
សព្វថ្ងៃទំលាប់ដើរហើរច្រើនរបស់គ្នាយើងចង់ឬមិនចង់ក៏ត្រូវប្តូរមកសំងំនៅតែក្នុងផ្ទះដែរ ដើម្បីសុវត្ថិភាពខ្លួនឯងនិងមនុស្សជុំវិញខ្លួន ។ ហើយនៅតែមួយកន្លែងអ្នកណាដែលថាមិនអផ្សុកនោះ បើរឿងញ៉ាំវិញញ៉ាំតែម្ហូបដដែលៗឡើងគ្រាន់តែឃើញម្ហូបក៏ខ្លាចទៅហើយ ។ ដូចនេះដើម្បីផ្លាស់ប្តូររសជាតិនិងជំរុញឲ្យគ្នាយើងបានរៀនពីវិជ្ជាមេផ្ទះផងនោះ រឿងញ៉ាំរឿងធំបាននាំយកនូវមុខម្ហូបមួយ ដែលងាយចម្អិន ងាយរកគ្រឿងផ្សំដែលគ្នាយើងអាចរកទិញ Online តាមរយ: shop ក្នុង foodpanda app ក៏មាននោះគឺ ពងក្ដាមរមូល ។ ទស្សនាវីដេអូ ៖
អ៊ីចឹងដើម្បីចម្អិន ពងក្ដាមរមូល យើងត្រូវការគ្រឿងផ្សំដូចជា ៖
– ស្លឹកខ្ទឹម ១ឬ២ គល់
– ការ៉ុត ១មើម
– សាច់ជ្រូកបន្ទះ
– សាច់ក្ដាម
– ឈីសដុំតូចៗ
– ស៊ុត ៤គ្រាប់
– ប្រេងឆា
– អំបិល
– ទឹកជ្រលក់ ទឹកម្ទេស ទឹកប៉េងប៉ោះ

ចំណែកឯវិធីចម្អិនងាយៗមានដូចជា ៖
– ហានស្លឹកខ្ទឹមតូចៗ ។
– ហែកសាច់ក្ដាម៤ដុំ ជាចំរៀកតូចៗ ។
– ហានការ៉ុតជាចំរៀកតូចៗ ។
– គោះស៊ុត៤គ្រាប់ដាក់ចាន ដាក់អំបិលមួយស្លាបព្រាកាហ្វេគែកមាត់ចូល រួចគោះពងឲ្យសព្វ ។
– ដាក់សាច់បន្ទះចៀន យកឆ្អិនល្មមក្រៀម តែមិនក្រៀមពេក ។
រំលីងការ៉ុតដោយដាក់ខ្លាញ់បន្តិច និងអំបិលបន្តិច កូរត្រឡប់ចុះឡើងដល់រលាយអំបិល មិនឲ្យក្រៀមឬឆ្អិនការ៉ុតពេកទេ ។
– ដាក់ភ្លើងតិចៗកុំឲ្យពងខ្លោច ចាក់ពងពាក់កណ្ដាលចៀន យកវែកកាត់ពងមួយឆ្នូតត្រង៉ណាក៏បានជាកាំ (ពាក់កណ្ដាលអង្កត់ផ្ចិត) ។
– រាប់ពីកន្លែងកាត់ទៅ ដាក់សាច់ក្ដាម ស្លឹកខ្ទឹម ដុំឈីសតូចៗ និងការ៉ុត ជា៤ថតស្មើៗគ្នា ពេលពងឆ្អិនលើកវាគងលើគ្នាម្ដងមួយថតៗ ។
– ចៀនពងរបស់យើងពាក់កណ្ដាលទៀត ចាំដល់ពងរាងឆ្អិន ធ្វើដូចគ្នាមុននេះដោយដាក់សាច់ឬឈិសឬបន្លែផ្សេងៗដែលនៅសល់ តែពេលរមូលយកពងដែលឆ្អិនមុននេះមកដាក់រមូលបន្តជាការស្រេច ។
អ្នកទាំងអស់គ្នាអាចរៀនធ្វើនៅផ្ទះបាន ងាយៗស្រួលចម្អិនមែនទែន ។ រសជាតិវិញធានាថាប្លែក ព្រោះមានសាច់ផង ឈីសផង សាច់ក្ដាមផង មានបន្លែទៀត គ្រប់ជីវជាតិល្អណាស់ ។ គួរបញ្ជាក់ម្ដងទៀតថា ទាំងអស់គ្នាក៏អាចស្វែងរកទិញគ្រឿងផ្សំទាំងអស់នេះតាមរយ: shop ក្នុង foodpanda app ផងដែរ ពិសេសសម្រាប់អតិថិជនថ្មីកុំភ្លេចប្រើប្រម៉ូកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% (ត្រឹម ៤.៥$) ។ ដោយគ្រប់គ្នាមិនបាច់ពិបាកទៅដើរផ្សាចុះឡើងទៀតទេ ព្រោះថាទីផ្សាក៏ជាទីតាំងអាចនឹងមានហានិភ័យក្នុងការឆ្លងមេរោគកូវីតខ្ពស់ផងដែរ ព្រោះមានមនុស្សចេញចូលដើរចុះឡើងច្រើនយ៉ាងកុះករទិញនូវម្ហូបអាហារ អ៊ីចឹងបើកាត់បន្ថយការចេញទៅទិញបានក៏ជាការល្អម្យ៉ាងដែរ ៕