បើនិយាយពីនំសាន់វិចគ្រប់គ្នាច្បាស់ជាគិតថាជាអាហាររបស់ប្រជាជននៅតំបន់ប៉ែកខាងអ៊ឺរ៉ុប ប៉ុន្តែមាននំសាន់វិចមួយប្រភេទដែលមានដេីមកំណេីតនៅប្រទេសជប៉ុន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនជប៉ុន ក៏ដូចជាបណ្តាប្រទេសជិតខាងដូចជា កូរ៉េ តៃវ៉ាន់ ហុងកុង និងប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធហ្នឹងប្រទេសជប៉ុនដូចជា ថៃ ឥណ្ឌូណេស៊ី ជាដេីម ។ គំនិតច្នៃប្រឌិតជាចលករជំរុញឲ្យមានការបង្កើតថ្មីនេះ ។ តួរយ៉ាងដូចជានំសាន់វិចផ្លែឈើរបស់ជប៉ុនមួយប្រភេទនេះ ដែលមានវត្តមាននៅប្រទេសកម្ពុជាយើង ដែលត្រូវបាននាំមកជូនដោយហាង “នំសាន់វិច” (Numsandwich) ។
ហាង “នំសាន់វិច” (Numsandwich) បានចាប់បើកដំណើរការតាំងពីខែ១១ ឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្នមានរយៈពេល 7ខែមកហេីយ ។ ទីតាំងបច្ចុប្បន្ន ផ្ទះលេខ ២១ ជាន់ទី១ ផ្លូវ ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អាហារពិសេសប្រចាំហាងគឺ “នំសាន់វិចផ្លែឈើ” នេះឯង ។ មូលហេតុដែលដាក់ឈ្មោះហាងថា “នំសាន់វិច” ព្រោះហាងបាននាំមកជូនបង្អែមរបស់ជប៉ុនមួយប្រភេទនេះដែលអោយឈ្មោះថា នំសាន់វិចផ្លែឈេី ។ ប្រជាជនយើងភាគច្រើនគិតថានំសាន់វិច គឺមានសាច់ មានបន្លែ សម្រាប់ជាអាហារសម្រន់ពេលព្រឹកឬពេលថ្ងៃ ។
ប៉ុន្តែនេះជានំសាន់វិចដែលដាក់ផ្លែឈើនិងគ្រីមជំនួសទៅវិញ បើបានអានដល់ត្រឹមនេះបែបភ្ញាក់ផ្អេីល និងចំឡែកអារម្មណ៍បន្តិចហើយ ។ ចង់បញ្ជាក់ថាយើងក៏អាចញ៉ាំនំសាន់វិចផ្លែឈើនេះជាលក្ខណ:បង្អែម ឬជាអាហារសម្រន់ពេលព្រឹកក៏បានដែរ ។ គោលបំណងក្នុងការបង្កើតហាងនេះឡេីងមាន២គឺ ទី១ដោយសារនំសាន់វិចផ្លែឈើនេះជានំដែលមានរសជាតិឆ្ងាញ់ប្លែកជាប់ចិត្តដក់ជាប់ក្នុងអារម្មណ៍ និងពុំធ្លាប់មាននៅក្នុងប្រទេសកម្ពុជាយើងពីមុនមកនោះទេ ។ ទី២គឺដោយសារបានទៅទទួលការសិក្សានៅប្រទេសជប៉ុនក្នុងពេលកន្លងមក ក៏មានគំនិតចង់បង្កើតអាជីវកម្មដែលដឹកនាំដោយកូនខ្មែរយេីងផ្ទាល់ ដេីម្បីជាកិច្ចសហប្រតិបត្តិការរវាងវប្បធម៌ចំណីអាហាររបស់ប្រទេសកម្ពុជានិងប្រទេសជប៉ុនផងដែរ ។
មកនិយាយពី នំសាន់វិចផ្លែឈើ អាហារប្រចាំហាងវិញ ។ ហាងតែងទទួលបានមតិយោបល់ពីសំណាក់អតិថិជនវិញដោយមានលើកឡើងសរសើពីរសជាតិនំឆ្ញាញ់ប្លែកខុសពីគេ មានគ្រីមតែបែរជាញុំាច្រើនមិនមានអារម្មណ៍ថាទ្រលាន់ កាត់បន្ថយភាពស្រ្តេសដោយសារនំមានភាពត្រជាក់ ផ្អែមល្មម និងមានផ្លែឈើស្រស់ក្នុងមាត់របស់ពួកគាត់ក្នុងពេលតែមួយតែម្ដង ។ ល្អបំផុតសម្រាប់អ្នកស្រលាញ់សុខភាពនិងសម្រស់ព្រោះហាងបានប្រេីប្រាស់គ្រីមធម្មជាតិ ដែលមានសារធាតុធាត់តិចខ្លាំងត្រឹមតែ 35.1% បេីប្រៀបធៀបជាមួយគ្រីមដទៃទៀតដែលមានសារធាតុធ្វើអោយធាត់ទៅដល់ 100% ។ ចំណែកផ្លែឈើស្រស់ហាងបានជ្រើសរើសផ្លែឈើដែលដាំដុះដោយធម្មជាតិ(organic fruits) ដែលអាចរកបានតែក្នុងផ្សារទំនេីបប៉ុណ្ណោះ ។ ពិសេសហាងសុំធានារាល់ការផលិតគឺមានការយកចិត្តទុកដាក់ខ្ពស់ប្រកដដោយអនាម័យ និងតែងតែធ្វើការផលិតថ្មីជារៀងរាល់ថ្ងៃ ។ គួរបញ្ជាក់ថាបច្ចុប្បន្ន ហាងទទួលតែការកម្ម៉ង់មុនមួយថ្ងៃតែប៉ុណ្ណោះ ដែលហាង “នំសាន់វិច” (Numsandwich) បើកដំណើរការពីម៉ោង 11:00 ព្រឹករហូតដល់ម៉ោង 06:00 ល្ងាច ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅកាន់៖ 012855238 ឬ 016855238