Ad
Ad
តោះ! ត្រៀមខ្លួនសម្រាប់ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តនៅដើមខែធ្នូនេះ

តោះ! ត្រៀមខ្លួនសម្រាប់ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តនៅដើមខែធ្នូនេះ

កម្មវិធីរត់ប្រណាំងអន្តរជាតិអង្គរពាក់កណ្តាលម៉ារ៉ាតុង នឹងប្រារព្ធទៅនៅ ថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីពេលព្រឹកព្រលឹមតទៅ ដែលមានជម្រើស រយៈចម្ងាយ ៣គីឡូម៉ែត្រ និង១០គីឡូម៉ែត។ ដោយឆ្នាំនេះផ្ទាល់ ក្រុមហ៊ុន មេនូឡាយហ្វ៍នៅតែជាម្ចាស់ឧបត្ថម្ភធំធំ ក្នុងការញឹងឲ្យកម្មវិធីនេះ កាន់តែធំ សប្បាយ និងអស្ចារ្យជាងឆ្នាំមុនៗ។

By

កម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ១៩៩៦មក។  ព្រឹត្តិការណ៍នេះបានចូលរួមយ៉ាងសកម្មក្នុងការរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីន។

កម្មវិធីរត់ប្រណាំងអន្តរជាតិអង្គរពាក់កណ្តាលម៉ារ៉ាតុង នឹងប្រារព្ធទៅនៅ ថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីពេលព្រឹកព្រលឹមតទៅ ដែលមានជម្រើស រយៈចម្ងាយ ៣គីឡូម៉ែត្រ និង១០គីឡូម៉ែត។ ដោយឆ្នាំនេះផ្ទាល់ ក្រុមហ៊ុន មេនូឡាយហ្វ៍នៅតែជាម្ចាស់ឧបត្ថម្ភធំធំ ក្នុងការញឹងឲ្យកម្មវិធីនេះ កាន់តែធំ សប្បាយ និងអស្ចារ្យជាងឆ្នាំមុនៗ។

ក្រៅពីការរត់ប្រណាំងរៀងរាល់ឆ្នាំ តែងតែមានកម្មវិធីកម្សាន្តដទៃទៀត ដូចជា កម្មវិធីពិព័រណ៌កីឡា និងសុខភាព (ManulifeMOVE Fair) ដែលមានទីតាំងនៅ សួនច្បារព្រះរាជដំណាក់ ក្រោយព្រះអង្គចេក ព្រះអង្គចម។ កម្មវិធីនេះបើកឲ្យចូលរួមដោយសេរីចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ចាប់ពីម៉ោង ២ រសៀលដល់ម៉ោង ១០ យប់ ហើយមានកម្មវិធីជាច្រើនដូចជា៖

១. ស្តង់កម្សាន្តទូទៅ (Activities Tent) ៖ កន្លែងថតរូប ការលេងហ្គេម Flip / Win Paceband Wall  និង Fitness Challenge។


២. ស្តង់ក្មេងៗ (Kid Tent)៖ ការបង្ហាញសិល្បៈនៃការរចនាប៉ោងៗ ការគូររូបនៅលើមុខ សិល្បៈនៃការគូររូប និងផាត់ព័ណ៌ និងហ្គេមកុមារជាច្រើនទៀត

៣. ស្តង់សម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិ (Family & Friends Tent)៖ ការណែនាំ ប្រឹក្សា អំពីសេវាកម្មផ្សេងៗរបស់ Manulife ដោយភ្នាក់ងារជំនាញ

៤. ស្តង់លក់ទំនិញ និងចំណីអាហារ (Marketplace)៖ កន្លែងលក់ចំណីអាហារ និងភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ គ្រឿងសិប្បកម្មដោយដៃ សេវាកម្មម៉ាស្សា និងផលិតផលចម្រុះជាច្រើនទៀត។

៥. តំបន់សម្រាក និងកម្សាន្ត (Chillout & Engagement Zone)៖ ឆាកតន្រ្តីជាមួយ DJ សៀករហ័សកម្ម ការបង្ហាត់សៀក ការរាំZumba និងការហាត់ Yoga។

ប្រសិនបើអ្នកបានចុះឈ្មោះទៅរត់ប្រណាំងរួចរាល់ហើយ ក្រោយពេលរត់រួច សូមកុំភ្លេចចូលមកទទួលយកបទពិសោធន៍ និងបរិយាកាសដ៏សប្បាយរីករាយនៅ ManulifeMOVE Fair ហើយមានឱកាសចូលរួមលេងកម្សាន្តជាមួយសកម្មភាពជាច្រើន។

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត