ប្រាសាទព្រះធាតុបារាយណ៍ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ។ ប្រាសាទព្រះធាតុបារាយណ៍មានទីតាំងស្ថិតនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ដើម្បីធ្វើដំណើរទៅប្រាសាទនេះ (ដោយចេញពីក្រុងភ្នំពេញ) គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦A ហើយឆ្លងស្ពានព្រែកតាមាក់ទៅត្រើយខាងកើត បន្ទាប់មកបត់ឆ្វេងស្របតាមបណ្ដោយមាត់ទន្លេ ។ ត្រូវធ្វើដំណើររហូតដល់ទីរួមស្រុកស្រីសន្ធរគឺទីប្រជុំជនព្រែកពោធិ៍ ។ រួចបន្តដំណើរទៅទៀតប្រមាណជា ៨គីឡូម៉ែត្រទៅដល់ផ្សារព្រែកដំបូក ។ បន្ទាប់មកត្រូវបត់ស្ដាំដៃតាមផ្លូវដីនៅមុខវត្តប្រាសាទវដ្ដីហើយធ្វើដំណើរប្រមាណ ៧គីឡូម៉ែត្រទៀតមុននឹងទៅដល់ឃុំបារាយណ៍ ។ ឯប្រាសាទព្រះធាតុបារាយណ៍ស្ថិតនៅចម្ងាយប្រមាណ ១គីឡូម៉ែត្រខាងត្បូងឃុំនេះ ។
បន្តអានដើរលើសពីលេង
បច្ចុប្បន្នប្រាសាទព្រះធាតុទឹកឆាមាននៅសល់សំណង់ប្រាសាទបុរាណធំៗពីរគឺទី១ គេហៅថា គុកតូច (ឬបុសព្រះនន់ ឬប្រាសាទស្រី) និងទី២ គុកធំ (ឬប្រាសាទប្រុស) ។ ប្រាសាទគុកធំនៅខាង ត្បូង រីឯប្រាសាទគុកតូចនៅខាងជើង ដោយមានចម្ងាយឃ្លាតពីគ្នាប្រមាណ ៤០០ម៉ែត្រ ហើយ ប្រាសាទទាំងពីរនេះស្ថិតនៅក្បែរបឹងទឹកឆា ។
បន្តអាន ដើរចូលក៏ដល់មាត់ច្រកចូលក៏ឃើញជណ្តើរចុះធ្វើពីឥដ្ឋិ ហើយពន្លឺពិលជះទៅមុខក៏ដឹងជាក់ថា ទីនេះជាបុរាណស្ថានដ៏ចំណាស់មួយគឺ «ប្រាសាទភ្នំខ្យង» ជាប្រាសាទឥដ្ឋិដែលសាងសង់តាំងតែពីសតវត្សរ៍ទី៦ បែរមុខទិសខាងលិច ដើម្បីឧទ្ទិសថ្វាយព្រហ្មណ៍សាសនា។ ប្រាសាទនេះមានរាងតូចច្រឡឹង ទំហំ៤ម៉ែត្រគុណនឹង៤ម៉ែត្រ សង់អំពីឥដ្ឋ មិនមែនការតុបតែង ផ្តែរឡើយ។ បូជនីយដ្ធាននេះមានលក្ខណះស្រដៀងទៅនឹងប្រាសាទអាស្រមមហាប្ញស្សី ឬមហាឥសីនៅភ្នំដា ខេត្តតាកែវ និងប្រាសាទហាន់ជ័យ ខេត្តកំពង់ចាម។ រូបចម្លាក់តែមួយគត់របស់ប្រាសាទនេះគឺ សិវលិង្គធម្មជាតិមួយដុះចេញពីថ្មភ្នំ។ ប្រាសាទបុរេអង្គរនៅក្នុងខេត្តកំពត ហាក់ដូចជាមានលក្ខណៈពិសេសដែលសាងសង់នៅក្នុងល្អាងភ្នំ ដែលមានជាអាទិ៍ ប្រាសាទភ្នំខ្យង នេះ...
បន្តអាន មកដល់ដែនដីក្រហម «ត្រើយកោះ» ឰដ៏កំពតក្រុង កាលបើបានមើលពីលើអ៊ីចឹងទៀតសោត ក៏នឹងស្រណោះដល់បទ ឱ! ផ្ទៃស្រុកខ្មែរ ដែលសមនឹងងារជាដែនដីសុវណ្ណភូមិពិតមែន មានរុក្ខជាតិ មានដៃសមុទ្រ មានឆ្នេរ មានកោះ មានមច្ឆា ហើយអ្វីដែលពិសេសក្រៃលែងនោះគឺ ខ្យល់អាកាសដ៏មហាបរិសុទ្ធ បក់កាត់ដងបុព្វតានៅជុំទិសទី ធ្វើឲ្យអារម្មណ៍ទេសចរនានាដែលបានទៅស្គាល់ទីឋាននោះ នឹកស្រម៉ៃឃើញអារម្មណ៍ស្រស់ត្រកាល ដែលជម្រុះអស់នូវទុកកង្វល់ មានមួយអន្លើរ នាគ្រាកន្លង។
បន្តអាន កាលវេលាដែលយើងចង់ដើរហើរកម្សាន្តទៅណាមិនរួច គឺជាពេលវេលាមួយដែលយើងនឹងទៅក្រឡេកមើលអនុស្សាផ្សេងៗ ពីដំណើរទស្សនាចរណ៍កន្លងមក។ ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហិន្រ្ទបព៌ត (មហេន្ទ្របព៌ត) គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។
បន្តអាន សង់អំពីថ្មភក់ និងលីប៉ូនិត ស្ថិតក្នុងរចនាបថឃ្លាំង និងបាភួន សាងសង់មុនប្រាសាទអង្គរវត្តទៅទៀត នាដើមសតវត្សរ៍ទី១១ កំឡុងរវាងឆ្នាំ១០១០ ដល់ ១០១២ នៃគ.ស ប្រហែលមនុស្សភាគច្រើនបានមើលរំលងនូវសំណង់ស្ថាបត្យកម្មមួយដ៏សម្បើមនៅលើកំពូលភ្នំជីសូរ្យ ដែលតាមរយៈសិលាចារឹក អាចឲ្យកូនចៅខ្មែរជំនាន់ក្រោយស្គាល់ឈ្មោះដើមថា «ស្រីសូរ្យបព៌ត» ឬ «សូរ្យបព៌ត» ដែលបព៌តមានន័យថាភ្នំ នោះបានបញ្ជាក់ថានេះជាភ្នំរបស់អង្គក្សត្រសូរ្យវរ្ម័នទី១ ហើយបើតាមសិលាចារឹកមួយទៀតនៅប្រាសាទព្រះវិហារ ជួរភ្នំដងរែក បុព្វបុរសបានចារឹករៀបរាប់ពី ការប្រារព្ធពិធីសិវលិង្គឈ្មោះ សូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី...
បន្តអាន កន្ត្រកយក្ស Angkor Eye មានកម្ពស់រហូតដល់ទៅ ៨៥ម៉ែត្រ ដែលអាចឲ្យភ្ញៀវទេសចរដែលមកជិះកម្សាន្តអាចទស្សនាទេសភាពបាន ៣៦០ដឺក្រេជុំវិញក្រុងទាំងមូលតែម្ដង ហើយសរុបមាន ៤៨ កាប៊ីន បំពាក់ដោយមាស៊ីនត្រជាក់ ។ សម្រាប់តម្លៃក្នុងការជិះមួយលើក សម្រាប់មនុស្សធំចាប់ពី១២ឆ្នាំ (adult) ជនជាតិខ្មែរ មានតម្លៃ ៦$ សម្រាប់ជនបរទេស តម្លៃ ១២$ ចំណែក ក្មេងអាយុក្រោម១២ឆ្នាំ...
បន្តអាន អ្វីដែលជាភាពវិចិត្រនៃវត្តកំពង់ត្រឡាចលើនេះគឺ សិល្បៈគំនូរបុរាណលើជញ្ជាំង ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដែលយោងតាម ព្រះចៅអធិការព្រះនាម តុដ្ឋធម្មោ ម៉ែន តុដ្ឋ បានមានសង្ឃដីកាថា នា គ.ស ១៨៥០ មានជាងគំនូរ២នាក់ ម្នាក់ឈ្មោះប៉ាល់ និង ម្នាក់ទៀតឈ្មោះ ជា បានគូររូបគំនូរនៅលើជញ្ជាំងព្រះវិហារ ហើយបានបន្សល់នូវស្នាដៃផាត់ពណ៌ដ៏ល្អវិចិត្រនេះរហូតមកដល់សព្វថ្ងៃ។ គំនូរបុរាណនៅលើជញ្ជាំងព្រះវិហារផ្នែកខាងត្បូង មានសភាពខូចខាតខ្លាំងជាងគេ រលុបស្ទើរមើលលែងឃើញទៅហើយ ចំណែកខាងជើង ខាងមុខ...
បន្តអាន "អង្គរបុរី" ត្រូវបានអ្នកបុរាណវិទូជាច្រើនអះអាងថាឈ្មោះ វ្យាធបុរៈ ឬក៏ វ្យាធបុរី ដែលជាអតីតរាជធានីមួយដ៏ចំណាស់មួយរបស់ខ្មែរតាំងពីមុនសម័យមុនអង្គរ ដែលគេបានស្គាល់កាន់តែច្បាស់ក្នុងសម័យកាល អាណាចក្រហ្វូណន ដែលមានអារ្យធម៌ដ៏ចំណាស់លាតសន្ធឹងទៅទិសខាងកើត និងខាងត្បូងក្នុងទឹកដីវៀតណាមសព្វថ្ងៃ ខាងលិចក្នុងទឹកដីថៃរហូតទល់នឹងឧបទ្វីបម៉ាឡេស៊ីសព្វថ្ងៃ ដែលគេស្រាវជ្រាវឃើញតឹងតាងជាច្រើននៅតាមស្ថានីយ៍សំខាន់ៗបី នៃអាណាចក្រនេះ ស្ថានីយ៍អូរកែវ (បច្ចុប្បន្នក្នុងទឹកដីវៀតណាមភាគខាងត្បូង) ស្ថានីយ៍បាភ្នំក្នុងខេត្តព្រៃវែង និងស្ថានីយ៍អង្គរបុរីក្នុងខេត្តតាកែវ។
បន្តអាន ក្រុមប្រាសាទព្រះខ័នស្ថិននៅក្នុងបរិវេណកំផែងព័ទ្ធជុំវិញដ៏ធំដែលមានក្រឡាផ្ទៃជិតប្រាំគីឡូម៉ែត្រការ៉េ ដែលត្រូវបានកសាងដំបូងដោយព្រះបាទសូរ្យវរ្ម័នទី១ ប៉ុន្តែទទួលការកសាងនិងកែប្រែមួយចំនួនដោយព្រះមហាក្សត្រក្រោយ (ព្រះបាទសូរ្យវរ្ម័ន ទី២ និងព្រះបាទជ័យវរ្ម័ន ទី៧)។ ចម្លាក់ភាគច្រើនត្រូវទទួលរងការលួចប្លន់ ឬយកចេញបូករួមទាំងរូបបដិមាព្រះបាទជ័យវរ្ម័នទី៧ដែលបានក្លាយជានិមិត្តរូបនិងត្រូវបានគេឆ្លាក់ឡើងវិញជាច្រើន។
បន្តអាន ដែនដីកំពង់ចាម ជាជ័យភូមិខ្មែរតាំងអំពីបុរាណព្រេងសម័យ ដែលមានតម្លៃប្រវត្តិសាស្រ្តតាំងអំពីបុរេអង្គរយូរទៅទៀត ។ ទីក្រុងដែលប្រ៉បនឹងត្រើយខាងលិចនៃទន្លេមេគង្គសព្វថ្ងៃនេះ ក៏ជាទីក្រុងដ៏សំខាន់តាំងអំពីបុរាណនាយ ដោយមាន “ ជ័យពីរសក្តិនគរ ” ជាសាក្សី ។
បន្តអាន ធ្លាប់តែឮថាបាត់ដំបងក្រុងបេតិកភណ្ឌ សំបូរទៅដោយសំណង់អគារចាស់ៗដែលរក្សាទុកបានយកមកដល់សព្វថ្ងៃ តែដល់វេលាមានឱកាសមានមកដល់ក្រុងកំពង់ចាមទើបដឹងថាក្រុងនេះ ក៏ពិសេសមិនចាញ់បាត់ដំបងឯនាយនោះទេ ដែលមិនដែលនឹកស្មានមិនដល់ទាល់តែសោះ។
បន្តអាន វត្តរាជបូណ៌ ឬវត្តបូណ៌ ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយព្រះវិហារកសាងនាសម័យកាលក្រោយ ក្នុងរជ្ជកាល សម្តេច ព្រះបាទនរោត្តម។ អ្វីដែលជាទីគួរឲ្យចង់គយគន់ និងផ្តិតយករូបភាព សម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិគឺ តួព្រះវិហារបុរាណ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែប្រណិត ដែលឆ្លុះបញ្ចាំងអំពីភាពផ្ចិតផ្ចង់...
បន្តអាន ប្រាសាទសិលាកំបាំងកណ្តាលព្រៃ គួរឲ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ...
ធ្លាប់តែឮមួយឃ្លានេះពីបទនគររាជ ប៉ុន្តែឥឡូវបានស្គាល់ហើយប្រាង្គប្រាសាទសម័យមហានគរខ្មែរ កណ្តាលព្រៃតែមិនមែនព្រៃឈើធំៗដូចនៅតំបន់អង្គរទេ តែស្ថិតនៅក្នុងព្រៃឬស្សី ក្នុងតំបន់រលួស ដែលក្លាយពីឈ្មោះរាជធានីខ្មែរនាដើមសម័យអង្គរ ហរិហរាល័យ ដែលមាន ប្រាសាទបាគង ជាប្រាសាទស្នូល។
បន្តអាន នៅ គ. ស. ១៣៨៧ ៖ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមយ៉ាត រាជាធិរាជ (ព្រះបាទពញាយ៉ាត) ព្រះអង្គបានសម្រេចព្រះទ័យចាកចោល ព្រះមហានគរស្រីយសោធរ ទៅតាំងទីឯកោះបាសាន ហើយឲ្យខ្ញុំព្រះរាជការតាំងកសាងព្រះរាជនិវេសន៍ (ព្រះរាជដំណាក់) ព្រះរាជរោង ព្រះរាជមន្ទីរ រោងព្រះរាជរថ ។ល។ ព្រះបរមរាជវាំងថ្មីនេះបែរមុខទៅខាងកើត យកទន្លេធំជាមុខព្រះបរមរាជវាំង ទុកជាកំពង់មួយ ហើយទ្រង់បានតាំងព្រះនាមហៅថា "ព្រះបរមរាជវាំងថ្ម"...
បន្តអាន ស្ថិតនៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មិនឆ្ងាយប៉ុន្មានពីកោះសូទិន (ខេត្តកំពង់ចាម) ប្របជាមួយបារាយណ៍ទឹកមួយ នោះគឺ "វត្តព្រះធាតុបាស្រី" ។ សាងសង់ឡើងដោយយកលំនាំតាមប្រាសាទបុរាណខ្មែរ ដែលមានវិហារនៅពីមុខ ជាប់ជាមួយនឹងព្រះមណ្ឌបនៅពីក្រោយ ដែលទីកន្លែងទាំងពីរនេះសុទ្ធតែមានតម្កល់ព្រះពុទ្ធរូប។ វិហារត្រូវបានកសាងជាទម្រង់ព្រះវិហារបុរាណខ្មែរក្នុងកំឡុង ឆ្នាំ១៩៣០ ចំណែកឯព្រះមណ្ឌបត្រូវបានកសាងតាមលំនាំព្រះប្រាង្គរបស់ប្រាសាទបុរាណខ្មែរនា ឆ្នាំ១៩៥៣ បើយោងតាមសិលាចារឹកនៅខាងក្នុងព្រះមណ្ឌបនោះ។
បន្តអាន អារាមមួយកន្លែង ជាអារាមហ្លួង (វត្តដែលត្រូវបានកសាង ឬទំនុកបម្រុងដោយព្រះមហាក្សត្រ ឬញាតិវង្សានុវង្សក្សត្រ) ស្ថិតនៅភូមិមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលស្ថិតនៅក្បែរមាត់ច្រាំងខាងកើតទន្លេតូច នោះគឺ "វត្តមហាលាភ"។ សាងសង់ឡើងក្នុងចុងសតវត្សរ៍ទី១៩ (ឯកសារខ្លះថា កសាងក្នុងកំឡុងឆ្នាំ ១៨៨០ ចំណែកឯកសារខ្លះថាក្នុងឆ្នាំ ១៨៩៣) ដែលចំណាយពេលកសាងរយៈមួយទសវត្សរ៍ (១០ឆ្នាំ) ក្នុងរជ្ជកាល ព្រះសុវណ្ណកោដ្ឋ ព្រះបាទនរោត្តម (១៨៦០-១៩០៤)។
បន្តអាន ទីក្រុងបុរាណ ដែលមានប្រវត្តិសាស្ត្រយ៉ាងចំណាស់ ជាប់ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌបុរាណរបស់អង្គការយូណេស្កូ ដែលត្រូវបានទេសចរទាំងឡាយដាក់ងារជាទីក្រុងគោម នោះគឺទីក្រុង ហួយអាន (Hoi An ឬ Hội An) ដែលដើមឡើយទីក្រុងនេះមានឈ្មោះថា ហ្វៃហ្វូ (Fai-Fo ឬ Faifoo)។ ងារជាទីក្រុងគោមនេះ គឺត្រូវបានដាក់ដោយទេសចរនានាដែលបានមកទស្សនា ឃើញគ្រប់ទីកន្លែងទាំងអស់នៅទីនោះ មានការព្យួរគោមចម្រុះពណ៌មិនថា ហាងកាហ្វេ ហាងលក់វត្ថុអនុស្សាវរីយ៍ ឬភោជនីយដ្ឋានឡើយ។ ទីក្រុងទាំងមូលគឺស្ថិតក្នុងការអភិរក្សបានយ៉ាងល្អដោយរដ្ឋាភិបាលវៀតណាម...
បន្តអាន និយាយពីល្អាងភ្នំឈ្ងោកវិញដែលទីឋានវត្ថុស័ក្ដិសិទ្ធិដ៏វ័យចំណាស់មួយដែលស្ថិតនៅក្នុងអរិយធម៌នគរភ្នំ ដែលមានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីទីរួមខេត្ដកំពត គឺជាភ្នំមួយដែលមានល្អាងភ្នំ ប្រាសាទបុរាណ ក៏ដូចជាស្លាកស្នាមមួយចំនួនដែលគួរឲ្យកត់សម្គាល់។ ឡើងតាមជណ្តើរប្រមាណ ២០០កាំ និងចុះចំណោតខ្លីមួយ អ្នកនឹងទៅដល់មាត់ល្អាងភ្នំដែលស្វាគមន៍ ដោយស្លាកស្នាមជារូបរាងសត្វចម្រុះ មានដំរី កូនដំរី ក្បាលគោ ក្រពើ ឥន្ទ្រី តែប្រហែលជាមិនទាន់ចាប់អារម្មណ៍សត្វទាំងនោះភ្លាមទេ ព្រោះអ្នកនឹងភ្លឹកអារម្មណ៍ជាមួយនឹងប្រាសាទតូចមួយនៅចំពីមុខ។ ប្រាសាទសម័យនគរភ្នំមួយនេះសង់នៅក្នុងសតវត្សទី៥ ដែលគេសន្និដ្ឋានថាជាទីឋានសក្ការៈសម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ ដោយគេឃើញមានសិវលិង្ហតម្គល់នៅខាងក្នុងប្រាសាទ ដែលនៅពីលើសិវៈលិង្គនោះមានសិលាបុរាណមានរាងដូចដំណក់ទឹកកកហូរ(ធ្លាក់ជាដំណក់ទឹកលើសិវៈលិង្គនោះ)។
បន្តអាន ស្គាល់ហើយសៀមរាបមែនទេ? ប៉ុន្តែបើថាស្គាល់អស់ដូចជាមិនសូវជាហ៊ានធានាទេ។ ដូចនេះ #DERtination ពី #Kampucheers សហការណ៍ជាមួយ សូមណែនាំទិសដៅទេសចរខាងក្រោមនេះដែលមានភាពអស្ចារ្យហើយអ្នកអាចនឹងមិនធ្លាប់បានទៅដល់
បន្តអាន កែបជាខេត្តដែលតូចជាងគេ និងជាខេត្តមួយក្នុងចំណោមបួនដែលនៅជាប់សមុទ្ររបស់កម្ពុជា។ ចំណាយមិនឆ្ងាយប៉ុន្មាន ប្រមាណតែ ១៥៨គមឬ៣ម៉ោងកន្លះពីភ្នំពេញ ធ្វើឲ្យក្លាយជាគោលដៅទេសចរណ៍មួយដែលស័ក្តិសមបំផុតសម្រាប់ការលំហែចុងសប្តាហ៍ជាមួយនឹងឆ្នេរខ្សាច់ ខ្យល់អាកាសបរិសុទ្ធ ព្រមជាមួយនឹងកោះទន្សាយដែលជានិមិត្តរូបសម្រាប់ខេត្តមួយនេះ។
បន្តអាន ថាឡាបរីវ៉ាត់ គឺជាស្រុកមួយនៃស្រុកទាំង៥នៃខេត្តស្ទឹងត្រែង ដែលមានឈ្មោះដើមថា “ធារាបរិព័ទ្ធ” មានន័យថាទឹក និងភ្នំ។
បន្តអាន តំបន់ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក គឺជាក្រុមប្រាសាទដែលស្ថិតនៅជាអតីតរាជធានីរបស់ខ្មែរ <<ឦសានបុរៈ>> នាសម័យចេនឡាសតវត្សទី៧ ដែលបន្សល់ទុកសំណង់ជាច្រើនលាក់ខ្លួនក្នុងព្រៃ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ អតីតរាជធានីចំណាស់នេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ២៥គីឡូម៉ែត្រការ៉េ ប៉ុន្តែបាត់ដានខ្លះ សល់តែប្រាសាទចំណាស់មួយចំនួន ដែលបង្ហាញពីស្ថាបត្យកម្មមុនសម័យអង្គរ។ ប្រាសាទនេះកសាងឡើង នៅរាជ្ជកាល ព្រះបាទឦសានវរ្មន័ទី១នៅក្នុង សតវត្សទី៧ (គ.ស. ៦១៦-៦៣៥) ហើយចែកជា៤ក្រុម៖១ <<ក្រុមប្រាសាទខាងជើង>> ហៅថាប្រាសាទសំបូរនៅកណ្តាល...
បន្តអាន “ស្រះដំរីនៃមហេន្រ្ទបព៌ត” ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហេន្រ្ទបព៌ត គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។ ផ្លូវលំបាកដ៏មហា លាយឡំនឹងផ្ទាំងសិលានៃវាលព្រះក្រាលកណ្ដាលព្រឹក្សា សឹងថាបើកទៅពុំដល់ ថ្កល់ប៉ះម្ដងៗសឹងបុកពោះ យើងមិនដែលគិតសោះថា ឡានហាយលែនឌ័រអាចនាំយើងមកដល់ទីនេះឡើយ ព្រោះថាផ្លូវដែលយើងបរជាផ្លូវថ្មើរជើងឡើងភ្នំសុទ្ធសាធ ហើយដោយត្រង់ទៅ...
បន្តអាន វាចាប់ផ្តើមពេលដែលអារម្មណ៍ធុញថប់និងពេលវេលាប្រចាំថ្ងៃដែលជួបប្រទះនូវរឿងដដែលៗ ដែលជំរុញឲ្យគំនិតដែលចង់ទៅកន្លែងមួយម្នាក់ឯងដែលមិនជួបមនុស្សម្នាដែលស្គាល់គ្នា ក៏ជិះកាត់ស្ថានីយ៍រថភ្លើងភ្នំពេញក៏ចុះទៅសួរនាំអំពីសំបុត្រ ចៃដន្យសំបុត្រនៅសល់តម្លៃក៏សមរម្យ ៧ដុល្លារដល់កំពត ចេញម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ១១៖៣០ព្រឹក តែ៤ម៉ោងកន្លះ ក៏សម្រេចចិត្តទិញសំបុត្រ ដោយគិតថាលើកនេះនឹងធ្វើដំណើរកំសាន្តនឹងមិនចាំបាច់មានផែនការច្បាស់លាស់ទេ នឹកឃើញចង់ទៅណាក៏ទៅភ្លាមហ្មងទៅ ដល់ថ្ងៃចេញដំណើរម៉ោងប្រមាណ ៦៖៤០ព្រឹក មកដល់ស្ថានីយ៍ឃើញមនុស្សម្នាចាច្រើនភាគច្រើនលក្ខណៈក្រុមគ្រួសារខ្មែរ មិត្តភក្តិជាក្រុម មានបរទេសច្រើនគួរសមដែរ ចម្លែកតែឯងម្នាក់ឯងម៉ក់ៗ តែដឹងខ្លួនច្បាស់ថាក្រែងមកចង់ស្គាល់បទពិសោធន៍ថ្មីៗអ្ហី ដូចរាល់ដងក៏ទៅនិយាយរកគេមុន ជួបជនបរទេសមួយក្រុមមកពីអាល្លឺម៉ង់មានស្រីមានប្រុសតែមកពីទីក្រុងខុសៗគ្នា (មាន Frankfurt Berlin និង Bonn) និយាយទៅនិយាយមក មានម្នាក់គាត់ធ្វើការងារស្ម័គ្រចិត្តនៅខេត្តសៀមរាប ប្រូកប្រាជ្ញបណ្តើរមើលទេសភាពបណ្តើរមានវាលស្រែ មានភ្នំ ផ្ទះប្រជាជនតាមជនបទ កាត់ភ្នំកំពង់ត្រាច រោងចក្រស៊ីម៉ង់ ប្រមាណជា២ម៉ោងក្រោយដល់កំពតបាត់ តែមួយក្រុមនោះគាត់ទៅក្រុងព្រះសីហនុ ក៏បែកផ្លូវគ្នាត្រឹមនោះទៅ។ មកដល់កំពតឡើងតុតុមកដល់ Mad Monkey ក៏ទម្លាក់អីវ៉ាន់ចុះ Check-in ហើយអារម្មណ៍ក៏ខ្ជិលលេចចេញមកដូចគិតមែន ហើយមេឃរលឹមប្រ៊ុយៗផង ក៏អង្គុយចុចកុំព្យូទ័រទៅ។ ល្ងាចបន្តិចទៅអង្គុយនៅមាត់អាងទឹក ហៅអីញ៉ាំ និង Cocktail គេក៏ថាថ្ងៃនេះគេ...
បន្តអាន ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានបុព្វបុរសខ្មែរនិយមសង់ប្រាសាទធំៗនៅលើភ្នំធម្មជាតិ?តើប្រាង្គដ៏មហិមាលើដងភ្នំដូចនេះ បង្ហាញពីវិសាលភាព និងអំណាចរបស់មហាក្សត្រដែលបានកសាងឬយ៉ាងណា? ប្រាសាទព្រះវិហារ ដែលមានឈ្មោះដើមថាប្រាសាទព្រះសិខារេស្វរៈ ស្ថិតនៅកំពូលភ្នំព្រះវិហារ ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ យោងតាមឯកសារស្ថាបត្យកម្មប្រាសាទបុរាណខ្មែរ ប្រាសាទព្រះវិហាររបស់បណ្ឌិតសាស្ត្រាចារ្យ មីសែល ត្រាណេ បោះពុម្ពឆ្នាំ២០០៨ បានកត់ត្រាថា ការសាងសង់នៃប្រាសាទភ្នំព្រះវិហារនេះ ត្រូវបានផ្ដើមឡើងដោយព្រះរាជបញ្ជារបស់ព្រះមហាក្សត្រខ្មែរមួយព្រះអង្គ គឺព្រះបាទ យសោវរ្ម័នទី១ និងត្រូវបានស្ថាបនាបង្ហើយក្នុងរាជ្យព្រះបាទ សូរ្យវរ្ម័នទី១ រីឯព្រះបាទ សូរ្យវរ្ម័នទី២ ព្រះអង្គក៏បានសាងសង់បន្ថែមលើទម្រចាស់ដែរ។
បន្តអាន