សម្រាប់ខែនេះ រសជាតិថ្មី Slaw Menu នេះមាន 4ជម្រើសគឺ Spicy Pork Slaw និង Spicy Chicken Slaw ដែលមានរសជាតិហឹរ ព្រមជាមួយ Pork Slaw និង Chicken Slaw ដែលមិនមានជាតិហឹរ។ រសជាតិថ្មីនេះគឺ ជារូបមន្តពិសេសប្រចាំហាង Pong...
បន្តអានរឿងញ៉ាំរឿងធំ
ឃើញថាតាំងតែពីចុងឆ្នាំចាស់ ដល់ដើមឆ្នាំថ្មីនេះ អាកាសធាតុហាក់ដូចជាប្លែក ជាមួយជំនោរ ខ្យល់ធ្លាក់រំភើយ ដែលតម្រូវឲ្យយើងចេះមើលថែសុខភាពផ្ទាល់ខ្លួនយើងអោយបានល្អ។ ទន្ទឹមនឹងបំរែបំរួលអាកាសធាតុនេះ Starbucks ដែលជាហាងកាហ្វេដ៏ពេញនិយម ក៏បានបញ្ចេញនូវភេសជ្ជៈថ្មីរបស់ខ្លួនផងដែរ សម្រាប់អ្នកទាំងអស់គ្នាដែលនិយមភេសជ្ជៈសុខភាព នោះគឺ Manuka Honey Ginger Black Tea និង Smoked Butterscotch Latte។
បន្តអាន ធ្លាប់ដែលរំលឹករឿងកាលពីក្មេង អង្អុយញ៉ាំទឹកកកឈូសជាមិត្តភក្ដិនិយាយគ្នាលេងឬអត់? ពិតជាអនុស្សាវរីយ៍ ដ៏មានន័យមួយសម្រាប់យើង តែឥឡូវសម័យកាលកាន់តែទំនើបទៅៗ មិនបាច់អង្គុយនៅតូប ឬក៏ទឹកកកឈូសតាមម៉ូតូ អីទៀតទេ ចាំរឿងញ៉ាំរឿងធំ ណែននាំឲ្យស្គាល់ហាងមួយកន្លែងដែលអាចធ្វើអោយអ្នកនឹកឃើញពេលវេលា និងអារម្មណ៍ពេលញ៉ាំទឹកកកឈូសកាលនៅក្មេងៗ នោះគឺហាង Moto Café។
បន្តអាន ឥឡូវ Domina's Pizza ក៏បានចេញលក់នូវសំបកភីហ្សាថ្មីដោយមាន 2រសជាតិ គឺ សំបកភីហ្សា ឆេដាឈីស ( Cheddar Cheese ) និង សំបកភីហ្សា ម៉ូហ្សារ៉េឡាឈីស ( Mozzarella Cheese ) ហើយក៏មាននូវអាហារសម្រន់ 3 ផ្សេងទៀតផងដែរគឺ៖ Cheesey Mozzarella...
បន្តអាន នៅ Gogi Train Korean BBQ ក្រៅពីសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ ហាងនេះក៏រក្សានូវរបៀបរបបនៃការញ៉ាំសាច់អាំងរបស់កូរ៉េ ដែលតែងអមមកជាមយយជាមួយនិង ស្រា Soju ដែលធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ថែមមួយកម្រិត។ នៅ Gogi Train Korean BBQ ក៏មានការកុម្មង់អាហារលក្ខណៈជាឈុត (Set) តាមតម្រូវការរបស់អ្នកទទួលទាន។ មិនត្រឹមតែប៉ុណ្ណោះក្រៅពីសាច់អាំង ហាងនេះ ក៏មានអាហារផ្សេងៗទៀតផងដែរ ដូចជា អយស្ទ័រ...
បន្តអាន នរណាខ្លះចូលចិត្តឆ្មា ខ្នក់ខ្នាញ់ជាមួយឆ្មាខ្លះ? អ្នកខ្លះចូលចិត្តឆ្មា ប៉ុន្តែផ្ទះចង្អៀត ឬក៏សមាជិកក្នុងក្រុមគ្រួសារមិនគាំទ្រក្នុងការចិញ្ចឹមសត្វ។ អ៊ីចឹងថ្ងៃនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កន្លែងពិសេសមួយកន្លែងសម្រាប់អ្នកស្រឡាញ់ឆ្មាគឺ ហាង CHHMA Catfe ។
បន្តអាន ហាងនេះមើលទៅអាចឲ្យយើងមានអារម្មណ៍ថា ជាហាងកាហ្វេបន្តិច ជាផ្ទះបន្តិច។ លើសពីសេវាកម្មកាហ្វេ ហាង Minimalist Coffee & Store ក៏ជាហាងដែលដាក់តាំង និងលក់កាមេរ៉ាដែលប្រើហ្វីល ក៏ដូចចជាកាមេរ៉ាចាស់ៗជាច្រើនផងដែរ ដែលប្រភេទកាមេរ៉ាប្រភេទនេះកំពុងហាក់ត្រូវប៉ាន់សម្រាប់យុវជនសម័យថ្មី និយមយកទៅថតរូបបែប Aesthetic ។
បន្តអាន ហាងកាហ្វេ ភ្លេងច័ន្ទ/Pleng Chan ព្រះនរោត្តមមួយ មានការរចនា តុបតែងប្លែកដោយមានសិល្បៈនៃការច្នៃហាងច្រើនលាយបញ្ចូលគ្នាដូចជា ធម្មជាតិ ផ្ទះចាស់សល់ពីសង្គមដើម កន្លែងអានសៀវភៅ និងកន្លែងអង្គុយខាងក្រៅមានអាងចញ្ចឹមត្រីទៀតផង។
បន្តអាន ថ្មីៗនេះនៅឯខាងតាខ្មៅ យើងឃើញមានហាងកាហ្វេមួយដែលគួរឲ្យទាក់ភ្នែកមែនទែន ដែលកាហ្វេនោះមានឈ្មោះថា កាហ្វេក្បែររបង-The Fence Coffee មិនថាការតុបតែងហាងរឺក៏ឈ្មោះហាងទេ គ្រាន់តែបានឃើញ និងបានឮហើយ ក៏ទាក់ចិត្តទាក់ទាក់បេះដូងតែម្ដង។ កាហ្វេក្បែររបង គឺបើកឡើងក្នុងគោលបំណងចង់រំឮកអនុស្សាវរីយ៍ចាស់ៗរបស់ខ្មែរយើងមុនពេលសង្គមទទួលយកភាពទំនើបកម្ម ក៏ដូចជាអនុស្សាវរីយ៍របស់ម្ចាស់ហាងបានឆ្លងកាត់អនុស្សាវរីយ៍កាលពីនៅក្មេង។
បន្តអាន និយាយត្រឹមរឿងអំបុក ប្រហែលជាមានអ្នកខ្លះឆ្ងល់ថា អំបុក គេអាចយកទៅធ្វើអ្វីញ៉ាំបានជាមួយអ្វីបានខ្លះ។ អំបុកទឹកដូង និងអំបុកចេកទុំ គឺទំនងជាពេញនិយមណាស់សម្រាប់ក្រុមគ្រួសារខ្មែរ តែសម្រាប់បច្ចប្បន្ននេះនេះ ប្រជាជនខ្មែរយើង សំបូរសប្បាយ មានច្នៃប្រតិដ្ឋខ្ពស់សម្រាប់អហារ ដែលមានចំណីមួយមុខដែលយកអំបុកទៅធ្វើនោះគឺ «អំបុកលីង កំពឹសលោត»។
បន្តអាន ទល់មុខជាមួយហ្នឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬជាទូទៅអ្នកផងតែងហៅថា សាលារចនា អ្នកបន្តដំណើរ តាមផ្លូវក្នុងមួយ ដែលមានសភាពងងឹត និងអាថ៌កំបាំងបន្តិច ប្រសិនបើមិនទាន់ហ៊ានដើរចូលទេ អ្នកអាចងើយទៅលើនឹងឃើញស្លាក LED ដែលគេដាក់ថា «កេណី» នោះអ្នករកឃើញផ្លូវចូលហើយ។ ដើរតែបន្តិចនៅខាងស្តាំដៃអ្នកនឹងឃើញច្រកឡើងទៅជាន់លើជាមួយនឹងពាក្យថា Follow the light ដែលអ្នកអាចបន្តឡើងទៅជាន់លើតាមពន្លឺនោះ មកដល់ជាន់ទី២ កាលបើបើកទ្វារចូលនោះ អ្នកបានមកដល់ កេណី ហើយ ដែលជាហាងកាហ្វេដែលរក្សាទុកនូវអត្តសញ្ញាណសំណង់ផ្ទះល្វែងជាន់លើ...
បន្តអាន លើកនេះ Heekcaa បានពញ៉ាក់អារម្មណ៍អតិថិជនដែលនិយមញ៉ាំ Bubble Tea ប្លែកខុសរាល់ដង គឺចេញលក់នូវភេសជ្ជៈតាមរដូវកាលមួយប្រភេទ ទាំងឈ្មោះ ទាំងរូបរាង និងរសជាតិ គឺពិតជាគួរឲ្យទាក់ទាញជាមួយនឹងរូបមន្តពិសេសតែម្តង ដែល Eatery រឿងញ៉ាំរឿងធំ បានភ្លក្សផ្ទាល់មាត់ នោះគឺ "Heekcaa Mool Mool BBQ" ដែលស្ថិតនៅក្នុងស្រឡាយ Heekcaa BBQ Series។
បន្តអាន ហាងកាហ្វេ ១៩៦៧ ជាតៀមកាហ្វេតូចច្រឡឹងមួយដែលដើមកំណើតត្រឹមជាកាហ្វេតាមរទេះ មានការគាំទ្រតិតក់ៗ រហូតបានបង្កើតជាហាងមួយ ស្ថិតនៅម្តុំផ្សារឌុយម៉ិច ដែលមានដាក់តាំងរបស់របរចាស់ៗហើយ និងផ្តល់នូវបទពិសោធន៍នៃការទទួលទានកាហ្វេ ជាមួយបរិយាកាសបែបសម័យសង្គមរាស្រ្តនិយម នាទសវត្សរ៍ទី៦០។
បន្តអាន និយាយដល់រឿងនេះ យើងសូមណែនាំកាហ្វេប្លែកមួយ នៅឯម្តុំផ្លូវ ២០០២ ដែលទើបនឹងបើកថ្មី មានឈ្មោះថា «UrHobby House»។ មិនត្រឹមតែផ្តល់នូវជម្រើសកាហ្វេ និងអាហារសម្រន់ផ្សេងៗចម្រុះមុខទេ អាចថា UrHobby House ជាហាងកាហ្វេដ៏ចម្លែកមួយ ដែលតាំងពាសពេញហាង ទៅដោយរូបផ្គុំមនុស្សយន្ត Gundam និងមានរបស់លេងជាច្រើនទៀត សម្រាប់អ្នកដែលចូលចិត្តប្រមូល និងទិញមកតាំងក្នុងបន្ទប់ជាដើម។ លើសពីរូបផ្គុំ Gandam ក៏ឃើញមាន figure...
បន្តអាន ពិតជាខុសប្លែកខ្លាំង ក៏អាចថាជាសាខាទីមួយដែល ហាងកាហ្វេក្នុងស្រុកមួយនេះ បានគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើការរចនា និងការសិក្សារពីបរិយាកាសជុំវិញហាង ដែលជូនផ្តល់នៅឯកជនភាព (Privacy/Personal Space) និងធម្មជាតិដ៏ស្រស់បំព្រង។ ហាងទាំងមូលរចនា ហាក់ដូចជាជម្រាលកូនភ្នំមួយ ជាមួយនឹងរុក្ខជាតិបៃតងលម្អរពាសពេញ ប្រៀបដូចជាចំការកាហ្វេមួយ ដែលពីមួយថ្នាក់ (ជាន់) ទៅមួយថ្នាក់ អតិថិជនអាចអង្គុយទទួលទានកាហ្វេ ភេសជ្ជៈ និងម្ហូបអាហារ ដោយមិនមានការរំខានពីអ្នកដទៃនៅជុំវិញខ្លួន ព្រោះថាមួយថ្នាក់ៗ គឺស្ថិតនៅលើបន្ទាត់កោង ដែលរក្សាបាននូវភាពផ្ទាល់ខ្លួន។ ការរចនានេះគឺពិតជាសាកសមសម្រាប់...
បន្តអាន Led Zep Cafe ដែលជារឿយៗ ត្រូវបានគេនិយមដាក់ងារថា «កាហ្វេលើភ្នំ» ជាហាងកាហ្វេថ្មីមួយដែលកំពុងពេញនិយមពីសំណាក់អ្នកដំណើរទាំងឡាយ ដែលស្វែងរកអ្វីដែលថ្មីហើយប្លែក។ នៅទីនោះអតិថិជនអាចអង្គុយផឹកកាហ្វេលើអង្រឹងក៏បាន ហើយតែបើសិនជាមិនចង់អង្គុយលើអង្រឹងទេ យើងក៏អាចអង្គុយបែបធម្មតាជាមួយកៅអីក៏បានដែរ គេមានតុកៅអីក្រោមឆ័ត្រច្រើនគួរសមដែរ។ Led Zep Cafe កាហ្វេលើភ្នំ គឺនៅមិនឆ្ងាយពីក្រុងទេ និយាយឲ្យខ្លីទៅ គឺស្ថិតនៅក្នុងលើភ្នំកែប (ឧទ្យានជាតិកែប) តាមផ្លូវទៅឆ្នេរកែបតែម្ដង។
បន្តអាន មកដល់ត្រឹមកសិណទឹកអង្គរ ចន្លោះផ្លូវពី ប្រាសាទអង្គរវត្ត ទៅអង្គរធំ គេប្រទះឃើញ តូបនំបញ្ចុកមួយកន្លែង ដែលទេសចរភាគច្រើនធ្វើដំណើរឆ្លងកាត់ តែងតែឈាងចូលមក។ នោះជាតូប #នំបញ្ចុកទឹកអម្ពិលប្រហុក ដែលប្លែកពីគេ នំបញ្ចុកនោះ គេទទួលទានជ្រលក់ជាមួយទឹកអម្អិលប្រហុក ហើយអន្ទក់វិញគឺជាបន្លែស្រុះឆ្អិន តែ៣មុខប៉ុណ្ណោះមានស្ពៃក្ដោប ត្រកួន និងសណ្ដែកកួរ។
បន្តអាន សូមត្រឡប់ទៅកាន់ជំនាន់រជ្ជកាលបុរាណរបស់កូរ៉េនៅពេលដែលពូជពង្សរាជវង្សត្រូវការរស់នៅដោយភាពថ្លៃថ្នូរនិងភាពឥតខ្ចោះគ្រប់ទិដ្ឋភាពនៃជីវិត។ ភាពឥតខ្ចោះទាំងអស់នេះរាប់បញ្ចូល ទាំងភោជនាហារ ដែលទាមទារនូវ គ្រឿងផ្សំ និងសាច់ដែលមានគុណភាពល្អបំផុតសម្រាប់ថ្វាយជូនរាជវង្ស។ សាច់មួយប្រភេទក្នុងចំណោមសាច់ទាំងអស់គឹ ហ្គាលមេហ្គីសាល (Galmaegisal) ដែលស្គាល់ជា Skirt Meat ផងដែរ ហើយសាច់ផ្នែកនេះជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ គឺសាច់ផុយ ដែលបរិមាណនៃជាតិខ្លាញ់គឺមានតិចតួចបំផុតដែលមានតែ ២៥០ ក្រាមតែប៉ុណ្ណោះ សម្រាប់ជ្រូក ពេញវ័យ។ វាពិតជាល្អនិងកម្រណាស់ដែលសាច់ទាំងនេះត្រូវបានគេយកមកបម្រើសម្រាប់តែពូជពង្សរបស់រាជវង្សប៉ុណ្ណោះ។
បន្តអាន ជាមួយនឹងបរិបទថ្មីនៃការច្នៃរចនាម៉ូដហាងមួយនេះ ត្រូវបានរចនាឡើងឲ្យអ្នកដែលបានចូលមកមានអារម្មណ៍ថាដូចផ្ទះ ដែលមានទីធ្លាខាងក្រៅមានសភាពធំទូទាយ មានកន្លែងអង្គុយប្រកបដោយផាសុកភាព ខាងក្នុងវិញឯជាន់លើត្រូវបានបែកចែកជាផ្នែកៗ ដែលមានកន្លែងអង្គុយហាក់ដូចជានៅក្នុងប្រអប់ៗ និងលើទៅមួយថ្នាក់ មានតុវែងមួយដែលផ្តល់ភាពងាយស្រួល ដែលអាចទទួលទានបណ្តើរ ធ្វើការ ឬជជែកគ្នាលេងបណ្តើរ។ នៅខាងជាន់ក្រោមក៏មាន តុបម្រើកាហ្វេបែប Brew (Brewing Bar) ដែលមានអ្នកឆុងកាហ្វេដ៏ជំនាញ នៅប្រចាំការបម្រើជូននូវរសជាតិកាហ្វេដែលឆុងថ្មីៗឈ្ងុយឆ្ងាញ់ ហើយអតិថិជនក៏អាចសួរនូវសំណួរផ្សេងៗ ដែលទាក់ទងជាមួយនឹងកាហ្វេទៅពួកគាត់បានដែរ។
បន្តអាន ចាប់ផ្តើមតាំងពីឆ្នាំ2011 ហាងកាហ្វេនេះ ត្រូវបានគេច្នៃឡើងពីសំណង់អគារឃ្លាំងស្តុកអំបិលចាស់មួយ ដោយជួសជុល និងតុបតែងបន្ថែម ឲ្យមានលក្ខណៈសិល្បៈចម្រុះ ប្រសិនបើបានចូលទៅដល់ខាងក្នុង អ្នកនឹងឃើញ រូបភាព ស្លាកយីហោ ម៉ូតូស៊េរីពីមុន ចាស់ៗបែប Retro ដែលម្ចាស់ហាងបានយកមកព្យួរ និងតាំងនៅក្នុងហាង ក្នុងនោះក៏មានរូបខ្មុកនៃតួអង្គល្ខោនបុរាណខ្មែរផងដែរ។ ក្នុងហាងផ្តល់អារម្មណ៍ម្យ៉ាង តែប្រិសនបើអ្នកអង្គុយនៅខាងក្រៅអ្នកនឹងទទួលបានអារម្មណ៍មួយផ្សេងទៀត ជាមួយតុកៅអីឈើ បែបចាស់ៗ និងព័ទ្ធជុំវិញដោយធម្មជាតិ និងម្លប់ដើមឈើត្រជាក់រហឹម ដែលអាចជាកន្លែងដែលទទួលទានបណ្តើរ ជជែកគ្នាលេងបណ្តើរ។
បន្តអាន បើនិយាយពីសៀមរាប គឺច្បាស់ណាស់គេនឹងនិយាយអំពីប្រាសាទបុរាណ សិល្បៈ និងការកំសាន្ត សប្បាយនៅ Pub Street ពេលរាត្រី តែសៀមរាបគឺមានលើសពីនេះ ដែលកន្លែងញ៊ាំឆ្ងាញ់ៗនៅសៀមរាបក៏សំបូរបែបមិនចាញ់ខេត្ត ក្រុង ផ្សេងៗទៀតដែរ។ ហើយបើនិយាយពីសៀមរាបចុងឆ្នាំនេះគឺមានព្រឹត្តិការណ៍ដ៏ធំមួយគឺ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលចន្លោះពីឥឡូវទៅដល់ថ្ងៃនោះ យើងអាចមានពេលមកស្គាល់កន្លែងញ៊ាំប្លែកៗក្នុងក្រុងសៀមរាបបាន។
បន្តអាន ហាងកាហ្វេមួយដែលលើកស្លាកថា "Siem Reap - Dialogue by the Coffee Mouy" ដែលជាផ្ទះល្វែងមួយ មានបង្ហួចបើកដើម្បីទទួលបានពន្លឺជះចូល មានទីធ្លាខាងមុខដែលជាមួយតុឈើសម្រាប់អតិថិជនអង្គុយទទួលទានកាហ្វេ និងអាហារ។ ពេលចូលមកដល់ខាងក្នុង អ្នកនឹងមានអារម្មណ៍ថាប្លែកភ្នែកជាមួយឥិដ្ឋការ៉ូពីជំនាន់ដើម គំនូរលើជញ្ជាំង និងតុដែលធ្វើអំពីម៉ាស៊ីនដេរ ហើយបើហួសទៅដល់ក្រោយ អារម្មណ៍ប្លែកផ្សេងមួយទៀត ជាកន្លែងមួយដែលគ្មានដំបូល មានពន្លឺភ្លឺ ច្រឡះមុខមាត់ ជាមួយនឹងគំនូរពណ៌ស្រស់ៗនៅលើជញ្ជាំង នឹងអមដោយរុក្ខជាតិបៃតងដែលគេដាំលម្អរពេសពេញទីតាំងនោះ។...
បន្តអាន ស៊ុបលំដាប់លេខ១សាប៊ុសាប៊ុ និង ស៊ុគិយ៉ាគិ ម៉ូម៉ូផារ៉ាដាយ (Mo-Mo-Paradise Cambodia) គឺជាម៉ាកដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុន ជាពិសេសអ្នកចូលចិត្ត ឬចង់សាកល្បងស៊ុបមានរសជាតិដើមពីជប៉ុន។ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ផ្លូវប៉ាស្ទឺ ៥១ កែង ផ្លូវ២១៩ នៅពេលចូលនៅក្នុងហាងភ្លាមអ្នកនឹងទទួលបានអារម្មណ៍កក់ក្តៅពេញចិត្តបំផុតចំពោះភាពរស់រាយរាក់ទាក់របស់បុគ្គលិកតាំងពីមាត់ទ្វាររហូតដល់កន្លែងអង្គុយ ដែលគាត់ស្ថិតក្នុងសំលៀកបំពាក់បែបជប៉ុនបុរាណដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្ថិតនៅក្នុងប្រទេសជប៉ុន។ បុគ្គលិក ម៉ូម៉ូផារ៉ាដាយ នឹងណែនាំពី ស៊ុប របស់ម៉ូម៉ូផារ៉ាដាយ ដែលមានច្រើនជម្រើស ដូចជា សាប៊ុសាប៊ុ...
បន្តអាន ឈ្មោះបែបនេះពិតជាធ្វើឲ្យអតិថិជនឆ្ងល់ហើយថា ភេសជ្ជៈប្រភេទជាតែ ហេតុអ្វីបានជាមានឈ្មោះជាប្រភេទអាហារបែបអាំងទៅវិញ? គឺឈ្មោះភេសជ្ជៈថ្មីនេះកើតចេញពីរសជាតិដែលបានបង្កើតឡើងដោយរូបមន្តអាថ៌កំបាំងពិសេសពីហ៊ីកា បែបផែនជា BBQ ប្លែកខុសពីភេសជ្ជៈដទៃ។
បន្តអាន បើកទ្វារភ្លាមចាប់ពីម៉ោង ៦:៣០នាទី ដល់ម៉ោង ៩:០០ព្រឹកជាមួយនឹងការផ្តល់ជូនពិសេសនាឱកាសថ្ងៃបើកសម្ពោធនេះ មានអតិថិជនជាច្រើនបាន មកសាកល្បងរសជាតិ និងភេសជ្ជៈ ព្រមជាមួយនឹងអាហារតាំងតែពីព្រឹកព្រលឹម ដែលធ្វើឲ្យសភាពនៃការបើកហាងជាផ្លូវការថ្ងៃទីមួយនេះមានភាពអូរអរ។ ប្រោនកាហ្វេសាខាមួយនេះក៏មិនខុសពីសាខាដទៃទៀតដែរ មានបម្រើជូនជាភេសជ្ជៈ និងអាហារមួយចំនួនតែមិនទាំងស្រុងពីបញ្ជីមុខម្ហូបដូចហាងប្រោនក្លាសិកដទៃទេ ដោយផ្នែកលើសណ្ឋាននៃទីតាំងហាងដែលផ្តោតលើការខ្ជប់ និងភាពរហ័ស សម្រាប់បម្រើជូន ភាគច្រើនគឺបុគ្គលិកការិយាល័យធ្វើការក្នុងអគារនោះ។
បន្តអាន ដឹងទេថាទួលទំពូង ឥឡូវកំពុងបំលែងខ្លួនទៅជាតំបន់មួយដែលសំបូរទៅដោយ ហាងទំនិញ ហាងកាហ្វេ អាហារដ្ឋានផ្សេងៗ ដែលអ្នកអាចងាយស្រួលក្នុងការរកស្ទើរគ្រប់កំណាត់ផ្លូវ។ តែប្រសិនបើរកកន្លែងដែលមានអាហារបែប BBQ ប៊ីហ្គឺ និង Waffle Fries (ដំឡូងបារាំងបំពងបែបនំពុម្ព) ប្រហែលជាពិបាករកបន្តិចហើយ ព្រោះថាប្រហែលជាមានតែមួយកន្លែងទេ ដែល Eatery នឹងណែនាំពេលនេះគឺ Carolina BBQ
បន្តអាន នំបញ្ចុកជាអាហារមួយប្រភេទរបស់ខ្មែរ ដែលគេនិយមទទួលទានជាទូទៅ ជាពិសេសគឺនៅក្នុងពិធីបុណ្យទានផ្សេងៗ លក្ខណៈពិសេសគឺនំត្រូវទទួលទានជាមួយសម្លរប្រហើរ និងល្បើយដែលជាបន្លែចម្រុះដែលធ្វើឲ្យនំបញ្ចុកក្លាយជាអាហារដែលប្លែកខុសពីគេ ហើយអាហារប្រភេទនេះគឺមិនពិបាករកទេ ហើយតម្លៃក៏មិនជាថ្លៃដែរ។ សម្រាប់អ្នកដែលនិយមចូលចិត្តនំបញ្ចុក ចង់ដឹងថានំនេះមានប្រវត្តិបែបណា?
បន្តអាន April Café មានទីតាំងនៅក្នុងសំណង់វីឡាចាស់មួយកន្លែង ស្ថិតនៅម្ដុំវិមានឯករាជ្យ ដោយពួកគេបានច្នៃសំណង់នោះដោយទុកសភាពដើម តែបន្ថែមដោយគំនូរលើជញ្ជាំងប្រភេទ Graffiti តាមផ្នែកខ្លះលើជញ្ជាំង ដែលរំលេចនូវពណ៌ចម្រុះយ៉ាងទាក់ភ្នែក និង អំណោយផលដល់ការថតរូបលេងទុកជាអនុស្សាវរីយ៍ផងដែរ។ រួមជាមួយនិងទីតាំងធំទូលាយកន្លែងអង្គុយច្រើនបានធ្វើឱ្យបរិយាកាសនៅទីនេះពិតជាទំនង និងស្រស់ស្អាត មែនទែន។ ក្រឡេកទៅមើលអំពីកាហ្វេវិញគឺត្រូវបានបង្កើតឡើងមានលក្ខណ:ស្តង់ដារក្នុងស្រុក និងតម្លៃសមរម្យ ដែលបានជួយលើក កម្ពស់ដល់ផលិតផលក្នុងស្រុក ដោយគ្រឿងផ្សំភាគច្រើនត្រូវបាននាំយកមកពី ខេត្តមណ្ឌលគិរី ដូចជា គ្រាប់កាហ្វេ ផ្លែឈើនានា...
បន្តអាន ប្រោនកាហ្វេ គឺជាហាងកាហ្វេមួយដែលមានការគាំទ្រយ៉ាងខ្លាំង
បន្តអាន A kind of new experience from the unexpected moments តៃវ៉ាន់គឺជាទឹកដីដែលគេទំនាក់ទំនងគ្នាផ្លូវការជាភាសាចិនទី២ដែលខ្ញុំ និង មិត្តភក្តិរបស់ខ្ញុំបានទៅដល់។ វាជារឿងចៃដន្យសម្រាប់មិត្តខ្ញុំដែលគាត់គិតថា គាត់នឹងមកលេងកោះមួយនេះ តែវាមិនសូវជាចម្លែកទេសម្រាប់ខ្ញុំដែលចូលចិត្តទៅកន្លែងណាដែលមិនសូវមានគេនិយមទៅ ហើយវាក៏ជាការរំឮកអនុស្សាវរីយ៍មួយរបស់ពួកយើងទាំងពីរនាក់កាលពី៣ឆ្នាំមុនទៅដល់ប្រទេសចិន ដែលមិនចេះភាសាគេ ប្រើភាសាកាយវិការ និង ម៉ាស៊ីនគិតលេខជាប់ខ្លួន។ Taiwan, officially the Republic...
បន្តអាន “ស្រះដំរីនៃមហេន្រ្ទបព៌ត” ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហេន្រ្ទបព៌ត គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។ ផ្លូវលំបាកដ៏មហា លាយឡំនឹងផ្ទាំងសិលានៃវាលព្រះក្រាលកណ្ដាលព្រឹក្សា សឹងថាបើកទៅពុំដល់ ថ្កល់ប៉ះម្ដងៗសឹងបុកពោះ យើងមិនដែលគិតសោះថា ឡានហាយលែនឌ័រអាចនាំយើងមកដល់ទីនេះឡើយ ព្រោះថាផ្លូវដែលយើងបរជាផ្លូវថ្មើរជើងឡើងភ្នំសុទ្ធសាធ ហើយដោយត្រង់ទៅ...
បន្តអាន បើនិយាយអំពីខេត្តកែប ក្រៅពីឆ្នេរកែបដែលមានរូបចម្លាក់ស្រីស កន្លែងដែលជាគួរចាប់អារម្មណ៍សម្រាប់ទេសចរគឺប្រាកដជាកោះទន្សាយ ដែលទេសចរប្រហែលជាស្រម៉ៃថាកោះនោះទំនងជាមានសត្វទន្សាយច្រើនហើយ ទើបយកទន្សាយមកដាក់ជាឈ្មោះបែបនេះ។ The nude lady statue or the white lady statue is known as one of the symbolics for Kep province...
បន្តអាន