ហាងអាហារមានច្រើនណាស់មិនខ្វះទេ ទាំងអាហារខ្មែរទាំងអាហារបរទេស ហើយអ្នកខ្លះក៏ចូលចិត្តងាហារបរទេសខ្លះទៀតក៏ចូលម្ហូបខ្មែរយើង ។ តែសំខាន់ហាងណាដែលញ៉ាំមិនស្ដាយលុយ ហាងណាដែលមានបរិយាកាសល្អគួរឱ្យចង់ញ៉ាំ ។ ចុះបើហាងមានម្ហូបឆ្ងាញ់ៗគ្រប់មុខ ហើយបរិយាកាសល្អទៀតចង់ទៅអត់?
ឡាសែន ហេងហេង នៅកោះពេជ្រ ហាងគេបែរមុខទៅខាងទន្លេ ដូចនេះពេលរសៀលមានជំនោររសៀកៗល្ហើយស្រួល ហើយខ្យល់បរិសុទ្ធតែម្ដង ។ សំខាន់ម្ហូបទៀតសោតពិសេសៗគ្រប់មុខ ហើយមានច្រើនណាស់ អ្នកចូលចិត្តគ្រឿងសមុទ្រក៏ត្រូវ ចូលចិត្តសាច់ក៏មាន ស៊ុបហុយៗក្ដៅៗក៏មានដែរ ។ និយាយទៅហាងល្បីយូរហើយ តាំងពីលក់នៅកូនតូបតូចមួយ រហូតបើដំណើរការជាហាងធំតែម្ដង ។
និយាយពីម្ហូបវិញ នៅឡាសែន ហេងហេង មានជាប្រភេទស៊ុបមាន ស៊ុបផ្សិតប៉ូវសុខភាព ពិសេសស៊ុបខ្យងល្បីខ្លាំងព្រោះក្ដៅៗឆ្ងាញ់មានជាតិ ។ ហើយក្រៅពីនោះមាន បុក៣សាសន៍ ជាប្រភេទបុកសាច់មានបន្លែគ្រឿងលាយមានជាតិ ។ មានទាំងត្រីសមុទ្រ កន្ធាយក៏មាន មួយទៀតបាឡាំងកាសនៅឡាសែនក៏ឆ្ងាញ់ដែរ ចុងភៅគេលាយគ្រឿងឡើងមានជាតិតែម្ដង ។ នៅមួយទៀតរបស់ពិសេសគឺមាន់ដុតឆ្នាំងដី បើកឆ្នាំងហុយផ្សែង ជះក្លិនឈ្ងុយ ពេលដាក់ចូលមាត់សាច់មាន់មានជាតិ សាច់ចូលជាតិល្អតែម្ដង ។
ភ្ញៀវម្នាក់ណាក៏ថាដែរ ម្ហូបឆ្ងាញ់រឿងមួយ ប៉ុន្តែសំខាន់បរិយាកាសស្រស់ស្រាយ ខ្យល់ទន្លេមកទៀត ធ្វើឱ្យការទទួនតានរបស់ពួកគាត់មានភាពរីករាយក្នុងពេលរសៀលសំរាកពីការងារបែបនេះ ហើយភាគច្រើនគេចូលចិត្តទៅបែបគ្រួសារ ។ និយាយទៅពិបាកប្រាប់ឱ្យយល់ច្បាស់ណាស់រឿងញ៉ាំហ្នឹង ទាល់តែគ្រប់គ្នាទៅសាករសជាតិនិងទទួលយកអារម្មណ៍ផ្ទាល់តែម្ដងទើបច្បាស់ ។ នាំមកជូនដោយ Anchor Beer (Cambodia)
ទស្សនាវីដេអូ៖
ទីតាំងហាង៖