ឃើញថាមួយរយៈនេះ ហាងកាហ្វេបើកថ្មីក្នុងទីក្រុងភ្នំពេញ បានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ ដែលភាគច្រើនសុទ្ធសឹងជាហាងដែលមានការតុបតែងលម្អរស្អាតប្លែកភ្នែក ប្លែកមាត់ ប្លែកអារម្មណ៍។ ឥឡូវនេះ យើងនឹងណែនាំហាងកាហ្វេបែបផ្ទះចំណាស់មួយដែលមានការគេរក្សារូបរាងដើមបានយ៉ាងស្អាតនោះគឺ Minimalist Coffee & Store។
ហាងនេះមើលទៅអាចឲ្យយើងមានអារម្មណ៍ថា ជាហាងកាហ្វេបន្តិច ជាផ្ទះបន្តិច។ លើសពីសេវាកម្មកាហ្វេ ហាង Minimalist Coffee & Store ក៏ជាហាងដែលដាក់តាំង និងលក់កាមេរ៉ាដែលប្រើហ្វីល ក៏ដូចជាកាមេរ៉ាចាស់ៗជាច្រើនផងដែរ ដែលប្រភេទកាមេរ៉ាប្រភេទនេះកំពុងហាក់ត្រូវប៉ាន់សម្រាប់យុវជនសម័យថ្មី និយមយកទៅថតរូបបែប Aesthetic ។
Minimalist Coffee & Store គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកដែលចង់ញ៉ាំកាហ្វេបែបស្ងប់ស្ងាត់ ហើយក៏ជា Backdrop សម្រាប់អ្នកដែលនិយមថតរូប ព្រោះថាស្អាតគ្រប់ជ្រុង។
អ៊ីចឹងកុំភ្លេចមកសាករសជាតិ និងទទួលយកបរិយាកាសល្អៗនៅទីនេះណា៎បើកពី ម៉ោង ៧:៣០ ព្រឹក ដល់ម៉ោង ៨:០០យប់
ផែនទីហាង៖