សម្រាប់ខែនេះ រសជាតិថ្មី Slaw Menu នេះមាន 4ជម្រើសគឺ Spicy Pork Slaw និង Spicy Chicken Slaw ដែលមានរសជាតិហឹរ ព្រមជាមួយ Pork Slaw និង Chicken Slaw ដែលមិនមានជាតិហឹរ។ រសជាតិថ្មីនេះគឺ ជារូបមន្តពិសេសប្រចាំហាង Pong...
បន្តអានAuthor: Chheangmeng Thay
ឃើញថាតាំងតែពីចុងឆ្នាំចាស់ ដល់ដើមឆ្នាំថ្មីនេះ អាកាសធាតុហាក់ដូចជាប្លែក ជាមួយជំនោរ ខ្យល់ធ្លាក់រំភើយ ដែលតម្រូវឲ្យយើងចេះមើលថែសុខភាពផ្ទាល់ខ្លួនយើងអោយបានល្អ។ ទន្ទឹមនឹងបំរែបំរួលអាកាសធាតុនេះ Starbucks ដែលជាហាងកាហ្វេដ៏ពេញនិយម ក៏បានបញ្ចេញនូវភេសជ្ជៈថ្មីរបស់ខ្លួនផងដែរ សម្រាប់អ្នកទាំងអស់គ្នាដែលនិយមភេសជ្ជៈសុខភាព នោះគឺ Manuka Honey Ginger Black Tea និង Smoked Butterscotch Latte។
បន្តអាន ធ្លាប់ដែលរំលឹករឿងកាលពីក្មេង អង្អុយញ៉ាំទឹកកកឈូសជាមិត្តភក្ដិនិយាយគ្នាលេងឬអត់? ពិតជាអនុស្សាវរីយ៍ ដ៏មានន័យមួយសម្រាប់យើង តែឥឡូវសម័យកាលកាន់តែទំនើបទៅៗ មិនបាច់អង្គុយនៅតូប ឬក៏ទឹកកកឈូសតាមម៉ូតូ អីទៀតទេ ចាំរឿងញ៉ាំរឿងធំ ណែននាំឲ្យស្គាល់ហាងមួយកន្លែងដែលអាចធ្វើអោយអ្នកនឹកឃើញពេលវេលា និងអារម្មណ៍ពេលញ៉ាំទឹកកកឈូសកាលនៅក្មេងៗ នោះគឺហាង Moto Café។
បន្តអាន នៅ Gogi Train Korean BBQ ក្រៅពីសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ ហាងនេះក៏រក្សានូវរបៀបរបបនៃការញ៉ាំសាច់អាំងរបស់កូរ៉េ ដែលតែងអមមកជាមយយជាមួយនិង ស្រា Soju ដែលធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ថែមមួយកម្រិត។ នៅ Gogi Train Korean BBQ ក៏មានការកុម្មង់អាហារលក្ខណៈជាឈុត (Set) តាមតម្រូវការរបស់អ្នកទទួលទាន។ មិនត្រឹមតែប៉ុណ្ណោះក្រៅពីសាច់អាំង ហាងនេះ ក៏មានអាហារផ្សេងៗទៀតផងដែរ ដូចជា អយស្ទ័រ...
បន្តអាន កិត្យា បាននិយាយប្រាប់ថា ពាក្យ «សម័យសេនា» នេះមិនមែនត្រឹមតែជាពាក្យខ្មែរពីម៉ាត់ដែលពីរោះនោះទេ វាបង្កបឮនូវអត្ថន័យ ដែលឆ្លើយតបទៅកាន់ទស្សនវិស័យក្នុងការបង្កើតមួកការពារនេះឡើង។ គាត់បន្តថា សម័យ មានន័យថាកាលវេលាដែលយើងកំពុងរស់នៅ ហើយ សេនា មានន័យថា អ្នកការពារ ឬគាំពារ ដែលប្រៀបបានទៅនឹងដូនតាខ្មែរក្នុងសម័យកាលដ៏រុងរឿងពីអតីតកាល មកតាមការពារយើង តាមរយៈសិល្បៈបុរាណដែលយើងយកមកច្នៃជាមួយមួកការពារសុវត្ថិភាព ពាក់លើក្បាល រាល់ពេលយើងធ្វើដំណើរ។
បន្តអាន ទល់មុខជាមួយហ្នឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬជាទូទៅអ្នកផងតែងហៅថា សាលារចនា អ្នកបន្តដំណើរ តាមផ្លូវក្នុងមួយ ដែលមានសភាពងងឹត និងអាថ៌កំបាំងបន្តិច ប្រសិនបើមិនទាន់ហ៊ានដើរចូលទេ អ្នកអាចងើយទៅលើនឹងឃើញស្លាក LED ដែលគេដាក់ថា «កេណី» នោះអ្នករកឃើញផ្លូវចូលហើយ។ ដើរតែបន្តិចនៅខាងស្តាំដៃអ្នកនឹងឃើញច្រកឡើងទៅជាន់លើជាមួយនឹងពាក្យថា Follow the light ដែលអ្នកអាចបន្តឡើងទៅជាន់លើតាមពន្លឺនោះ មកដល់ជាន់ទី២ កាលបើបើកទ្វារចូលនោះ អ្នកបានមកដល់ កេណី ហើយ ដែលជាហាងកាហ្វេដែលរក្សាទុកនូវអត្តសញ្ញាណសំណង់ផ្ទះល្វែងជាន់លើ...
បន្តអាន លើកនេះ Heekcaa បានពញ៉ាក់អារម្មណ៍អតិថិជនដែលនិយមញ៉ាំ Bubble Tea ប្លែកខុសរាល់ដង គឺចេញលក់នូវភេសជ្ជៈតាមរដូវកាលមួយប្រភេទ ទាំងឈ្មោះ ទាំងរូបរាង និងរសជាតិ គឺពិតជាគួរឲ្យទាក់ទាញជាមួយនឹងរូបមន្តពិសេសតែម្តង ដែល Eatery រឿងញ៉ាំរឿងធំ បានភ្លក្សផ្ទាល់មាត់ នោះគឺ "Heekcaa Mool Mool BBQ" ដែលស្ថិតនៅក្នុងស្រឡាយ Heekcaa BBQ Series។
បន្តអាន បច្ចុប្បន្នប្រាសាទព្រះធាតុទឹកឆាមាននៅសល់សំណង់ប្រាសាទបុរាណធំៗពីរគឺទី១ គេហៅថា គុកតូច (ឬបុសព្រះនន់ ឬប្រាសាទស្រី) និងទី២ គុកធំ (ឬប្រាសាទប្រុស) ។ ប្រាសាទគុកធំនៅខាង ត្បូង រីឯប្រាសាទគុកតូចនៅខាងជើង ដោយមានចម្ងាយឃ្លាតពីគ្នាប្រមាណ ៤០០ម៉ែត្រ ហើយ ប្រាសាទទាំងពីរនេះស្ថិតនៅក្បែរបឹងទឹកឆា ។
បន្តអាន ពិតជាខុសប្លែកខ្លាំង ក៏អាចថាជាសាខាទីមួយដែល ហាងកាហ្វេក្នុងស្រុកមួយនេះ បានគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើការរចនា និងការសិក្សារពីបរិយាកាសជុំវិញហាង ដែលជូនផ្តល់នៅឯកជនភាព (Privacy/Personal Space) និងធម្មជាតិដ៏ស្រស់បំព្រង។ ហាងទាំងមូលរចនា ហាក់ដូចជាជម្រាលកូនភ្នំមួយ ជាមួយនឹងរុក្ខជាតិបៃតងលម្អរពាសពេញ ប្រៀបដូចជាចំការកាហ្វេមួយ ដែលពីមួយថ្នាក់ (ជាន់) ទៅមួយថ្នាក់ អតិថិជនអាចអង្គុយទទួលទានកាហ្វេ ភេសជ្ជៈ និងម្ហូបអាហារ ដោយមិនមានការរំខានពីអ្នកដទៃនៅជុំវិញខ្លួន ព្រោះថាមួយថ្នាក់ៗ គឺស្ថិតនៅលើបន្ទាត់កោង ដែលរក្សាបាននូវភាពផ្ទាល់ខ្លួន។ ការរចនានេះគឺពិតជាសាកសមសម្រាប់...
បន្តអាន ៤៥ថ្ងៃនៃអក្សរខ្មែរ បានត្រឡប់មកវិញជាថ្មីម្តងទៀត សម្រាប់អ្នកឌីហ្សាញនៅប្រទេសកម្ពុជាដែលនិយមចូលចិត្តការរចនាអក្សរខ្មែរ ក្នុងគោលបំណងចង់ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយនូវ ព្រមជាមួយនឹងការបង្ហាញនូវស្នាដៃ និងភាពច្នៃប្រឌិត ក៏ដូចជាភាពដែលអាចទៅរួចនៃការប្រើប្រាស់អក្សរខ្មែរក្នុងការរចនាផ្សេងៗ។ គម្រោងនេះត្រូវបានទទួលឥទ្ធិពលពីគម្រោង 36 Days of Type ឬ ៣៦ថ្ងៃនៃអក្សរ ដោយ Nina Sans និង Rafa Coicoechea ហើយសម្រាប់គម្រោង ៤៥ថ្ងៃនៃអក្សរខ្មែរ នេះត្រូវបានដឹកនាំដោយក្រុម Creative...
បន្តអាន ដើរចូលក៏ដល់មាត់ច្រកចូលក៏ឃើញជណ្តើរចុះធ្វើពីឥដ្ឋិ ហើយពន្លឺពិលជះទៅមុខក៏ដឹងជាក់ថា ទីនេះជាបុរាណស្ថានដ៏ចំណាស់មួយគឺ «ប្រាសាទភ្នំខ្យង» ជាប្រាសាទឥដ្ឋិដែលសាងសង់តាំងតែពីសតវត្សរ៍ទី៦ បែរមុខទិសខាងលិច ដើម្បីឧទ្ទិសថ្វាយព្រហ្មណ៍សាសនា។ ប្រាសាទនេះមានរាងតូចច្រឡឹង ទំហំ៤ម៉ែត្រគុណនឹង៤ម៉ែត្រ សង់អំពីឥដ្ឋ មិនមែនការតុបតែង ផ្តែរឡើយ។ បូជនីយដ្ធាននេះមានលក្ខណះស្រដៀងទៅនឹងប្រាសាទអាស្រមមហាប្ញស្សី ឬមហាឥសីនៅភ្នំដា ខេត្តតាកែវ និងប្រាសាទហាន់ជ័យ ខេត្តកំពង់ចាម។ រូបចម្លាក់តែមួយគត់របស់ប្រាសាទនេះគឺ សិវលិង្គធម្មជាតិមួយដុះចេញពីថ្មភ្នំ។ ប្រាសាទបុរេអង្គរនៅក្នុងខេត្តកំពត ហាក់ដូចជាមានលក្ខណៈពិសេសដែលសាងសង់នៅក្នុងល្អាងភ្នំ ដែលមានជាអាទិ៍ ប្រាសាទភ្នំខ្យង នេះ...
បន្តអាន មកដល់ដែនដីក្រហម «ត្រើយកោះ» ឰដ៏កំពតក្រុង កាលបើបានមើលពីលើអ៊ីចឹងទៀតសោត ក៏នឹងស្រណោះដល់បទ ឱ! ផ្ទៃស្រុកខ្មែរ ដែលសមនឹងងារជាដែនដីសុវណ្ណភូមិពិតមែន មានរុក្ខជាតិ មានដៃសមុទ្រ មានឆ្នេរ មានកោះ មានមច្ឆា ហើយអ្វីដែលពិសេសក្រៃលែងនោះគឺ ខ្យល់អាកាសដ៏មហាបរិសុទ្ធ បក់កាត់ដងបុព្វតានៅជុំទិសទី ធ្វើឲ្យអារម្មណ៍ទេសចរនានាដែលបានទៅស្គាល់ទីឋាននោះ នឹកស្រម៉ៃឃើញអារម្មណ៍ស្រស់ត្រកាល ដែលជម្រុះអស់នូវទុកកង្វល់ មានមួយអន្លើរ នាគ្រាកន្លង។
បន្តអាន Led Zep Cafe ដែលជារឿយៗ ត្រូវបានគេនិយមដាក់ងារថា «កាហ្វេលើភ្នំ» ជាហាងកាហ្វេថ្មីមួយដែលកំពុងពេញនិយមពីសំណាក់អ្នកដំណើរទាំងឡាយ ដែលស្វែងរកអ្វីដែលថ្មីហើយប្លែក។ នៅទីនោះអតិថិជនអាចអង្គុយផឹកកាហ្វេលើអង្រឹងក៏បាន ហើយតែបើសិនជាមិនចង់អង្គុយលើអង្រឹងទេ យើងក៏អាចអង្គុយបែបធម្មតាជាមួយកៅអីក៏បានដែរ គេមានតុកៅអីក្រោមឆ័ត្រច្រើនគួរសមដែរ។ Led Zep Cafe កាហ្វេលើភ្នំ គឺនៅមិនឆ្ងាយពីក្រុងទេ និយាយឲ្យខ្លីទៅ គឺស្ថិតនៅក្នុងលើភ្នំកែប (ឧទ្យានជាតិកែប) តាមផ្លូវទៅឆ្នេរកែបតែម្ដង។
បន្តអាន ជីវិតរសាត់អណ្តែត សមាគមសិល្បៈសុវណ្ណភូមិ ក្នុងគោលដៅលើកស្ទួយទម្រង់សិល្បៈដែលជាកេរដំណែលដូនតាខ្មែរ ហាក់ដូចជាលេចផុសៗ ទៅតាមកាលៈទេសៈ ត្បិតអីកាលគាំទ្រ ទម្រង់សិល្បៈបុរាណ ហាក់នៅមានកម្រិត ព្រមជាមួយនឹងការទ្រទ្រង់ គាំពារ ក៏ពុំសូវជាមានធំដុំ។ ម្តងម្តាលក្រៅពីការសម្តែងនៅរោងល្ខោន ២ថ្ងៃក្នុងមួយសប្តាហ៍ (ថ្ងៃសុក្រ និងថ្ងៃសៅរ៍) មានក្រុមហ៊ុនមួយចំនួនអញ្ជើញ សមាគមទៅសម្តែង តែភាគច្រើនលុះត្រាតែមានកម្មវិធីណាមួយ ឬក៏បុណ្យទានធំៗ។
បន្តអាន កាលវេលាដែលយើងចង់ដើរហើរកម្សាន្តទៅណាមិនរួច គឺជាពេលវេលាមួយដែលយើងនឹងទៅក្រឡេកមើលអនុស្សាផ្សេងៗ ពីដំណើរទស្សនាចរណ៍កន្លងមក។ ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហិន្រ្ទបព៌ត (មហេន្ទ្របព៌ត) គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។
បន្តអាន សង់អំពីថ្មភក់ និងលីប៉ូនិត ស្ថិតក្នុងរចនាបថឃ្លាំង និងបាភួន សាងសង់មុនប្រាសាទអង្គរវត្តទៅទៀត នាដើមសតវត្សរ៍ទី១១ កំឡុងរវាងឆ្នាំ១០១០ ដល់ ១០១២ នៃគ.ស ប្រហែលមនុស្សភាគច្រើនបានមើលរំលងនូវសំណង់ស្ថាបត្យកម្មមួយដ៏សម្បើមនៅលើកំពូលភ្នំជីសូរ្យ ដែលតាមរយៈសិលាចារឹក អាចឲ្យកូនចៅខ្មែរជំនាន់ក្រោយស្គាល់ឈ្មោះដើមថា «ស្រីសូរ្យបព៌ត» ឬ «សូរ្យបព៌ត» ដែលបព៌តមានន័យថាភ្នំ នោះបានបញ្ជាក់ថានេះជាភ្នំរបស់អង្គក្សត្រសូរ្យវរ្ម័នទី១ ហើយបើតាមសិលាចារឹកមួយទៀតនៅប្រាសាទព្រះវិហារ ជួរភ្នំដងរែក បុព្វបុរសបានចារឹករៀបរាប់ពី ការប្រារព្ធពិធីសិវលិង្គឈ្មោះ សូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី...
បន្តអាន ឆ្លើយតបទៅនឹងពាក្យថា សុខភាពល្អ មានចំណុចមួយដែលសំខាន់បំផុតនោះគឺ ចំណីអាហារប្រចាំថ្ងៃ ដែលជាតម្រូវការសម្រាប់ជីវិតរស់នៅរបស់បុគ្គលគ្រប់រូប ដើម្បីរក្សាបាននូវសុខភាពល្អ នឹងរាងកាយម៊ាំមួន។ 15 មុខ ខាងក្រោមនេះជាប្រភេទអាហារ ដែលអាចជួយពង្រឹង ប្រព័ន្ធការពាររាងកាយ (Immune System) ឲ្យរឹងម៊ាំ ដើម្បីទប់ស្កាត់ការនូវវីរ៉ុសផ្សេងៗនៅជុំវិញខ្លួនយើង៖
បន្តអាន តើអ្នកធ្លាប់បានចាប់អារម្មណ៍ដែរទេថា អ្នកបានស្គាល់ទឹកពិសាវីតាល់ចាប់តាំងពីពេលណាមក? ឆ្នាំ២០២០នេះ ត្រូវបានសម្គាល់ថាជាខួប១០ឆ្នាំនៃការកកើតឡើងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងទីផ្សារប្រទេសកម្ពុជា។
បន្តអាន មកដល់ត្រឹមកសិណទឹកអង្គរ ចន្លោះផ្លូវពី ប្រាសាទអង្គរវត្ត ទៅអង្គរធំ គេប្រទះឃើញ តូបនំបញ្ចុកមួយកន្លែង ដែលទេសចរភាគច្រើនធ្វើដំណើរឆ្លងកាត់ តែងតែឈាងចូលមក។ នោះជាតូប #នំបញ្ចុកទឹកអម្ពិលប្រហុក ដែលប្លែកពីគេ នំបញ្ចុកនោះ គេទទួលទានជ្រលក់ជាមួយទឹកអម្អិលប្រហុក ហើយអន្ទក់វិញគឺជាបន្លែស្រុះឆ្អិន តែ៣មុខប៉ុណ្ណោះមានស្ពៃក្ដោប ត្រកួន និងសណ្ដែកកួរ។
បន្តអាន តើអាចទេដែលយើងគិតពីចំណុចវិជ្ជមានខ្លះ ដែលជាផលបានមកពីការកេងចំណេញ ក្នុងកាលៈទេសៈដែលគួរឲ្យស្អប់មួយនេះ? ចម្លើយគឺ ប្រាកដជាអាច ដែលចំណុចខាងក្រោមនេះអាចជាឧទាហរណ៍ងាយៗដែលអ្នកអាចធ្វើបាននៅផ្ទះ ដែលជះឥទ្ធិពលល្អសម្រាប់ជីវិតអ្នក
បន្តអាន ដោយការឈឺចាប់យ៉ាងពុះពារជាប់ជានិច្ចចំពោះអំពើកៀបសង្កត់កេងប្រវ័ញ្ចហួសប្រមាណនោះ នៅថ្ងៃទី ៨ មីនា ឆ្នាំ ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុងស៊ីកាហ្គោ និងញ៉ីវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ទាមទារឱ្យ បន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀវត្ស។ ប៉ុន្តែជាលទ្ធផល កម្មការិនីទាំងនោះត្រូវបានទទួលការកៀបសង្កត់យ៉ាងពេញទំហឹង ត្រូវគេចាប់ចងធ្វើទារុណកម្ម និងត្រូវបណ្ដេញចេញពីរោងចក្រ។ ទោះបីត្រូវទទួលការឈឺចាប់ និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរក៏ដោយ កម្មការិនីនៅតែសាមគ្គីគ្នាយ៉ាងជិតស្និទ្ធ តស៊ូស្វិតស្វាញ ងើបឈរឡើងតវ៉ាប្រឆាំងជាសាធារណៈម្ដងហើយម្ដងទៀត បង្ខំឱ្យពួកម្ចាស់រោងចក្រសហគ្រាសត្រូវតែទទួលយល់ស្របតាម។ ដំណើរតស៊ូនៃកម្មការិនីទាំងនោះបានលើកទឹកចិត្តយ៉ាងខ្លាំងក្លា...
បន្តអាន ថ្មីៗនេះរោងភាពយន្ត Legend Cinema ដែលជារោងភាពយន្តឈានមុខគេមួយនៅកម្ពុជា បាននាំចូលនូវ ScreenX ដែលបច្ចេកវិទ្យាភាពយន្តទំនើបថ្មីដែលផ្តល់នូវសាលភាពយន្តនូវលក្ខណៈពិសេសខុសពីសាលធម្មតា ដែលអេក្រង់បញ្ចាំងភាពយន្តមានមុំរហូតដល់ទៅ 270° ដែលបង្ហាញនូវប្លង់មួយចំនួនដែលមិនមានបង្ហាញនៅលើអេក្រង់ក្នុងសាលភាពយន្តធម្មតា ធ្វើឲ្យអ្នកចូលទស្សនាមានអារម្មណ៍ថាដូចជាកំពុងស្ថិតនៅខ្សែភាពយន្តផ្ទាល់។
បន្តអាន កន្ត្រកយក្ស Angkor Eye មានកម្ពស់រហូតដល់ទៅ ៨៥ម៉ែត្រ ដែលអាចឲ្យភ្ញៀវទេសចរដែលមកជិះកម្សាន្តអាចទស្សនាទេសភាពបាន ៣៦០ដឺក្រេជុំវិញក្រុងទាំងមូលតែម្ដង ហើយសរុបមាន ៤៨ កាប៊ីន បំពាក់ដោយមាស៊ីនត្រជាក់ ។ សម្រាប់តម្លៃក្នុងការជិះមួយលើក សម្រាប់មនុស្សធំចាប់ពី១២ឆ្នាំ (adult) ជនជាតិខ្មែរ មានតម្លៃ ៦$ សម្រាប់ជនបរទេស តម្លៃ ១២$ ចំណែក ក្មេងអាយុក្រោម១២ឆ្នាំ...
បន្តអាន អ្វីដែលជាភាពវិចិត្រនៃវត្តកំពង់ត្រឡាចលើនេះគឺ សិល្បៈគំនូរបុរាណលើជញ្ជាំង ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដែលយោងតាម ព្រះចៅអធិការព្រះនាម តុដ្ឋធម្មោ ម៉ែន តុដ្ឋ បានមានសង្ឃដីកាថា នា គ.ស ១៨៥០ មានជាងគំនូរ២នាក់ ម្នាក់ឈ្មោះប៉ាល់ និង ម្នាក់ទៀតឈ្មោះ ជា បានគូររូបគំនូរនៅលើជញ្ជាំងព្រះវិហារ ហើយបានបន្សល់នូវស្នាដៃផាត់ពណ៌ដ៏ល្អវិចិត្រនេះរហូតមកដល់សព្វថ្ងៃ។ គំនូរបុរាណនៅលើជញ្ជាំងព្រះវិហារផ្នែកខាងត្បូង មានសភាពខូចខាតខ្លាំងជាងគេ រលុបស្ទើរមើលលែងឃើញទៅហើយ ចំណែកខាងជើង ខាងមុខ...
បន្តអាន "អង្គរបុរី" ត្រូវបានអ្នកបុរាណវិទូជាច្រើនអះអាងថាឈ្មោះ វ្យាធបុរៈ ឬក៏ វ្យាធបុរី ដែលជាអតីតរាជធានីមួយដ៏ចំណាស់មួយរបស់ខ្មែរតាំងពីមុនសម័យមុនអង្គរ ដែលគេបានស្គាល់កាន់តែច្បាស់ក្នុងសម័យកាល អាណាចក្រហ្វូណន ដែលមានអារ្យធម៌ដ៏ចំណាស់លាតសន្ធឹងទៅទិសខាងកើត និងខាងត្បូងក្នុងទឹកដីវៀតណាមសព្វថ្ងៃ ខាងលិចក្នុងទឹកដីថៃរហូតទល់នឹងឧបទ្វីបម៉ាឡេស៊ីសព្វថ្ងៃ ដែលគេស្រាវជ្រាវឃើញតឹងតាងជាច្រើននៅតាមស្ថានីយ៍សំខាន់ៗបី នៃអាណាចក្រនេះ ស្ថានីយ៍អូរកែវ (បច្ចុប្បន្នក្នុងទឹកដីវៀតណាមភាគខាងត្បូង) ស្ថានីយ៍បាភ្នំក្នុងខេត្តព្រៃវែង និងស្ថានីយ៍អង្គរបុរីក្នុងខេត្តតាកែវ។
បន្តអាន ផ្សារធំថ្មី ត្រូវបានគេដឹងថាសាងសង់លើទីតាំងបឹងធម្មជាតិបុរាណមួយឈ្មោះ បឹងតេជោ (ដែលត្រូវបានដាក់ឈ្មោះតាមចៅពញាតេជោ អតីតចៅហ្វាយខេត្តសំរោងទង សព្វថ្ងៃជាស្រុកសំរោងទង ស្ថិតក្នុងទឹកដីខេត្តកំពង់ស្ពឺ) ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត សតវត្សរ៍ទី១៥។ ចៅពញាតេជោបានកេណ្ឌរាស្ត្រទៅលើកដីចាក់បំពេញតំបន់ជុំវិញ វត្តភ្នំអោយបានខ្ពស់ហើយរាបស្មើ កុំឲ្យទឹកលិច។ ឯទីដែលចៅពញាតេជោឲ្យរាស្ត្រជីកយកអាចម៍ដីនោះ ក៏ក្លាយទៅជាបឹងធំជ្រៅមួយ ទើបបានគេដាក់ឈ្មោះថា "បឹងតេជោ" តរៀងមក។
បន្តអាន គំនូរជីវចល ឬហៅស្រួលៗថា តុក្កតា គឺត្រូវបានផលិតឡើងសម្រាប់កុមារ តែក៏មិនបានន័យថាយើងដែលជាមនុស្សធំមិនអាចរីករាយជាមួយវាបាននោះទេ។ យ៉ាងណាមិញ យើងក៏ធ្លាប់នៅក្មេងដែរ ដែលក្មេងជំនាន់មុនភាគច្រើន គឺគ្មានអ្នកណាមិនស្គាល់ CARTOON NETWORK នោះទេ ដែលផ្ទុយពីក្មេងសម័យនេះ មានភាគតិចណាស់ដែលយកពេលមើលតុក្កតា ជាជាងលេងហ្គេមក្នុងទូរស័ព្ទ។
ថ្ងៃនេះយើងនឹងនាំក្មេងៗសម័យនេះ ទៅមើលថា ក្មេងៗសម័យឆ្នាំ ២០០០ជាង គេនាំគ្នាមើលតុក្កតាអ្វីខ្លះ លើ CARTOON NETWORK។
បន្តអាន ក្រុមប្រាសាទព្រះខ័នស្ថិននៅក្នុងបរិវេណកំផែងព័ទ្ធជុំវិញដ៏ធំដែលមានក្រឡាផ្ទៃជិតប្រាំគីឡូម៉ែត្រការ៉េ ដែលត្រូវបានកសាងដំបូងដោយព្រះបាទសូរ្យវរ្ម័នទី១ ប៉ុន្តែទទួលការកសាងនិងកែប្រែមួយចំនួនដោយព្រះមហាក្សត្រក្រោយ (ព្រះបាទសូរ្យវរ្ម័ន ទី២ និងព្រះបាទជ័យវរ្ម័ន ទី៧)។ ចម្លាក់ភាគច្រើនត្រូវទទួលរងការលួចប្លន់ ឬយកចេញបូករួមទាំងរូបបដិមាព្រះបាទជ័យវរ្ម័នទី៧ដែលបានក្លាយជានិមិត្តរូបនិងត្រូវបានគេឆ្លាក់ឡើងវិញជាច្រើន។
បន្តអាន ដែនដីកំពង់ចាម ជាជ័យភូមិខ្មែរតាំងអំពីបុរាណព្រេងសម័យ ដែលមានតម្លៃប្រវត្តិសាស្រ្តតាំងអំពីបុរេអង្គរយូរទៅទៀត ។ ទីក្រុងដែលប្រ៉បនឹងត្រើយខាងលិចនៃទន្លេមេគង្គសព្វថ្ងៃនេះ ក៏ជាទីក្រុងដ៏សំខាន់តាំងអំពីបុរាណនាយ ដោយមាន “ ជ័យពីរសក្តិនគរ ” ជាសាក្សី ។
បន្តអាន ធ្លាប់តែឮថាបាត់ដំបងក្រុងបេតិកភណ្ឌ សំបូរទៅដោយសំណង់អគារចាស់ៗដែលរក្សាទុកបានយកមកដល់សព្វថ្ងៃ តែដល់វេលាមានឱកាសមានមកដល់ក្រុងកំពង់ចាមទើបដឹងថាក្រុងនេះ ក៏ពិសេសមិនចាញ់បាត់ដំបងឯនាយនោះទេ ដែលមិនដែលនឹកស្មានមិនដល់ទាល់តែសោះ។
បន្តអាន វត្តរាជបូណ៌ ឬវត្តបូណ៌ ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយព្រះវិហារកសាងនាសម័យកាលក្រោយ ក្នុងរជ្ជកាល សម្តេច ព្រះបាទនរោត្តម។ អ្វីដែលជាទីគួរឲ្យចង់គយគន់ និងផ្តិតយករូបភាព សម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិគឺ តួព្រះវិហារបុរាណ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែប្រណិត ដែលឆ្លុះបញ្ចាំងអំពីភាពផ្ចិតផ្ចង់...
បន្តអាន St. 308 Christmas Block Party កាលពីថ្មីៗនេះ នាំមកជូនដោយ U Beer បានបង្កើតនូវភាពសប្បាយរីករាយជាមួយនឹងបរិយាកាស ដ៏អ៊ូអរជាមួយមនុស្សអ្នកចូលរួមយ៉ាងច្រើនកុះករ លោតរាំ លោតច្រៀង មួយទំហឹង ជាមួយនិងការប្រគំតន្ត្រីជាពិសេសពី DJ ល្បីៗ ដូចជា៖ DJ Niko / DJ Marie និង...
បន្តអាន ប្រាសាទសិលាកំបាំងកណ្តាលព្រៃ គួរឲ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ...
ធ្លាប់តែឮមួយឃ្លានេះពីបទនគររាជ ប៉ុន្តែឥឡូវបានស្គាល់ហើយប្រាង្គប្រាសាទសម័យមហានគរខ្មែរ កណ្តាលព្រៃតែមិនមែនព្រៃឈើធំៗដូចនៅតំបន់អង្គរទេ តែស្ថិតនៅក្នុងព្រៃឬស្សី ក្នុងតំបន់រលួស ដែលក្លាយពីឈ្មោះរាជធានីខ្មែរនាដើមសម័យអង្គរ ហរិហរាល័យ ដែលមាន ប្រាសាទបាគង ជាប្រាសាទស្នូល។
បន្តអាន ជាមួយនឹងបរិបទថ្មីនៃការច្នៃរចនាម៉ូដហាងមួយនេះ ត្រូវបានរចនាឡើងឲ្យអ្នកដែលបានចូលមកមានអារម្មណ៍ថាដូចផ្ទះ ដែលមានទីធ្លាខាងក្រៅមានសភាពធំទូទាយ មានកន្លែងអង្គុយប្រកបដោយផាសុកភាព ខាងក្នុងវិញឯជាន់លើត្រូវបានបែកចែកជាផ្នែកៗ ដែលមានកន្លែងអង្គុយហាក់ដូចជានៅក្នុងប្រអប់ៗ និងលើទៅមួយថ្នាក់ មានតុវែងមួយដែលផ្តល់ភាពងាយស្រួល ដែលអាចទទួលទានបណ្តើរ ធ្វើការ ឬជជែកគ្នាលេងបណ្តើរ។ នៅខាងជាន់ក្រោមក៏មាន តុបម្រើកាហ្វេបែប Brew (Brewing Bar) ដែលមានអ្នកឆុងកាហ្វេដ៏ជំនាញ នៅប្រចាំការបម្រើជូននូវរសជាតិកាហ្វេដែលឆុងថ្មីៗឈ្ងុយឆ្ងាញ់ ហើយអតិថិជនក៏អាចសួរនូវសំណួរផ្សេងៗ ដែលទាក់ទងជាមួយនឹងកាហ្វេទៅពួកគាត់បានដែរ។
បន្តអាន ឈានជើងឡើងដល់លើកប៉ាល់ភ្លាម ទទួលចំហាយជប់លៀងភ្លាមតែម្តង មានតាំងពីការរាំរែក ក្លឹបកម្សាន្ត អាហារ ហ្គេម cosplay pool party ហើយកន្ត្រាក់ជាងគេនោះគឺ EDM Concert ២យប់ជាប់គ្នា។ ជាទូទៅយើងប្រហែលជាធ្លាប់បានទៅចូលរួម EDM Concert តែស្ថិតនៅលើដីគោកតែប៉ុណ្ណោះ តែសម្រាប់ It's The Ship វិញ EDM គឺធ្វើឡើងលើកកប៉ាល់កណ្តាលមហាសមុទ្រតែម្តង...
បន្តអានពីនេះពីនោះ អំពី “ល្ខោនខោល” កម្ពុជា និងគម្រប់ខួប១ឆ្នាំ នៃការចូលជាសម្បត្តិបេតិកភណ្ឌអរូបិយ នៃមនុស្សជាតិ
បើយោងតាមសៀវភៅល្ខោនខោល របស់ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខ្មែរ និងតែងនិពន្ធ លោកតា ពេជ្យ ទុំក្រវ៉ិល បានសរសេរថា នៅលើសិលាចារឹក K.99 នាសតវត្សរ៍ទី១០ គេឃើញមានទម្រង់ល្ខោនមួយឈ្មោះ «ភាណី»។ រ្មាំ ឬរមាំភាណី គឺជាអ្នករាំភាណី សុទ្ធតែជាប្រុស ហើយត្មឹនភាណី គឺតន្រ្តីករសម្រាប់ល្ខោននេះ ក៏សុទ្ធតែប្រុសដែរ។
បន្តអានតោះ! ត្រៀមខ្លួនសម្រាប់ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តនៅដើមខែធ្នូនេះ
កម្មវិធីរត់ប្រណាំងអន្តរជាតិអង្គរពាក់កណ្តាលម៉ារ៉ាតុង នឹងប្រារព្ធទៅនៅ ថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីពេលព្រឹកព្រលឹមតទៅ ដែលមានជម្រើស រយៈចម្ងាយ ៣គីឡូម៉ែត្រ និង១០គីឡូម៉ែត។ ដោយឆ្នាំនេះផ្ទាល់ ក្រុមហ៊ុន មេនូឡាយហ្វ៍នៅតែជាម្ចាស់ឧបត្ថម្ភធំធំ ក្នុងការញឹងឲ្យកម្មវិធីនេះ កាន់តែធំ សប្បាយ និងអស្ចារ្យជាងឆ្នាំមុនៗ។
បន្តអាន អត្ថបទមុន Manulife និង Kampucheers បានណែនាំមកហើយអំពីកន្លែងញ៊ាំឆ្ងាញ់ៗបីកន្លែង សម្រាប់អ្នកដើម្បីត្រៀមមុនសម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ។ ឥឡូវយើងមកស្គាល់ ៣កន្លែង នៅខេត្តសៀមរាបដែលល្អសម្រាប់អារម្មណ៍ និងសុខភាពអ្នកជាមួយ ធម្មជាតិ និងខ្យល់អាកាសបរិសុទ្
បន្តអាន បើនិយាយពីសៀមរាប គឺច្បាស់ណាស់គេនឹងនិយាយអំពីប្រាសាទបុរាណ សិល្បៈ និងការកំសាន្ត សប្បាយនៅ Pub Street ពេលរាត្រី តែសៀមរាបគឺមានលើសពីនេះ ដែលកន្លែងញ៊ាំឆ្ងាញ់ៗនៅសៀមរាបក៏សំបូរបែបមិនចាញ់ខេត្ត ក្រុង ផ្សេងៗទៀតដែរ។ ហើយបើនិយាយពីសៀមរាបចុងឆ្នាំនេះគឺមានព្រឹត្តិការណ៍ដ៏ធំមួយគឺ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលចន្លោះពីឥឡូវទៅដល់ថ្ងៃនោះ យើងអាចមានពេលមកស្គាល់កន្លែងញ៊ាំប្លែកៗក្នុងក្រុងសៀមរាបបាន។
បន្តអាន ការរត់ គឺជាលំហាត់ប្រាណដ៏ល្អ និងជាវិធីដ៏អស្ចារ្យក្នុងការកាត់បន្ថយភាពតឹងតែង ហើយក៏ជាកីឡាដែលត្រូវបានអនុវត្តន៍នៅគ្រប់ពេល និងគ្រប់ទីកន្លែងផងដែរ។ លើសពីនេះទៅទៀត អ្នកនឹងមិនយឺតពេលក្នុងការហាត់ប្រាណ ឬមានបញ្ហាក្នុងការស្វែងរកចំណតយានយន្តនៅមជ្ឈមណ្ឌលហាត់ប្រាណនោះទេ។ អ្វីដែលអ្នក ត្រូវ ធ្វើនោះ គឺពាក់ស្បែកជើងកីឡា និងចេញទៅក្រៅជាការស្រេច។
បន្តអាន ស្ថិតនៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មិនឆ្ងាយប៉ុន្មានពីកោះសូទិន (ខេត្តកំពង់ចាម) ប្របជាមួយបារាយណ៍ទឹកមួយ នោះគឺ "វត្តព្រះធាតុបាស្រី" ។ សាងសង់ឡើងដោយយកលំនាំតាមប្រាសាទបុរាណខ្មែរ ដែលមានវិហារនៅពីមុខ ជាប់ជាមួយនឹងព្រះមណ្ឌបនៅពីក្រោយ ដែលទីកន្លែងទាំងពីរនេះសុទ្ធតែមានតម្កល់ព្រះពុទ្ធរូប។ វិហារត្រូវបានកសាងជាទម្រង់ព្រះវិហារបុរាណខ្មែរក្នុងកំឡុង ឆ្នាំ១៩៣០ ចំណែកឯព្រះមណ្ឌបត្រូវបានកសាងតាមលំនាំព្រះប្រាង្គរបស់ប្រាសាទបុរាណខ្មែរនា ឆ្នាំ១៩៥៣ បើយោងតាមសិលាចារឹកនៅខាងក្នុងព្រះមណ្ឌបនោះ។
បន្តអាន អារាមមួយកន្លែង ជាអារាមហ្លួង (វត្តដែលត្រូវបានកសាង ឬទំនុកបម្រុងដោយព្រះមហាក្សត្រ ឬញាតិវង្សានុវង្សក្សត្រ) ស្ថិតនៅភូមិមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលស្ថិតនៅក្បែរមាត់ច្រាំងខាងកើតទន្លេតូច នោះគឺ "វត្តមហាលាភ"។ សាងសង់ឡើងក្នុងចុងសតវត្សរ៍ទី១៩ (ឯកសារខ្លះថា កសាងក្នុងកំឡុងឆ្នាំ ១៨៨០ ចំណែកឯកសារខ្លះថាក្នុងឆ្នាំ ១៨៩៣) ដែលចំណាយពេលកសាងរយៈមួយទសវត្សរ៍ (១០ឆ្នាំ) ក្នុងរជ្ជកាល ព្រះសុវណ្ណកោដ្ឋ ព្រះបាទនរោត្តម (១៨៦០-១៩០៤)។
បន្តអាន បើនិយាយអំពីសំណង់ស្ថាបត្យកម្មនៅកម្ពុជាវិញ គឺជាប្រធានបទមួយដែលមនុស្សម្នារតែនិយមលើកយកមកនិយាយ មិនដាច់ពីមាត់ មិនថា ប្រាង្គប្រាសាទដែលមានអាយុកាលរាប់ពាន់ឆ្នាំ ព្រះវិហារបុរាណ សំណង់អគារបន្សល់ពីសម័យអាណានិគមនិយមបារាំងឡើយ ដែលតែងទទួលបានការស្ងើចសរសើរអំពី សោភ័ណភាព នៃសម្បត្តិស្ថាបត្យកម្មទាំងនោះ។
បន្តអានមាន សូនីតា អំពាវនាវទៅប្រជាជនកម្ពុជា ដើម្បីបរិច្ចាគទៅកាន់ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងន័យសប្បុរសធម៌
មាន សូនីតា និងមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវ ដើម្បីបំផុសនូវស្មារតីខ្មែរជួយខ្មែរ ដើម្បីរៃអង្គាសមូលនិធិ ដើម្បីទ្រទ្រង់មន្ទីរពេទ្យ គន្ធបុប្ផា ទាំង៥សាខា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នាមញញឹមកុមារកម្ពុជា ដែលសាធារណជនទាំងអស់ អាចចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយដូចខាងក្រោមដោយ មិនមានការបង់ថ្លៃសេវា
បន្តអាន ស៊ុបលំដាប់លេខ១សាប៊ុសាប៊ុ និង ស៊ុគិយ៉ាគិ ម៉ូម៉ូផារ៉ាដាយ (Mo-Mo-Paradise Cambodia) គឺជាម៉ាកដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុន ជាពិសេសអ្នកចូលចិត្ត ឬចង់សាកល្បងស៊ុបមានរសជាតិដើមពីជប៉ុន។ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ផ្លូវប៉ាស្ទឺ ៥១ កែង ផ្លូវ២១៩ នៅពេលចូលនៅក្នុងហាងភ្លាមអ្នកនឹងទទួលបានអារម្មណ៍កក់ក្តៅពេញចិត្តបំផុតចំពោះភាពរស់រាយរាក់ទាក់របស់បុគ្គលិកតាំងពីមាត់ទ្វាររហូតដល់កន្លែងអង្គុយ ដែលគាត់ស្ថិតក្នុងសំលៀកបំពាក់បែបជប៉ុនបុរាណដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្ថិតនៅក្នុងប្រទេសជប៉ុន។ បុគ្គលិក ម៉ូម៉ូផារ៉ាដាយ នឹងណែនាំពី ស៊ុប របស់ម៉ូម៉ូផារ៉ាដាយ ដែលមានច្រើនជម្រើស ដូចជា សាប៊ុសាប៊ុ...
បន្តអាន ឈ្មោះបែបនេះពិតជាធ្វើឲ្យអតិថិជនឆ្ងល់ហើយថា ភេសជ្ជៈប្រភេទជាតែ ហេតុអ្វីបានជាមានឈ្មោះជាប្រភេទអាហារបែបអាំងទៅវិញ? គឺឈ្មោះភេសជ្ជៈថ្មីនេះកើតចេញពីរសជាតិដែលបានបង្កើតឡើងដោយរូបមន្តអាថ៌កំបាំងពិសេសពីហ៊ីកា បែបផែនជា BBQ ប្លែកខុសពីភេសជ្ជៈដទៃ។
បន្តអាន រៀងរាល់ថ្ងៃ ពេលដែលអ្នកចង់ទៅណាមកណា វាហាក់ដូចជាពិបាកណាស់មែនអត់ព្រោះថា អកាសធាតុក្តៅ ថ្ងៃខ្លះភ្លៀង ផ្លូវក៏ស្ទះទៀត ហើយជិះតុតុមិនស្រួលត្រូវគេកោរទៀត។ ប្រាកដជាធ្លាប់ជួបហើយមែនទេ?
បន្តអាន បើកទ្វារភ្លាមចាប់ពីម៉ោង ៦:៣០នាទី ដល់ម៉ោង ៩:០០ព្រឹកជាមួយនឹងការផ្តល់ជូនពិសេសនាឱកាសថ្ងៃបើកសម្ពោធនេះ មានអតិថិជនជាច្រើនបាន មកសាកល្បងរសជាតិ និងភេសជ្ជៈ ព្រមជាមួយនឹងអាហារតាំងតែពីព្រឹកព្រលឹម ដែលធ្វើឲ្យសភាពនៃការបើកហាងជាផ្លូវការថ្ងៃទីមួយនេះមានភាពអូរអរ។ ប្រោនកាហ្វេសាខាមួយនេះក៏មិនខុសពីសាខាដទៃទៀតដែរ មានបម្រើជូនជាភេសជ្ជៈ និងអាហារមួយចំនួនតែមិនទាំងស្រុងពីបញ្ជីមុខម្ហូបដូចហាងប្រោនក្លាសិកដទៃទេ ដោយផ្នែកលើសណ្ឋាននៃទីតាំងហាងដែលផ្តោតលើការខ្ជប់ និងភាពរហ័ស សម្រាប់បម្រើជូន ភាគច្រើនគឺបុគ្គលិកការិយាល័យធ្វើការក្នុងអគារនោះ។
បន្តអាន និយាយពីល្អាងភ្នំឈ្ងោកវិញដែលទីឋានវត្ថុស័ក្ដិសិទ្ធិដ៏វ័យចំណាស់មួយដែលស្ថិតនៅក្នុងអរិយធម៌នគរភ្នំ ដែលមានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីទីរួមខេត្ដកំពត គឺជាភ្នំមួយដែលមានល្អាងភ្នំ ប្រាសាទបុរាណ ក៏ដូចជាស្លាកស្នាមមួយចំនួនដែលគួរឲ្យកត់សម្គាល់។ ឡើងតាមជណ្តើរប្រមាណ ២០០កាំ និងចុះចំណោតខ្លីមួយ អ្នកនឹងទៅដល់មាត់ល្អាងភ្នំដែលស្វាគមន៍ ដោយស្លាកស្នាមជារូបរាងសត្វចម្រុះ មានដំរី កូនដំរី ក្បាលគោ ក្រពើ ឥន្ទ្រី តែប្រហែលជាមិនទាន់ចាប់អារម្មណ៍សត្វទាំងនោះភ្លាមទេ ព្រោះអ្នកនឹងភ្លឹកអារម្មណ៍ជាមួយនឹងប្រាសាទតូចមួយនៅចំពីមុខ។ ប្រាសាទសម័យនគរភ្នំមួយនេះសង់នៅក្នុងសតវត្សទី៥ ដែលគេសន្និដ្ឋានថាជាទីឋានសក្ការៈសម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ ដោយគេឃើញមានសិវលិង្ហតម្គល់នៅខាងក្នុងប្រាសាទ ដែលនៅពីលើសិវៈលិង្គនោះមានសិលាបុរាណមានរាងដូចដំណក់ទឹកកកហូរ(ធ្លាក់ជាដំណក់ទឹកលើសិវៈលិង្គនោះ)។
បន្តអាន ម្មវិធីពិសេសថ្មីមួយបានកើតឡើងនៅ លើទឹកដីខេត្តសៀមរាបអំពីវិស័យដើរលេង ថតរូប និងសរសេរ Blog ដែលត្រូវបានហៅថា Blogger Bootcamp ដែលបង្កើតឡើងដោយក្រុម Travel Blogger មួយក្រុមគឺ Unseentra Something by Evan Avytravel និង Cambodian Backpacker។
បន្តអាន ថាឡាបរីវ៉ាត់ គឺជាស្រុកមួយនៃស្រុកទាំង៥នៃខេត្តស្ទឹងត្រែង ដែលមានឈ្មោះដើមថា “ធារាបរិព័ទ្ធ” មានន័យថាទឹក និងភ្នំ។
បន្តអាន ក្នុងរយៈពេល៤៥ថ្ងៃ សិល្បកររចនាពុម្ពអក្សរនឹងបង្ហាញអំពីការរចនាពុម្ពអក្សរខ្មែរដែលមាន ព្យព្ជានៈចំនួន ៣៥តួ និងស្រៈចំនួន ១០តួ (ព្យព្ជានៈ ២តួបន្ថែមលើ ៣៣តួ ដែលប្រើបច្ចុប្បន្នគឺ ឝ និង ឞ) រាប់ចាប់ពី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៩។
បន្តអាន ដំណឹងល្អ សម្រាប់អ្នកដែលជា Blogger ដែលនិយមចូលចិត្តសរសេរអត្ថបទទាក់ទងពីដំណើរកម្សាន្ត និងនិយមចូលចិត្តការថតរូប ដោយពេលនេះ Travel Bloggers ដែលមានការចូលរួមពី Unseentra សហការជាមួយ Something by Evan និង Avytravel រួបរួមគ្នាបង្កើតកម្មវិធីមួយដែលមានឈ្មោះថា “Blogger Bootcamp”
បន្តអាន ប្រសិនបើអ្នកមានសំណាងធ្វើដំណើរប៉ះជាមួយនឹង GrabTukTuk ដែលមានបិតស្ទីកគ័រ Avengers: Endgame Marvel ស្ទូឌីយោ អ្នកនឹងអាចទទួលបានរង្វាន់ទាំងនោះបានយ៉ាងងាយស្រួល
បន្តអាន ដូចដែលបានដឹង បុណ្យភូមិគឺជាព្រឹត្តិការណ៍មួយដែលកើតឡើងជារៀលរាល់ឆ្នាំ
បន្តអាន ប្រោនកាហ្វេ គឺជាហាងកាហ្វេមួយដែលមានការគាំទ្រយ៉ាងខ្លាំង
បន្តអាន