ចាប់ផ្តើមតាំងពីឆ្នាំ2011 ហាងកាហ្វេនេះ ត្រូវបានគេច្នៃឡើងពីសំណង់អគារឃ្លាំងស្តុកអំបិលចាស់មួយ ដោយជួសជុល និងតុបតែងបន្ថែម ឲ្យមានលក្ខណៈសិល្បៈចម្រុះ ប្រសិនបើបានចូលទៅដល់ខាងក្នុង អ្នកនឹងឃើញ រូបភាព ស្លាកយីហោ ម៉ូតូស៊េរីពីមុន ចាស់ៗបែប Retro ដែលម្ចាស់ហាងបានយកមកព្យួរ និងតាំងនៅក្នុងហាង ក្នុងនោះក៏មានរូបខ្មុកនៃតួអង្គល្ខោនបុរាណខ្មែរផងដែរ។ ក្នុងហាងផ្តល់អារម្មណ៍ម្យ៉ាង តែប្រិសនបើអ្នកអង្គុយនៅខាងក្រៅអ្នកនឹងទទួលបានអារម្មណ៍មួយផ្សេងទៀត ជាមួយតុកៅអីឈើ បែបចាស់ៗ និងព័ទ្ធជុំវិញដោយធម្មជាតិ និងម្លប់ដើមឈើត្រជាក់រហឹម ដែលអាចជាកន្លែងដែលទទួលទានបណ្តើរ ជជែកគ្នាលេងបណ្តើរ។
ហាងកាហ្វេ Cafe Espresso Roastery Kampot ក្រៅពីភេសជ្ជៈ និងកាហ្វេចម្រុះមុខ ក៏មានបម្រើជូននូវ មុខម្ហូប បែប Brunch អូស្ត្រាលី ដែលមាន Egg Benedict និង Salted Caramel Pancakes ជាមុខម្ហូបប្រចាំហាង ស័ក្តិសមបំផុតសម្រាប់ការជួបជុំគ្នា មុន ឬក្រោយ បន្តដំណើរកំសាន្តទៅទិសដៅនានា នៅក្នុងខេត្តកំពត និងកែប។ លើសពីនេះហាងនេះក៏ជាកន្លែង សម្រាប់លីងកាហ្វេផ្គត់ផ្គង់តម្រូវការក្នុងហាងជាមួយនឹងម៉ាស៊ីនទំនើប La Mazocco Strada ផងដែរ។
Cafe Espresso Roastery Kampot បើកជារៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 8:15ព្រឹក ដល់ម៉ោង 4:00រសៀល សម្រាប់ថ្ងៃធម្មតា និងថ្ងៃចុងសប្តាហ៍ ចាប់ពីម៉ោង 9:00ព្រឹក ដល់ម៉ោង 4:30 រសៀល។
ទីតាំ់ង៖ https://goo.gl/maps/awqzWwLMGGjqdv7c6