ក្នុងឱកាសពិធីបុណ្យគ្រិស្តស្មាកខាងមុខនេះមានគម្រោងជួបជុំគ្រួសារនៅ ? អ្នកខ្លះច្បាស់ជាដើរលេងហើយ អ្នកខ្លះក៏នាំគ្រួសារទៅទទួលទានអាហារពេលរសៀល តែមានដឹងថាត្រូវទៅញ៉ាំអីនៅ ? បើមិនទាន់មានគម្រោងទេ ថ្ងៃនេះរឿងញ៉ាំរឿងធំមានអ្វីពិសេសមកណែនាំគ្រប់គ្នា ។
ដឹ ភីហ្សា ខមផេនី បានបង្ហាញវត្តមានភីហ្សាថ្មីសម្រាប់រដូវកាល បុណ្យគ្រិស្តស្មាសឆ្នាំនេះ ដែលជាភីហ្សាមានសំបកហតដកព័ទ្ធជុំវិញ មានរសជាតិឈ្ងុយឆ្ងាញ់រួមជាមួយបង្គាថ្មីស្រស់ អ្វីដែលពិសេសជាងនេះទៅទៀត អ៊ិចស្មាសភីហ្សា មានដល់ទៅ ២ រសជាតិ អ្នកចេះហឹរក៏ញ៉ាំបាន អ្នកអត់ចេះហឹរក៏ញ៉ាំបាន ដែលទាំងអស់គ្នាមានជម្រើស ហើយអាចសាករសជាតិបាន ។
ភ្លេចប្រាប់ថាមាន ២ រសជាតិនោះមានដូចជា ៖ រសជាតិទី ១ បែបតុងយាំគ្រឿងសមុទ្រ ជូរ ផ្អែម ហិរ ក្នុងភីហ្សាតែមួយ ។ និងរសជាតិទី ២ បែបបាប៊ីឃ្យូ ជាមួយនិងការច្នៃប្រឌិត ប្រកបដោយប្រណីតភាពគួរអោយទាក់ទាញ សំខាន់រសជាតិញ៉ាំជក់មាត់ញុំាហើយចង់ញុំាទៀត ។
និយាយទៅទំនងៗណាស់ សាច់នំទន់ល្អ ពិសេសចេញពីឡភ្លាមៗ ក្ដៅៗ ហុយផ្សែង គួបផ្សំជាមួយគ្រឿងផ្សំដែលមានមើលទៅទំនងហ្មងហ្នឹងណា៎ តែចង់ថាមើលរូបបានតែឃ្លានមិនបានដឹងរសជាតិពិតនោះទេ ។ អ៊ីចឹងចាំអីទៀតគ្នាយើងអាច ទៅសាករសជាតិនៅហាងផ្ទាល់គ្រប់សាខារបស់ The Pizza Company ឬអាចទំនាក់ទំនងកុម្ម៉ង់ក៏បានតាមរយ:លេខទូរស័ព្ទ 023 880 880 ។