45 Days of Khmer Type ឬ ៤៥ថ្ងៃនៃអក្សរខ្មែរគឺជាគម្រោងមួយក្នុងគោលបំណងចង់ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយនូវការរចនាអក្សរខ្មែរ ព្រមជាមួយនឹងការបង្ហាញនូវស្នាដៃ និងភាពច្នៃប្រឌិត ក៏ដូចជាភាពដែលអាចទៅរួចនៃការប្រើប្រាស់អក្សរខ្មែរក្នុងការរចនាផ្សេងៗ។ គម្រោងនេះត្រូវបានទទួលឥទ្ធិពលពីគម្រោង 36 Days of Type ឬ ៣៦ថ្ងៃនៃអក្សរ ដោយ Nina Sans និង Rafa Coicoechea។
ក្នុងរយៈពេល៤៥ថ្ងៃ សិល្បកររចនាពុម្ពអក្សរនឹងបង្ហាញអំពីការរចនាអក្សរខ្មែរដែលមាន ព្យព្ជានៈចំនួន ៣៥តួ និងស្រៈចំនួន ១០តួ (ព្យព្ជានៈ ២តួបន្ថែមលើ ៣៣តួ ដែលប្រើបច្ចុប្បន្នគឺ ឝ និង ឞ) រាប់ចាប់ពី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៩។
អ្នកអាចតាមដានគម្រោងមួយនេះលើបណ្តាញសង្គមជាមួយនឹង #45DaysOfKhmerType ហើយអ្នកក៏អាចចូលរួមក្នុងគម្រោងមួយនេះដោយចុច “ត្រង់នេះ”