Ad
Ad
ដឹងតែត្រូវចិត្តហើយ ផឹកកាហ្វេលេងជាមួយឆ្មាគ្រប់ពូជគ្រប់អម្បូរនៅ CHHMA Catfé

ដឹងតែត្រូវចិត្តហើយ ផឹកកាហ្វេលេងជាមួយឆ្មាគ្រប់ពូជគ្រប់អម្បូរនៅ CHHMA Catfé

នរណាខ្លះចូលចិត្តឆ្មា ខ្នក់ខ្នាញ់ជាមួយឆ្មាខ្លះ? អ្នកខ្លះចូលចិត្តឆ្មា ប៉ុន្តែផ្ទះចង្អៀត ឬក៏សមាជិកក្នុងក្រុមគ្រួសារមិនគាំទ្រក្នុងការចិញ្ចឹមសត្វ។ អ៊ីចឹងថ្ងៃនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កន្លែងពិសេសមួយកន្លែងសម្រាប់អ្នកស្រឡាញ់ឆ្មាគឺ ហាង CHHMA Catfe ។

By

ហាង Chhma Catfe មួយនេះគឺជាហាងកាហ្វេដែលលើសពីការមកផឹកកាហ្វេ ព្រោះថានៅទីនេះមានឆ្មាស្អាតៗសម្រាប់លេងជាមួយយើងថែមទៀតផង មិនត្រឹមតែមានឆ្មាច្រើនប្រភេទនោះទេ តែក៏មាន Soda Smoothie និង កាហ្វេដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ ប្រភេទឆ្មានៅ Chhma Catfe នេះមានពូជដូចជា​ Mainecoon, Brithish shorthair, Siamesen​ និង Sphynx ជាដើម ហើយនិយាយពីឈ្មោះវិញឡូយមិនធម្មតា។

យ៉ាងណាមិញ បើសិនជាមក Chhma Catfe ហើយឆ្មាអត់លេងជាមួយយើង កុំបារម្មណ៍អី ព្រោះសេវាកម្មនៅទីនេះក៏មានលក់ចំណីឆ្មាដើម្បីទាក់ទាញពួកវាឲ្យមកលេងជាមួយយើងផងដែរ ប៉ុន្តែត្រូវចាំថា យើងមិនអាចចាប់លើកឆ្មាបានទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀតបុគ្គលិកនៅទីនេះ ក៏មានវិធីសាស្រ្តក្នុងការថែទាំសត្វឆ្មា ដើម្បីឲ្យវាមានសុខភាពល្អថែមទៀតផង។

ដោយឡែក ចំណុចដែលពិសេសរបស់ហាងមួយទៀតនោះគឺមានលក់វត្ថុអនុស្សាវីយ៍សម្រាប់ភ្ញៀវ ទិញយកទៅដាក់តាំងផងដែរ។ ប្រសិនបើអ្នកជាអ្នកដែលស្រឡាញ់សត្វ ជាពិសេសសត្វឆ្មាបានមកពីហាងមួយនេះ ពិតជាមិនចង់ទៅណាតែម្តង ព្រោះថាឆ្មានៅទីនោះគួរឲ្យខ្នាញ់មែនទែន។

Chhma Catfe មានទីតាំងនៅជិតសារមន្ទីរជាតិ ផ្លូវលេខ 178 ផ្ទះ 33E0។ កុំភ្លេចមកគាំទ្រទាំងអស់គ្នាណា!

ផែនទីហាង៖

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត