ធ្លាប់ដែលរំលឹករឿងកាលពីក្មេង អង្អុយញ៉ាំទឹកកកឈូសជាមិត្តភក្ដិនិយាយគ្នាលេងឬអត់? ពិតជាអនុស្សាវរីយ៍ ដ៏មានន័យមួយសម្រាប់យើង តែឥឡូវសម័យកាលកាន់តែទំនើបទៅៗ មិនបាច់អង្គុយនៅតូប ឬក៏ទឹកកកឈូសតាមម៉ូតូ អីទៀតទេ ចាំរឿងញ៉ាំរឿងធំ ណែននាំឲ្យស្គាល់ហាងមួយកន្លែងដែលអាចធ្វើអោយអ្នកនឹកឃើញពេលវេលា និងអារម្មណ៍ពេលញ៉ាំទឹកកកឈូសកាលនៅក្មេងៗ នោះគឺហាង Moto Café។
ហាង Moto Café ជាហាងមួយដែលមើលទៅមានសភាពដូចជាហាងមួយរាង vintage បន្តិច ហើយហុំព័ទ្ធទៅដោយធម្មជាតិ ជុំទិស។ លើសពីនោះអ្នកដែលចូលចិត្តម៉ូតូ café អី ដឹងតែត្រូវចិត្តហើយព្រោះថាគេមានតាំងលម្អរ សុទ្ធតែគ្រឿង motor café ដែលធ្វើអោយយើងមានអារម្មណ៍ល្អតែម្ដង។ ហើយកាហេ្វដែលជា Item ប្រចាំហាងគឺ Moka Pot ដែលកាហ្វេដែលអាចឲ្យយើងជ្រើសរើសរសជាតិកម្រិតជាតិផ្អែម ដោយខ្លួនឯងបាន។
មិនតែប៉ុណ្ណោះអ្វីដែលធ្វើឲ្យ Moto Café ខុសពីគេនោះគឺទឹកកកឈូសដែលមានដល់ទៅ 6 រសជាតិ ដូចជា Durian Shaved Ice / Stawberry Shaved Ice / Avocado Shaved Ice / Caramel Shaved Ice / Chocolate Shaved ice / Matcha Mint Shaved Ice និង Palm Shaved Ice។ បន្ថែមពីលើនេះ ហាងនេះក៏មានបម្រើជូននូវអាហារ រហូតដល់ទៅបីពេល មិនថាអាហារពេលព្រឹក ថ្ងៃត្រង់ ឬក៏យប់ទេ ជាមួយជម្រើសដ៏សំបូរបែប និងរសជាតិឆ្ងាញ់ ប្លែកមាត់គ្រប់ចាន។
អ៊ីចឹងចង់ដឹងថារសជាតិ Moka Pot និងទឹកកកឈូសនៅ Moto Cafe យ៉ាងម៉េច តោះចាំទៅសាកទាំងអស់គ្នា!
🕕 6:00AM – 9:00PM
ផែនទី៖