ដឹងទេថាទួលទំពូង ឥឡូវកំពុងបំលែងខ្លួនទៅជាតំបន់មួយដែលសំបូរទៅដោយ ហាងទំនិញ ហាងកាហ្វេ អាហារដ្ឋានផ្សេងៗ ដែលអ្នកអាចងាយស្រួលក្នុងការរកស្ទើរគ្រប់កំណាត់ផ្លូវ។ តែប្រសិនបើរកកន្លែងដែលមានអាហារបែប BBQ ប៊ីហ្គឺ និង Waffle Fries (ដំឡូងបារាំងបំពងបែបនំពុម្ព) ប្រហែលជាពិបាករកបន្តិចហើយ ព្រោះថាប្រហែលជាមានតែមួយកន្លែងទេ ដែល Eatery នឹងណែនាំពេលនេះ។
Carolina BBQ ស្ថិតនៅលើកំណាត់ផ្លូវលេខ 460 នៅឯទួលទំពូង គឺជាអាហារដ្ឋានមួយដែលបម្រើនូវមុខម្ហូបដែលមានរសជាតិប្លែកពីហាងទូទៅ ចម្រុះមុខ រាប់បញ្ចូលតាំងពីឆ្អឹងជំនីជ្រូកអាំងផ្សំគ្រឿងពិសេស ភ្លៅមាន់អាំងបែបBBQ ប៊ឺហ្គឺសាច់គោដែលនាំចូលពីអូស្រ្តាលីចម្អិនតាមបែបអាមេរិក នឹងអ្វីដែលពិសេសគឺប្រភេទដំឡូងបំពងបែបនំពុម្ពដែលប្លែកទាំងរូបរាង ទាំងរសជាតិ ព្រមជាមួយបរិយាកាសក្នុងហាងដ៏ល្អ ត្រជាក់ស្រួល ហើយសេវាកម្មទៀតក៏រហ័សទាន់ចិត្ត ពិតជាធ្វើឲ្យអ្នកជាប់ចិត្ត ជាប់មាត់តែម្តង។
ក្រៅពីនេះហាង Carolina BBQ ក៏មានបម្រើជូននៅភេសជ្ជៈផ្សេងៗ ក៏ដូចជាស្រាបៀរផងដែរ ដែលសក្តិសមសម្រាប់ការទទួលទានជាមួយអាហាររសជាតិបែប BBQ ជាមួយក្រុមគ្រួសារ និងការជួបជុំមិត្តភក្តិក្រោយម៉ោងការងារ ក៏ដូចជាក្នុងឱកាសពិសេសនានា។
ហាង Carolina BBQ បើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 11ព្រឹក រហូតដល់ម៉ោង 10យប់។ អញ្ចឹងបើនឹកឃើញឃ្លាន BBQ កុំភ្លេចទៅសាកនៅ Carolina BBQ ទាំងអស់គ្នា!
សម្រាប់ទីតាំងលើ Google Map: https://goo.gl/maps/Q7hvrpyRYSwBbD2L6