Ad
Ad
ចូលរួមកម្មវិធី street 308 Christmas Block Party រាត្រីថ្ងៃសុក្រ 20 ធ្នូនេះ

ចូលរួមកម្មវិធី street 308 Christmas Block Party រាត្រីថ្ងៃសុក្រ 20 ធ្នូនេះ

ផ្លូវ Bassac Lane នឹងប្រែក្លាយទៅជាតំបន់ត្រជាក់សម្រាប់កម្មវិធី Christmas party ល្ងាចថ្ងៃសុក្រនេះ។ បរិយាកាសនឹងត្រូវបានកន្រ្តាក់ ជាមួយនិងការសម្តែងជាពិសេសពី DJ ល្បីៗ ដូចជា៖ DJ Niko / DJ Marie និង DJ Em។ លើសពីនេះក៏មានការចូលរួមសម្តែងពីតារាចម្រៀងល្បីៗដូចជា Laura Mam / Polarix / Vannda និង Oun មកពីផលិតកម្ម Baramey ពី Klapyahandz ក៏មានវត្តមាន Vuthea / Siva / Vin Vitou និង RuthKo ពី Hypelab មានដូចជា Premo / Kenny Chase / Daniel និង Brandon ព្រមជាមួយ 12Me / DJ Cake / Pao Ploy / Scott Bywater និងការសម្តែង Breakdance ពី B Boy Slick។

By

ឆ្នាំថ្មីជិតឈានចូលមកដល់ អារម្មណ៍ប្រហែលជានៅមិនសុខទេ ព្រោះដំណើរកំសាន្តទៅទីជិតទីឆ្ងាយ គឺត្រូវតែគិតគូរ ព្រោះថាអស់រយៈពេលមួយឆ្នាំ ដែលខិតខំសិក្សា ធ្វើការ ប្រកបអាជីវកម្ម លើសពីនេះ ពិធីជប់លៀងចុងឆ្នាំនៅក្នុងទីក្រុងភ្នំពេញទៀតសោត មិនខ្វះទេ គឺសំបូរបែបតែម្តង។ ចុះមានដឹងដែរឬអត់ថាថ្ងៃចុងសប្តាហ៍ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ នេះនឹងមានពិធីជប់លៀងមួយគឺ St 308 Christmas Block Party ដែលជាពិធីជប់លៀងមួយដែលខុសពីពិធីជប់លៀងនានា ដែលនាំអារម្មណ៍នៃបុណ្យណូអែល មកកាន់តំបន់ត្រូពិចនាទីក្រុងភ្នំពេញ ដែលនឹងធ្វើឡើងនៅបណ្តោយផ្លូវ 308។

បរិយាាមួយនិងការសម្តែងជាពិសេសពី DJ ល្បីៗ ដូចជា៖ DJ Niko / DJ Marie និង DJ Em។ លើសពីនេះក៏មានការចូលរួមសម្តែងពីតារាចម្រៀងល្បីៗដូចជា Laura Mam / Polarix / Vannda និង Oun មកពីផលិតកម្ម Baramey ពី Klapyahandz ក៏មានវត្តមាន Vuthea / Siva / Vin Vitou និង RuthKo ពី Hypelab មានដូចជា Premo / Kenny Chase / Daniel និង Brandon ព្រមជាមួយ 12Me / DJ Cake / Pao Ploy / Scott Bywater និងការសម្តែង Breakdance ពី B Boy Slick។ St. 308 Christmas Block Party បាននាំមកជូនដោយ Bar ល្បីៗនៅក្នុងតំបន់ដូចជារៀងរាល់ដងដែល Bar នីមួយៗនឹងមានស្តង់ដែលនឹងបម្រើជូននូវ Finger Food / Cocktail និងមុខម្ហូប/អាហារ ជាច្រើនមុខទៀត។

ម្ចាស់ឧបត្ថម្ភកម្មវិធីនេះគឺ Ubeer ដែលនឹងនាំផលិតផលភេសជ្ជៈងាយស្រួលពិសារបំផុត មានគុណភាពល្អបំផុតសម្រាប់ស្រទាប់យុវវ័យដែលពោរពេញទៅដោយភាពឆ្នៃប្រឌិត និងការបង្ហាញផ្ទាល់ខ្លួន។ដូចនេះត្រៀមខ្លូនបបួល កេណ្ឌកន មិត្តភក្តិ ឲ្យហើយមកសប្បាយៗ TGIF នៅ St. 308 Christmas Block Party ទាំងអស់គ្នា!

កម្មវិធីនេះត្រូវបានរៀបចំដោយ Seth Hall

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត