មកដល់ហើយៗ ! ថ្ងៃនេះរឿងញ៉ាំរឿងធំមកបង្រៀនអ្នកនៅផ្ទះរាល់គ្នាឲ្យចេះធ្វើនំដែលយើងអាចញ៉ាំលេងក៏បាន ញ៉ាំយកឆ្អែតជំនួសបាយតែម្ដងក៏បាន ។ វាជាប្រភេទអាហារបរទេសដែលជនជាតិគេ ពិសេសប៉ែកខាងអ៊ឺរ៉ុបគេច្រើនញ៉ាំជាអាហារប្រចាំថ្ងៃតែម្ដង ។ អាហារលើកនេះធានាជាតិសាហាវ ហើយស្រួយៗមានក្លិនឈ្ងុយទៀត សំខាន់ពេលខាំទាល់តែរកអ្វីមកចាំទ្រ ព្រោះថាស្អិតល្អឡើងវែងអន្លាយតែម្ដង ។ “Corn Dog” ងាយស្រួលធ្វើ រសជាតិឈ្ងុយឆ្ងាញ់ ខាំទាញស្អិតវែងអន្លាយ ។
និយាយពីគ្រឿងផ្សំវិញគឺថាងាយស្រួលរកណាស់ បើមិនចង់ចេញក្រៅទេ គ្រប់គ្នាអាចកម្ម៉ង់ទិញតាម shop នៅក្នុង foodpanda បាន ។ ពិសេសសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5)
គ្រឿងផ្សំគឺត្រូវការ ៖
- Hotdog
- ដុំឈីស
- ម្សៅនំបុ័ង ២០០ក្រាម
- ម្សៅyeast ៣ក្រាម
- ស្ករស ២០ក្រាម
- អំបិល ២.៥ក្រាម
- ស៊ុត ១គ្រាប់
- ទឹកធម្មតា ១៤០មល
- ប្រេងឆា
- កំទេចនំបុ័ង ១កូនចាន
- ទឹកជ្រលក់ ទឹកប៉េងប៉ោះ ទឹកម្ទេស French’s Yellow sauce
វិធីធ្វើវិញងាយជាងបកសំបកខ្វិតទៅទៀត ៖
- លាយម្សៅនំបុ័ង ២០០ក្រាម, ម្សៅyeast ៣ក្រាម, ស្ករស ២០ក្រាម, អំបិល ២.៥ក្រាម, ស៊ុត ១គ្រាប់, ទឹកធម្មតា ១៤០មល បញ្ចូលគ្នាកូរឲ្យសព្វឲ្យឡើងសាច់ម្សៅស្អិតល្អ
- កាត់ Hotdog ជា២ដោតឈើចង្កាក់ហើយដោតដុំឈីសដែលកាត់ដុំប៉ុនគ្នានឹង Hotdog នោះពីលើ
- ជ្រលក់ Hotdog ចង្កាក់នោះចូលល្បាយម្សៅរបស់យើងឲ្យសព្វល្អ រួចយកទៅត្រឡប់ក្នុងកំទេចនំបុ័ងប្រឡាក់ឲ្យវាជាប់សព្វ
- ដាក់បំពងប្រើភ្លើងហឹមៗឲ្យឆ្អិនក្រៀមតាមសម្រួលទើបស្រួយឈ្ងុយល្អ
- ចាំរហូតដល់ឡើងក្លិនឈ្ងុយឡើងពណ៍ល្អ ជាការស្រេច ទាំងអស់គ្នាអាចញ៉ាំជាមួយទឹកជ្រលក់តាមចំណង់ចំណូលចិត្តរបស់ខ្លួន