ប្រហែលមានប្រិយមិត្តច្រើនហើយបានស្គាល់ហាង MOOL ។ ហើយការបង្កើតមូលផងដែរ គឺម្ចាស់ហាងចង់ប្រមូលផ្ដុំប្រភេទម្ហូបតាមផ្លូវដែលប្រជាជនខ្មែរយើងពេញនិយមខ្លាំង យកមកច្នៃរសជាតិនិងការរៀបចំ ឲ្យមានរសជាតិឆ្ងាញ់ប្លែកនិងមានសោភ័ណ្ឌភាពឱ្យកាន់តែមានភាពទាក់ទាញ ។ ដូចនេះហើយទើបសប្ដាហ៍នេះ ទូរទស្សន៍ញ៉ាំ Ep05 បាននាំអារម្មណ៍គ្រប់គ្នាទៅស្គាល់ម្ហូបពិសេសៗនៅ MOOL សាខាបាក់ទូក ។
កញ្ញា ឡេងឡេង និងប្រុសស្អាត ស្ទីវិន ញ៉ាំៗញ៉ាំមិនឈប់តែម្ដង បានភ្លក់នៅ MOOL សប្ដាហ៍នេះ។ មូលម៉ងម្ហូបនៅ MOOL ស្អីក៏មានដែរ ពិសេសការរៀបចំនិងរសជាតិប្លែកកប់សារី ។ ក្នុងនោះគេចែកជាគោលៗសំខាន់ៗ ៥ប្រភេទ ។ ហើយក្នុង ៥ ប្រភេទនោះមានម្ហូបជាច្រើនទៀត។ តោះមើលរូបភាពលេងៗទៅ ក្រែងបានឃ្លានមែនទែន ។
ទី១ គឺប្រហិតចៀនពិសេសជាមួយនំប៉័ង ដែលមានការរៀបចំទំនងខ្លាំងៗ ជាមួយទឹកជ្រក់២ប្រភេទ បើអ្នកចេះញ៉ាំហឹរអាចញ៉ាំអាហឹរបាន បើអត់ចេះទេគេមានទឹកជ្រលក់អាអត់ហឹរដូចគ្នា ។ ទី២ ម្ហូបប្រភេទពុះក្ដៅៗភ្លាមៗ ដែលមានដូចជា ពងទាកូនពុះ ខ្យងពុះ លាសពុះ ងាវពុះក្ដៅៗភ្លាមៗអីអ៊ីចឹងទៅ ។ ទី៣ លើប្រភេទពងទាកូន មានពងទាកូនដុតទឹកត្រីអំពិលទុំ ពងទាកូនទឹកត្រីកោះកុង ។ ឯទី៤ ម្ហូបរបៀបស្រុសឬស្ងោរ មាន ងាវស្រុសទឹកដូង លាសស្រុសទឹកដូង ខ្យងស្រុសទឹកដូង ដែលញ៉ាំជ្រលក់ទឹកត្រីកោះកុងរូបមន្តប្រចាំហាង ។
និងចុងក្រោយដឹងតែគ្រប់គ្នាស្គាល់ម៉ង គឺនំបុ័ងដកម៉ៃ ដែលច្នៃចេញពីនំបុ័ងសៀវម៉ៃ យើងហ្នឹង។ សុទ្ធជាអាហារញ៉ាំជក់មាត់ ពិសេសមាន Anchor White នៅជាមួយទៀតកាន់តែបង្កើនរសជាតិ ម្ហូបឱ្យមានជារសកាន់តែឈ្ងុយឆ្ងាញ់គ្រប់មុខ ជាមួយរសជាតិដ៏ស្រាលស្រទន់រសប់ Anchor White ។ សម្រាប់ទីតាំងហាង MOOL សាខាបាក់ទូកមាន Link នៅខាងក្រោម ទាំងអស់គ្នាអាចទៅសាករសជាតិបានណា៎ ។ នាំមកជូនដោយ Anchor Beer (Cambodia)
ទស្សនាវីដេអូ៖
ផែនទីហាង៖