ដូចជារាងស្ងាត់ អ៊ីចឹងសូមណែនាំអាហារមួយមុខទៀតចុះ ដើម្បីអ្នកគេងផ្ទះបានមើលកំដរអារម្មណ៍តទៅទៀត ។ “Spam Hawaiian Musubi” ជាអាហាររបស់ប្រទេសកូរ៉េ អ្នកគាំទ្រកូរ៉េប្រហែលជាបានស្គាល់រួចមកហើយ នៅឡើយមនុស្សទូទៅ ។ ញ៉ាំលេង ជក់មាត់តែម្ដង ព្រោះមានគ្រប់រសជាតិ មានទាំងសាច់ មានទាំងស៊ុត មានសារាយ ហើយមានទាំងបាយទៀត ។ ងាយធ្វើទេ គ្រាន់ថាវារាងកញ្ចេបកញ្ចុប ធ្វើនេះតិច នោះតិច តែរសជាតិធានាហ្មងគឺប្លែករបៀបម្ហូបកូរ៉េៗ ។ កុំគិតថាម្ហូបកូរ៉េអ៊ីចឹង ទាល់តែទៅរកទិញគ្រឿងផ្សំនៅកូរ៉េណា៎ គឺថានៅខ្មែរក៏មានដែរ ។ ទាំងអស់គ្នាអាចរកទិញបានតាម shop ក្នុង foodpanda ដោយពិសេសនោះសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5) ។
ទស្សនាវីដេអូចម្អិន Musubi ទាំងអស់គ្នា៖
សម្រាប់គ្រឿងផ្សំមានដូចជា៖ស៊ុត ៤គ្រាប់
– អំបិល
– សាច់ប៉ាតេ
– បាយស
– ល្ង
– ប្រេងសេសាមី
– ម្ទេស
– ទឹកជ្រលក់ម៉ាយេនេស
– បន្ទះសារាយ
វិធីធ្វើវិញងាយៗ ធ្វើមួយភ្លេតបានញ៉ាំ ៖
– វាយស៊ុតជាមួយអំបិលមួយចុងស្លាបព្រាឲ្យសព្វ រួចចៀនហើយមូលឲ្យស្មើល្អទុកមួយឡែក
– ហាន់ប៉ាតេរួចដាក់ចៀនហើយទុកមួយឡែក
– លាយបាយស ល្ង ប្រេងសេសាមីចូលគ្នាឲ្យសព្វល្អ
– កាត់សារាយឲ្យល្មមរំបាយរបស់យើងបាន
– ដាក់បាយលើក្រោមពងចៀននិងប៉ាតេនៅកណ្ដាលហើយរំសាយ រួចកាត់ដុំល្មមគិតថាស្រួលញ៉ាំចញ្ច្រាំម្ទេសតូចៗម៉ត់ល្អហើយលាយជាមួយ ម៉ាយេនេស ទុកជ្រលក់ញ៉ាំជាការស្រេច