Ad
Ad
សម្រស់ត្រើយកោះ ឥតខ្ចោះសម្រាប់ទេសចរណ៍បែបលំហែ

សម្រស់ត្រើយកោះ ឥតខ្ចោះសម្រាប់ទេសចរណ៍បែបលំហែ

មកដល់ដែនដីក្រហម «ត្រើយកោះ» ឰដ៏កំពតក្រុង កាលបើបានមើលពីលើអ៊ីចឹងទៀតសោត ក៏នឹងស្រណោះដល់បទ ឱ! ផ្ទៃស្រុកខ្មែរ ដែលសមនឹងងារជាដែនដីសុវណ្ណភូមិពិតមែន មានរុក្ខជាតិ មានដៃសមុទ្រ មានឆ្នេរ មានកោះ មានមច្ឆា ហើយអ្វីដែលពិសេសក្រៃលែងនោះគឺ ខ្យល់អាកាសដ៏មហាបរិសុទ្ធ បក់កាត់ដងបុព្វតានៅជុំទិសទី ធ្វើឲ្យអារម្មណ៍ទេសចរនានាដែលបានទៅស្គាល់ទីឋាននោះ នឹកស្រម៉ៃឃើញអារម្មណ៍ស្រស់ត្រកាល ដែលជម្រុះអស់នូវទុកកង្វល់ មានមួយអន្លើរ នាគ្រាកន្លង។

By

រ៉ាយរ៉ាប់ហូរហែរ ប្រហែលជាឆ្ងល់ហើយថា ត្រើយកោះស្ថិតនៅខាងណាវិញនៃក្រុងកំពត? គោលបំណងគឺដើម្បីផ្សព្វផ្សាយ ដូចនេះគ្មានអ្វីត្រូវលាក់លៀមនោះទេ។ សម្រាប់អ្នកដែលចង់ស្គាល់ អាចធ្វើដំណើរបរកាត់ស្ពានថ្មកំពតថ្មី ឬក៏ស្ពានដែកចាស់ (ប្រសិនបើជិះម៉ូតូ)​ ឆ្លងទៅត្រើយម្ខាងនៃក្រុងកំពត។ បន្តទៅកាន់ដែនកោះនោះ ដោយសសៀរទៅខាងឆ្វេង ឆ្លងតាមស្ពានដែកមួយទៀត តាមបណ្តាយមាត់ទន្លេកំពត ជិះព្រមជាមួយទេសភាពដ៏ល្អគួរឲ្យគយគន់ សំបូរទៅដោយដើមដូង ហ៊ុមព័ទ្ធផ្ទះអ្នកស្រុក ហើយនឹងភ្នំធម្មជាតិគ្រប់ជ្រុង បន្ថែមជាមួយទិដ្ឋភាពកសិដ្ឋានអំបិល ដែលធ្វើឲ្យទេសចរហាក់្រសឡះមុខស្រឡះមាត់ភ្លាមៗ។

ផុតតែពីនោះ គោលដៅគឺឆ្ពោះទៅកាន់មាត់ឆ្នេរនៃដៃសមុទ្រ ជិតភ្នំដូងនោះអ្នកនឹងដឹងហើយថាអ្នកបានមកដល់ទីឋាន ត្រើយកោះ ដែលមានទេសភាពស្រស់ត្រកាលគួរជាទីគយគន់ ហើយក៏ប្រហែលមិនបង្អង់យូរ ទាញម៉ាស៊ីនថត ឬក៏ទូរស័ព្ទដៃទំនើបថតរូប ហើយ Selfie ទៀតផងសម្រាប់អ្នកចូលចិត្តបណ្តាញសង្គម។

សុំរៀបរាប់ត្រឹមប៉ុណ្ណេះ ដោយបទពិសោធន៍នៃដំណើរ #ដើរលើសពីលេង មួយនេះគួរតែសាកល្បងដោយខ្លួនឯងផ្ទាល់។ ចំែណក រូបភាព និងសំណេរនេះទុកគ្រាន់ជាសេចក្តីផ្តើមនៃគម្រោងការអ្នកចុះ! ប្រសិនបើបានជាទៅដល់ហើយ កុំរំលងថតរូបភាព​ ឬវីដេអូដើម្បីចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាយើងផងណា!

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត