កិត្យា បាននិយាយប្រាប់ថា ពាក្យ «សម័យសេនា» នេះមិនមែនត្រឹមតែជាពាក្យខ្មែរពីម៉ាត់ដែលពីរោះនោះទេ វាបង្កបឮនូវអត្ថន័យ ដែលឆ្លើយតបទៅកាន់ទស្សនវិស័យក្នុងការបង្កើតមួកការពារនេះឡើង។ គាត់បន្តថា សម័យ មានន័យថាកាលវេលាដែលយើងកំពុងរស់នៅ ហើយ សេនា មានន័យថា អ្នកការពារ ឬគាំពារ ដែលប្រៀបបានទៅនឹងដូនតាខ្មែរក្នុងសម័យកាលដ៏រុងរឿងពីអតីតកាល មកតាមការពារយើង តាមរយៈសិល្បៈបុរាណដែលយើងយកមកច្នៃជាមួយមួកការពារសុវត្ថិភាព ពាក់លើក្បាល រាល់ពេលយើងធ្វើដំណើរ។
បន្តអានសង្គម/សហគមន៍
៤៥ថ្ងៃនៃអក្សរខ្មែរ បានត្រឡប់មកវិញជាថ្មីម្តងទៀត សម្រាប់អ្នកឌីហ្សាញនៅប្រទេសកម្ពុជាដែលនិយមចូលចិត្តការរចនាអក្សរខ្មែរ ក្នុងគោលបំណងចង់ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយនូវ ព្រមជាមួយនឹងការបង្ហាញនូវស្នាដៃ និងភាពច្នៃប្រឌិត ក៏ដូចជាភាពដែលអាចទៅរួចនៃការប្រើប្រាស់អក្សរខ្មែរក្នុងការរចនាផ្សេងៗ។ គម្រោងនេះត្រូវបានទទួលឥទ្ធិពលពីគម្រោង 36 Days of Type ឬ ៣៦ថ្ងៃនៃអក្សរ ដោយ Nina Sans និង Rafa Coicoechea ហើយសម្រាប់គម្រោង ៤៥ថ្ងៃនៃអក្សរខ្មែរ នេះត្រូវបានដឹកនាំដោយក្រុម Creative...
បន្តអាន សាស្ត្រាចារ្យល្ខោនខោល លោក ទិត្យ សែម បានទទួលមរណៈភាពហើយ ដោយរោគាពាធ កាលពីថ្ងៃទី ២៣ ឧសភា ២០២០ (ម្សិលមិញនេះ) ។ លោកគ្រូបានបង្កើតស្នាដៃធំៗជាច្រើនក្នុងវិស័តសិល្បៈល្ខោនខោល មិនថាការតំឡើងស្នាដៃរបស់សិស្ស ដែលសិក្សានៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈផ្នែកល្ខោនខោល និងមានជំនាញដើរតួយក្សផងដែរ។
បន្តអាន ជីវិតរសាត់អណ្តែត សមាគមសិល្បៈសុវណ្ណភូមិ ក្នុងគោលដៅលើកស្ទួយទម្រង់សិល្បៈដែលជាកេរដំណែលដូនតាខ្មែរ ហាក់ដូចជាលេចផុសៗ ទៅតាមកាលៈទេសៈ ត្បិតអីកាលគាំទ្រ ទម្រង់សិល្បៈបុរាណ ហាក់នៅមានកម្រិត ព្រមជាមួយនឹងការទ្រទ្រង់ គាំពារ ក៏ពុំសូវជាមានធំដុំ។ ម្តងម្តាលក្រៅពីការសម្តែងនៅរោងល្ខោន ២ថ្ងៃក្នុងមួយសប្តាហ៍ (ថ្ងៃសុក្រ និងថ្ងៃសៅរ៍) មានក្រុមហ៊ុនមួយចំនួនអញ្ជើញ សមាគមទៅសម្តែង តែភាគច្រើនលុះត្រាតែមានកម្មវិធីណាមួយ ឬក៏បុណ្យទានធំៗ។
បន្តអាន តើអ្នកធ្លាប់បានចាប់អារម្មណ៍ដែរទេថា អ្នកបានស្គាល់ទឹកពិសាវីតាល់ចាប់តាំងពីពេលណាមក? ឆ្នាំ២០២០នេះ ត្រូវបានសម្គាល់ថាជាខួប១០ឆ្នាំនៃការកកើតឡើងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងទីផ្សារប្រទេសកម្ពុជា។
បន្តអាន តើអាចទេដែលយើងគិតពីចំណុចវិជ្ជមានខ្លះ ដែលជាផលបានមកពីការកេងចំណេញ ក្នុងកាលៈទេសៈដែលគួរឲ្យស្អប់មួយនេះ? ចម្លើយគឺ ប្រាកដជាអាច ដែលចំណុចខាងក្រោមនេះអាចជាឧទាហរណ៍ងាយៗដែលអ្នកអាចធ្វើបាននៅផ្ទះ ដែលជះឥទ្ធិពលល្អសម្រាប់ជីវិតអ្នក
បន្តអាន ដោយការឈឺចាប់យ៉ាងពុះពារជាប់ជានិច្ចចំពោះអំពើកៀបសង្កត់កេងប្រវ័ញ្ចហួសប្រមាណនោះ នៅថ្ងៃទី ៨ មីនា ឆ្នាំ ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុងស៊ីកាហ្គោ និងញ៉ីវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ទាមទារឱ្យ បន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀវត្ស។ ប៉ុន្តែជាលទ្ធផល កម្មការិនីទាំងនោះត្រូវបានទទួលការកៀបសង្កត់យ៉ាងពេញទំហឹង ត្រូវគេចាប់ចងធ្វើទារុណកម្ម និងត្រូវបណ្ដេញចេញពីរោងចក្រ។ ទោះបីត្រូវទទួលការឈឺចាប់ និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរក៏ដោយ កម្មការិនីនៅតែសាមគ្គីគ្នាយ៉ាងជិតស្និទ្ធ តស៊ូស្វិតស្វាញ ងើបឈរឡើងតវ៉ាប្រឆាំងជាសាធារណៈម្ដងហើយម្ដងទៀត បង្ខំឱ្យពួកម្ចាស់រោងចក្រសហគ្រាសត្រូវតែទទួលយល់ស្របតាម។ ដំណើរតស៊ូនៃកម្មការិនីទាំងនោះបានលើកទឹកចិត្តយ៉ាងខ្លាំងក្លា...
បន្តអាន ផ្សារធំថ្មី ត្រូវបានគេដឹងថាសាងសង់លើទីតាំងបឹងធម្មជាតិបុរាណមួយឈ្មោះ បឹងតេជោ (ដែលត្រូវបានដាក់ឈ្មោះតាមចៅពញាតេជោ អតីតចៅហ្វាយខេត្តសំរោងទង សព្វថ្ងៃជាស្រុកសំរោងទង ស្ថិតក្នុងទឹកដីខេត្តកំពង់ស្ពឺ) ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត សតវត្សរ៍ទី១៥។ ចៅពញាតេជោបានកេណ្ឌរាស្ត្រទៅលើកដីចាក់បំពេញតំបន់ជុំវិញ វត្តភ្នំអោយបានខ្ពស់ហើយរាបស្មើ កុំឲ្យទឹកលិច។ ឯទីដែលចៅពញាតេជោឲ្យរាស្ត្រជីកយកអាចម៍ដីនោះ ក៏ក្លាយទៅជាបឹងធំជ្រៅមួយ ទើបបានគេដាក់ឈ្មោះថា "បឹងតេជោ" តរៀងមក។
បន្តអាន សៀវភៅជាដៃគូដ៏សំខាន់ក្នុងការបើកនូវបញ្ញាស្មារតី និងទស្សនវិស័យនៃមនុស្សគ្រប់គ្នា តាំងពីចាប់ផ្តើមចូលសាលារៀនលើកដំបូងនៃជិវិត។ បើទោះជានៅពេលដឹងក្តី មនុស្សត្រូវយកពេលវេលាទៅផ្តោតលើការងារ និងទំនួលខុសត្រូវផ្សេងៗ តែក៏មិនអាចបដិសេដបានថា គ្រប់ពេលវេលាដែលយើងចំនាយមកទាញសៀវភៅអានម្តង គឹទទួលបានចំនេះមួយ(ឬច្រើន) បើសិនណាយើងចេះជ្រើសរើសនូវប្រភេទសៀវភៅដែលត្រូវនឹងចំណងចំណូលចិត្ត មិនថា ទស្សនាវដ្ដី ប្រឡោមលោក សៀវភៅបណ្តុះគំនិត ឬសៀវភៅមគ្គុទេសក៍ផ្សេងៗ គឺសុទ្ធតែធ្វើឲ្យយើងប្រើប្រាស់ខួរក្បាលបានល្អ តាមរយៈការបង្កើតការស្រមើស្រមៃច្នៃប្រឌិត នៅអំឡុងការអានអត្ថន័យក្នុងសៀវភៅទាំងនោះ។
បន្តអានពីនេះពីនោះ អំពី “ល្ខោនខោល” កម្ពុជា និងគម្រប់ខួប១ឆ្នាំ នៃការចូលជាសម្បត្តិបេតិកភណ្ឌអរូបិយ នៃមនុស្សជាតិ
បើយោងតាមសៀវភៅល្ខោនខោល របស់ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខ្មែរ និងតែងនិពន្ធ លោកតា ពេជ្យ ទុំក្រវ៉ិល បានសរសេរថា នៅលើសិលាចារឹក K.99 នាសតវត្សរ៍ទី១០ គេឃើញមានទម្រង់ល្ខោនមួយឈ្មោះ «ភាណី»។ រ្មាំ ឬរមាំភាណី គឺជាអ្នករាំភាណី សុទ្ធតែជាប្រុស ហើយត្មឹនភាណី គឺតន្រ្តីករសម្រាប់ល្ខោននេះ ក៏សុទ្ធតែប្រុសដែរ។
បន្តអាន ទម្រង់សិល្បៈគំនូរបែបឌីជីថល របស់យុវជនខ្មែរជំនាន់ក្រោយ គួរតែត្រូវបានវិវឌ្ឍន៍ខ្លួន បម្រើក្នុងក្នុង កម្មវិធីពិព័រណ៍ ការតាំងលម្អតាមទីកន្លែងផ្សេងៗ វិស័យជំនួញ ជាអាចលាយលំបែបសិល្បៈជាមួយផលិតផល សេវាកម្ម ក៏ដូចជា ការបោះពុម្ពផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗជាដើម។
បន្តអាន បើនិយាយអំពីសំណង់ស្ថាបត្យកម្មនៅកម្ពុជាវិញ គឺជាប្រធានបទមួយដែលមនុស្សម្នារតែនិយមលើកយកមកនិយាយ មិនដាច់ពីមាត់ មិនថា ប្រាង្គប្រាសាទដែលមានអាយុកាលរាប់ពាន់ឆ្នាំ ព្រះវិហារបុរាណ សំណង់អគារបន្សល់ពីសម័យអាណានិគមនិយមបារាំងឡើយ ដែលតែងទទួលបានការស្ងើចសរសើរអំពី សោភ័ណភាព នៃសម្បត្តិស្ថាបត្យកម្មទាំងនោះ។
បន្តអានមាន សូនីតា អំពាវនាវទៅប្រជាជនកម្ពុជា ដើម្បីបរិច្ចាគទៅកាន់ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងន័យសប្បុរសធម៌
មាន សូនីតា និងមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវ ដើម្បីបំផុសនូវស្មារតីខ្មែរជួយខ្មែរ ដើម្បីរៃអង្គាសមូលនិធិ ដើម្បីទ្រទ្រង់មន្ទីរពេទ្យ គន្ធបុប្ផា ទាំង៥សាខា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នាមញញឹមកុមារកម្ពុជា ដែលសាធារណជនទាំងអស់ អាចចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយដូចខាងក្រោមដោយ មិនមានការបង់ថ្លៃសេវា
បន្តអាន គោលគំនិតនៃមហោស្រពមួយនេះគឺដើម្បីចែករំលែកវប្បធម៌ប៉ុបប្រជាប្រិយនៅអាស៊ាន ដោយបង្ហាញពីទម្រង់សិល្បៈក្នុងតំបន់ ក៏ដូចជាវប្បធម៌របស់ខេត្តបាត់ដំបងដែលរួមចំណែក និងចូលរួមដោយប្រជាជនដែលរស់នៅក្នុងខេត្តនេះផ្ទាល់។ ការបង្ហាញជូនដែលធំជាងគេសម្រាប់មហោស្រពសិល្បៈទីក្រុង ស្អាត មួយនេះគឺការជាក្បួនដង្ហែរតុក្តតាយក្ស និងការបង្ហាញសិល្បៈតាមផ្លូវក្នុងបែបផែនជាតន្រ្តី ក្បាច់រាំ និងសិល្បៈសៀក ដែលទាក់ទាញមនុស្សម្នារឈរមើលទស្សនារាប់ពាន់នាក់តាមដងផ្លូវ។
បន្តអាន ម្មវិធីពិសេសថ្មីមួយបានកើតឡើងនៅ លើទឹកដីខេត្តសៀមរាបអំពីវិស័យដើរលេង ថតរូប និងសរសេរ Blog ដែលត្រូវបានហៅថា Blogger Bootcamp ដែលបង្កើតឡើងដោយក្រុម Travel Blogger មួយក្រុមគឺ Unseentra Something by Evan Avytravel និង Cambodian Backpacker។
បន្តអាន ក្នុងរយៈពេល៤៥ថ្ងៃ សិល្បកររចនាពុម្ពអក្សរនឹងបង្ហាញអំពីការរចនាពុម្ពអក្សរខ្មែរដែលមាន ព្យព្ជានៈចំនួន ៣៥តួ និងស្រៈចំនួន ១០តួ (ព្យព្ជានៈ ២តួបន្ថែមលើ ៣៣តួ ដែលប្រើបច្ចុប្បន្នគឺ ឝ និង ឞ) រាប់ចាប់ពី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៩។
បន្តអាន ដំណឹងល្អ សម្រាប់អ្នកដែលជា Blogger ដែលនិយមចូលចិត្តសរសេរអត្ថបទទាក់ទងពីដំណើរកម្សាន្ត និងនិយមចូលចិត្តការថតរូប ដោយពេលនេះ Travel Bloggers ដែលមានការចូលរួមពី Unseentra សហការជាមួយ Something by Evan និង Avytravel រួបរួមគ្នាបង្កើតកម្មវិធីមួយដែលមានឈ្មោះថា “Blogger Bootcamp”
បន្តអាន ដូចដែលបានដឹង បុណ្យភូមិគឺជាព្រឹត្តិការណ៍មួយដែលកើតឡើងជារៀលរាល់ឆ្នាំ
បន្តអាន តំបន់ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក គឺជាក្រុមប្រាសាទដែលស្ថិតនៅជាអតីតរាជធានីរបស់ខ្មែរ <<ឦសានបុរៈ>> នាសម័យចេនឡាសតវត្សទី៧ ដែលបន្សល់ទុកសំណង់ជាច្រើនលាក់ខ្លួនក្នុងព្រៃ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ អតីតរាជធានីចំណាស់នេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ២៥គីឡូម៉ែត្រការ៉េ ប៉ុន្តែបាត់ដានខ្លះ សល់តែប្រាសាទចំណាស់មួយចំនួន ដែលបង្ហាញពីស្ថាបត្យកម្មមុនសម័យអង្គរ។ ប្រាសាទនេះកសាងឡើង នៅរាជ្ជកាល ព្រះបាទឦសានវរ្មន័ទី១នៅក្នុង សតវត្សទី៧ (គ.ស. ៦១៦-៦៣៥) ហើយចែកជា៤ក្រុម៖១ <<ក្រុមប្រាសាទខាងជើង>> ហៅថាប្រាសាទសំបូរនៅកណ្តាល...
បន្តអាន ដែលធ្លាប់ផ្តាច់ខ្លួនអ្នកពីពិភពអីនធើណិតក្នុងរយៈពេលណាមួយបបានសម្រេចដែរទេ? មួយជីវិតយ៉ាងហោចណាស់ក៏អ្នកគួរតែដើរត្រាច់ចរទៅតំបន់ណាមួយដែលនៅឆ្ងាយដាច់ពីគេ និងផ្តាច់ខ្លួនរបស់អ្នកពីពិភពអីនធើណិត ដើម្បីឲ្យអ្នកទទួលយកនូវបទពិសោធន៍មួយដែលអ្នកអាចស្តាប់នូវសម្លេងធម្មជាតិ និងស្គាល់នូវវប្បធម៌នៃភាពស្ងប់ស្ងាត់។ Have you ever get offline with an adventure trip? Once in a life time you should pack your bag and wandering away...
បន្តអាន បើនិយាយអំពីខេត្តកែប ក្រៅពីឆ្នេរកែបដែលមានរូបចម្លាក់ស្រីស កន្លែងដែលជាគួរចាប់អារម្មណ៍សម្រាប់ទេសចរគឺប្រាកដជាកោះទន្សាយ ដែលទេសចរប្រហែលជាស្រម៉ៃថាកោះនោះទំនងជាមានសត្វទន្សាយច្រើនហើយ ទើបយកទន្សាយមកដាក់ជាឈ្មោះបែបនេះ។ The nude lady statue or the white lady statue is known as one of the symbolics for Kep province...
បន្តអាន វាចាប់ផ្តើមពេលដែលអារម្មណ៍ធុញថប់និងពេលវេលាប្រចាំថ្ងៃដែលជួបប្រទះនូវរឿងដដែលៗ ដែលជំរុញឲ្យគំនិតដែលចង់ទៅកន្លែងមួយម្នាក់ឯងដែលមិនជួបមនុស្សម្នាដែលស្គាល់គ្នា ក៏ជិះកាត់ស្ថានីយ៍រថភ្លើងភ្នំពេញក៏ចុះទៅសួរនាំអំពីសំបុត្រ ចៃដន្យសំបុត្រនៅសល់តម្លៃក៏សមរម្យ ៧ដុល្លារដល់កំពត ចេញម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ១១៖៣០ព្រឹក តែ៤ម៉ោងកន្លះ ក៏សម្រេចចិត្តទិញសំបុត្រ ដោយគិតថាលើកនេះនឹងធ្វើដំណើរកំសាន្តនឹងមិនចាំបាច់មានផែនការច្បាស់លាស់ទេ នឹកឃើញចង់ទៅណាក៏ទៅភ្លាមហ្មងទៅ ដល់ថ្ងៃចេញដំណើរម៉ោងប្រមាណ ៦៖៤០ព្រឹក មកដល់ស្ថានីយ៍ឃើញមនុស្សម្នាចាច្រើនភាគច្រើនលក្ខណៈក្រុមគ្រួសារខ្មែរ មិត្តភក្តិជាក្រុម មានបរទេសច្រើនគួរសមដែរ ចម្លែកតែឯងម្នាក់ឯងម៉ក់ៗ តែដឹងខ្លួនច្បាស់ថាក្រែងមកចង់ស្គាល់បទពិសោធន៍ថ្មីៗអ្ហី ដូចរាល់ដងក៏ទៅនិយាយរកគេមុន ជួបជនបរទេសមួយក្រុមមកពីអាល្លឺម៉ង់មានស្រីមានប្រុសតែមកពីទីក្រុងខុសៗគ្នា (មាន Frankfurt Berlin និង Bonn) និយាយទៅនិយាយមក មានម្នាក់គាត់ធ្វើការងារស្ម័គ្រចិត្តនៅខេត្តសៀមរាប ប្រូកប្រាជ្ញបណ្តើរមើលទេសភាពបណ្តើរមានវាលស្រែ មានភ្នំ ផ្ទះប្រជាជនតាមជនបទ កាត់ភ្នំកំពង់ត្រាច រោងចក្រស៊ីម៉ង់ ប្រមាណជា២ម៉ោងក្រោយដល់កំពតបាត់ តែមួយក្រុមនោះគាត់ទៅក្រុងព្រះសីហនុ ក៏បែកផ្លូវគ្នាត្រឹមនោះទៅ។ មកដល់កំពតឡើងតុតុមកដល់ Mad Monkey ក៏ទម្លាក់អីវ៉ាន់ចុះ Check-in ហើយអារម្មណ៍ក៏ខ្ជិលលេចចេញមកដូចគិតមែន ហើយមេឃរលឹមប្រ៊ុយៗផង ក៏អង្គុយចុចកុំព្យូទ័រទៅ។ ល្ងាចបន្តិចទៅអង្គុយនៅមាត់អាងទឹក ហៅអីញ៉ាំ និង Cocktail គេក៏ថាថ្ងៃនេះគេ...
បន្តអាន