយថ្ងៃ ។

ទីតាំងលើផែនទី៖

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត