បានជួបកញ្ញាឡេងឡេងចិន នាំកំលោះស្ទីវិនទៅញ៉ាំស៊ុបនៅ Xiao Long Kan Flagship កុំអីចប់ហើយ ។ សំខាន់ហាងដូចនៅរាជវាំងចិនចឹង ការតុបតែងហាយសូរសាឡប់ អ្នកនិយមរឿងចិនបុរាណមានរាជវាំង មានអីចឹងដឹងតែភ្ញាក់ផ្អើលហើយ ។ និយាយទៅដូចទាំងស្រុងតែម្ដង ពិសេសការរៀបចំមានផាសុខភាព អនាម័យល្អ និងតុនីមួយៗរក្សាគម្លាតពីគ្នា ដែលផ្ដល់ឱ្យភ្ញៀវនូវឯកជនភាព និងសមស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ។
បន្តអានTag: AnchorWhite
ស្គាល់ I Seoul You អត់ ? ឈ្មោះគេចេញមកឡើងកូរ៉េតែម្ដង ចឹងនិយាយពីហាងក៏ច្បាស់ជាមានការរៀបចំតុបតែងបែបកូរ៉េៗដែរ ។ ជញ្ជាំងរៀបចំពោរពេញដោយភ្លើងពណ៌ រចនាបថបែបទាន់សម័យឡើងកាលីប ហើយក្រាលគ្រោះដូចញ៉ាំសាច់អាំងតាមផ្លូវនៅកូរ៉េអ៊ីចឹងហា៎ ហើយកន្លែងអង្គុយនៅខាងវេរ៉ង់ដា Outdoor មើលទៅខាងក្រៅ ល្ហើយៗស្រស់ស្រាយអារម្មណ៍តែម្ដង ពេលបានអង្គុយអាំងសាច់ញ៉ាំ ។
បន្តអាន ភ្ញៀវម្នាក់ណាក៏ថាដែរ ម្ហូបឆ្ងាញ់រឿងមួយ ប៉ុន្តែសំខាន់បរិយាកាសស្រស់ស្រាយ ខ្យល់ទន្លេមកទៀត ធ្វើឱ្យការទទួនតានរបស់ពួកគាត់មានភាពរីករាយក្នុងពេលរសៀលសំរាកពីការងារបែបនេះ ហើយភាគច្រើនគេចូលចិត្តទៅបែបគ្រួសារ ។ និយាយទៅពិបាកប្រាប់ឱ្យយល់ច្បាស់ណាស់រឿងញ៉ាំហ្នឹង ទាល់តែគ្រប់គ្នាទៅសាករសជាតិនិងទទួលយកអារម្មណ៍ផ្ទាល់តែម្ដងទើបច្បាស់ ។
បន្តអាន ក្រហមស្កេកស្កះច្បាស់ណាស់ថាមួយម៉ាត់ហោះហើរដល់លើមេឃ ។ តែកុំឆាប់ភ័យពេក ការពិតមិនដូចអ្វីដែលគ្នាយើងឃើញទេគឺនៅ “គ្រឿងសមុទ្រក្រឡុកម្ទេស” គេមានរូបមន្ដពិេសសដែល ធ្វើឱ្យយើងមើលទៅហឹរ តែមិនហឹរ តែហឹរ ហាហា ។ ឈ្មោះ គ្រឿងសមុទ្រក្រឡុកម្ទេសនេះគ្រាន់ដាក់ឱ្យអតិថិជនរបស់ហាងគាត់ស្រួលចំណាំប៉ុណ្ណោះ គឺគាត់ដាក់តាំងពីប្រភេទគ្រឿងសមុទ្រក្រឡុកទើបមានវត្តមានដំបូងៗនៅទីក្រុមភ្នំពេញយើងនេះ ។
បន្តអាន ប្រហែលមានប្រិយមិត្តច្រើនហើយបានស្គាល់ហាង MOOL ។ ហើយការបង្កើតមូលផងដែរ គឺម្ចាស់ហាងចង់ប្រមូលផ្ដុំប្រភេទម្ហូបតាមផ្លូវដែលប្រជាជនខ្មែរយើងពេញនិយមខ្លាំង យកមកច្នៃរសជាតិនិងការរៀបចំ ឲ្យមានរសជាតិឆ្ងាញ់ប្លែកនិងមានសោភ័ណ្ឌភាពឱ្យកាន់តែមានភាពទាក់ទាញ ។ ដូចនេះហើយទើបសប្ដាហ៍នេះ ទូរទស្សន៍ញ៉ាំ Ep05 បាននាំអារម្មណ៍គ្រប់គ្នាទៅស្គាល់ម្ហូបពិសេសៗនៅ MOOL សាខាបាក់ទូក ។
បន្តអាន Oyster House សាខាជ្រោយចង្វារជាហាងគ្រឿងសមុទ្រស្រស់ៗ ដែលគេមានតាំងពី មឹក បង្គារ និងពិសេសដូចឈ្មោះហាងគេអ៊ីចឹង អយស្ទ័រ ស្រស់ៗផ្អែមឆ្ងាញ់ជក់មាត់ខ្ទាប់ជាមួយខ្ទឹមលីងនិងក្ទុម្ពទេស ជ្រលក់ជាមួយទឹកជ្រលក់ហឹរៗ ។ និយាយទៅគ្រឿងសមុទ្រជាច្រើនផ្សេងទៀតរៀបរាប់មិនអស់ទេ ។ ហើយនិយាយពីថាអ្នកអើយមិនដឹងប្រាប់យ៉ាងណាទេ ដឹងតែ ផ្អែម ឆ្ងាញ់ ស្រស់ល្អ មានជាតិ ជក់មាត់ជីបៗ ។
បន្តអាននិយាយពីថាកញ្ញា “ឡេងឡេង” និងកំលោះ “ស្ទីវិន” សឺតសតៗ ស្រក់ទឹកភ្នែកម៉ាត់ៗតែម្ដងប៉ះម្ហូបនៅគីនមីសប្ដាហ៍នេះ
ប្រាប់មួយទៀតចុះ ឃើញ2នាក់នោះ ក្នុង Episode នេះញ៉ាំស្រួលៗគ្មាន Challenge ក៏ព្រោះថាម្ហូបហឹរៗខ្លាំងដូចធ្វើបាបស្រាប់ទៅហើយ ក៏ខ្ជិលធ្វើបាបមួយតង់ទៀត ។ ស្ដែងណាស់អ្នកអើយ ញ៉ាំមួយម៉ាត់លើក Anchor White មួយម៉ាត់ ជាតិស៊ីគ្នាសាហាវជាមួយរសជាតិដ៏ស្រាលស្រទន់ ។ មើលហើយអាចទៅញ៉ាំនៅហាងផ្ទាល់បាន ខាងក្រោមជាផែនទីទីតាំងហាង!
បន្តអាន «ទូរទស្សន៍ប៉ុស្តិ៍ញ៉ាំ» នាំអារម្មណ័គ្រប់គ្នា ទៅដល់ហាងសាច់អាំងកូរ៉េយ៉ាងពិសេសដែលមានឈ្មោះថា GOGI Train ។ ចង់ដឹងណាស់ហើយមើលទៅថាម្ហូបនៅ GOGI Train ទំនងខ្លាំងប៉ុណ្ណានិងដាក់ជាមួយ Anchor White ទៀតទៅ កាន់តែពិសេសបែបណា ។ បើចង់ដឹងមើលរូបភាពលេងៗសិនទៅ វីដេអូក៏មាន នៅក្រោមអាចទស្សនាបាន ។
បន្តអាន ទូរទស្សន៍ «ប៉ុស្តិ៍ញ៉ាំ» ជាកម្មវិធីថ្មីដែលនឹងនាំមកជូននូវហាងអាហារថ្មីៗ ប្លែកៗ ដែលមានរបស់ឆ្ងាញ់ជាច្រើនឱ្យគ្រប់គ្នាស្គាល់ រៀងរាល់ថ្ងៃសុក្រជារៀងរាល់សប្តាហ៍ ។ អ៊ីចឹងបានថាអស់បារម្ភទៀតហើយរឿងរកន្លែងញ៉ាំថ្មីៗ ជាមួយ កញ្ញាដ៏ស្រស់ស្អាត ឡេងឡេង និងកំលោះសង្ហា Steven Cheam របស់យើង ។ ហើយសប្ដាហ៍នេះផងដែរ 2នាក់ហ្នឹងគេដឹកដៃគ្នាទៅភ្លក់របស់ឆ្ងាញ់នៅផ្ទះបាយពុយពុយឡើងទំនងណាស់ ។
បន្តអាន