គេដឹងចិត្តណាស់ ដឹងដល់បេះដូងហ្មង ដឹងថាគ្រប់គ្នាកំពុងទន្ទឹងចាំមើលផ្លូវ ថាពេលណាបានរឿងញ៉ាំរឿងធំមានម្ហូបថ្មីប្លែកៗមកបង្ហាញទៀត ។ អ៊ីចឹង ឥឡូវសូមណែនាំម្ហូបថ្មីមួយគឺ “ស៊ុតជ្រក់ទឹកត្រី” ។ ស្ដាប់ទៅសាមញ្ញបន្តិច ប៉ុន្តែសំខាន់នោះគឺវាងាយធ្វើ ធ្វើហើយរក្សាទុកបានយូរ ពិសេសសម័យកូវីតបែបនេះ បើមាន ស៊ុតជ្រក់ទឹកត្រី នេះគឺដឹងតែជីវិតមានន័យណាស់ ព្រោះថាញ៉ាំជាមួយតែបាយកកបាយក្ដាំងហ្នឹងក៏មានជាតិ ជាប់មាត់ជាប់ចិត្តខ្លាំងដែរ ។ ពិសេសទឹកត្រីបន្ទាប់ពីជ្រក់ហើយហ្នឹងតែម្ដង ស្រូបបាយកកព្រឹកឬល្ងាចញ៉ាំ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ជាតិនោះជាតិខ្លាំងណាស់ ។
តោះមកដឹងគ្រឿងផ្សំមានដូចជា ៖
- ទឹក ២០០មល
- ទឹកត្រី ១០០មល
- ស្ករត្នោត ១ស្លាបព្រាបាយធំ
- ពងមាន់ឬពងទា
- ខ្ទឹមស ហាន់បន្ទះស្ដើងៗ
- ម្ទេស ហាន់កង់ៗតូចៗ
ឥឡូវមកដឹងវិធីធ្វើវិញម្ដង ៖
- ដាក់ទឹក ២០០មល, ទឹកត្រី ១០០មល, ស្ករត្នោត ១ស្លាបព្រាបាយធំ រំងាស់ហើយកូរឲ្យរលាយសព្វអស់ ទុកដល់ក្ដៅហុយផ្សែងល្មមបិទភ្លើង កុំឲ្យដល់ពុះខ្លាំង
- បំបែកពងច្រោះយកតែពងក្រហមកុំឲ្យបែក
- ចាក់ទឹកត្រីរំងាស់មុននេះចូល ដាក់ខ្ទឹមស ម្ទេស ចូល
- បិទផ្អាប់ទុកឲ្យជិត ដាក់ក្នុងទូរទឹកកកមួយយប់ជាការស្រេច
មើលវីដេអូហើយបែបជឿហើយត្រូវអត់ថាងាយធ្វើប៉ុនណា ។ និយាយពីគ្រឿងផ្សំវិញគឺថាងាយស្រួលណាស់ បើមិនចង់ចេញក្រៅទេ គ្រប់គ្នាអាចកម្ម៉ង់ទិញតាម shop នៅក្នុង foodpanda បាន ។ ពិសេសសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5) ៕