Ad
Ad
«ភ្នំខ្យង» ទីល្អាងដ៏ងងឹតលាក់ខ្លួនជាមួយប្រាង្គប្រាសាទសតវត្សរ៍ទី៦

«ភ្នំខ្យង» ទីល្អាងដ៏ងងឹតលាក់ខ្លួនជាមួយប្រាង្គប្រាសាទសតវត្សរ៍ទី៦

ដើរចូលក៏ដល់មាត់ច្រកចូលក៏ឃើញជណ្តើរចុះធ្វើពីឥដ្ឋិ ហើយពន្លឺពិលជះទៅមុខក៏ដឹងជាក់ថា ទីនេះជាបុរាណស្ថានដ៏ចំណាស់មួយគឺ «ប្រាសាទភ្នំខ្យង» ជាប្រាសាទឥដ្ឋិដែលសាងសង់តាំងតែពីសតវត្សរ៍ទី៦ បែរ​មុខ​ទិស​ខាង​លិច ដើម្បី​​ឧទ្ទិស​ថ្វាយ​ព្រហ្មណ៍សាសនា។ ប្រាសាទ​នេះ​មាន​រាង​តូច​ច្រឡឹង ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ សង់​អំពី​ឥដ្ឋ មិន​មែន​ការតុប​តែង ផ្តែរ​ឡើយ។ បូជនីយដ្ធាននេះមានលក្ខណះស្រដៀងទៅនឹងប្រាសាទអាស្រមមហាប្ញស្សី ឬមហាឥសីនៅភ្នំដា ខេត្តតាកែវ និងប្រាសាទហាន់ជ័យ ខេត្តកំពង់ចាម។ រូបចម្លាក់តែមួយគត់របស់ប្រាសាទនេះគឺ សិវលិង្គធម្មជាតិមួយដុះចេញពីថ្មភ្នំ។ ប្រាសាទបុរេអង្គរនៅក្នុងខេត្តកំពត ហាក់ដូចជាមានលក្ខណៈពិសេសដែលសាងសង់នៅក្នុងល្អាងភ្នំ ដែលមានជាអាទិ៍ ប្រាសាទភ្នំខ្យង នេះ ប្រាសាទភ្នំទទុង និងប្រាសាទភ្នំឈ្ងោក ដែលមានសណ្ឋានប្រហាក់ប្រហែលគ្នា។

By

ធ្លាប់តែបានឃើញក្នុងភាពយន្តបែបផ្សងព្រេង ដែលតួឯកចូលក្នុងល្អាងដ៏ងងឹតសូន្យសុង ដើម្បីស្វែងរកវត្ថុមានតម្លៃ តែដល់វេលាដែលបានមកស្គាល់បទពិសោធន៍បែបនោះខ្លួនឯង ទើបដឹងថាអារម្មណ៍នោះពិតជារំភើបក្រៃលែង ដៃកាន់ទូរស័ព្ទបើពិលបណ្តើរ ក្រវៀសជើងរាវផ្លូវបណ្តើរ ត្បិតអីសម្រេចចិត្តរួចហើយ ថាត្រូវតែចុះទៅល្អាងដ៏អាថ៌កំបាំងមួយនេះ។ ក្នុងចិត្តគិតថាហេតុអ្វីបានជាមានជណ្តើរដែកទុកឆ្លងកាត់ ហើយមាត់ល្អាងក៏ឃើញមានសំណែនទៀត ក៏ភ្នកគិតថា ច្បាស់ណាស់ប្រាកដជាមានអ្វីម្យ៉ាងនៅក្នុងល្អាងនេះហើយ ទើបជាអ្នកស្រុកមានជំនឿបែបនេះ។

នៅខាងក្រៅអាកាសធាតុដូចជាធម្មតា ដែលកាលបើបានមកដល់ក្នុងគុហានេះ ក៏ចាប់អារម្មណ៍ថាចុះត្រជាក់ ជាមួយនិងខ្យល់ភ្នំ ព្រមជាមួយសម្លេងទឹកដក់ តក់ៗ កាន់តែធ្វើឲ្យចិត្តងឿងឆ្ងល់កាន់តែខ្លាំងទៅៗ ព្រោះនៅខាងមុខមានល្អាងមួយផ្សេងទៀត ដែលទំនងជាជ្រៅព្រោះឃើញងងឹតខ្លាំង។ គ្នីគ្នាបីនាក់ដែលមានរសនិយមថាម្លោះនឹងដើរឲ្យលើសពីលេងហើយ ត្រូវតែចូលទោះគ្មានអ្នកភូមិ ឬមគ្គុទេសនាំផ្លូវ ដោយសម្អាងថាមានជណ្តើរចូលត្រឹមត្រូវ អាចផ្តល់នូវ​អារម្មណ៍កក់ក្តៅដែរ។

ដើរចូលក៏ដល់មាត់ច្រកចូលក៏ឃើញជណ្តើរចុះធ្វើពីឥដ្ឋិ ហើយពន្លឺពិលជះទៅមុខក៏ដឹងជាក់ថា ទីនេះជាបុរាណស្ថានដ៏ចំណាស់មួយគឺ «ប្រាសាទភ្នំខ្យង» ជាប្រាសាទឥដ្ឋិដែលសាងសង់តាំងតែពីសតវត្សរ៍ទី៦ បែរ​មុខ​ទិស​ខាង​លិច ដើម្បី​​ឧទ្ទិស​ថ្វាយ​ព្រហ្មណ៍សាសនា។ ប្រាសាទ​នេះ​មាន​រាង​តូច​ច្រឡឹង ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ សង់​អំពី​ឥដ្ឋ មិន​មែន​ការតុប​តែង ផ្តែរ​ឡើយ។ បូជនីយដ្ធាននេះមានលក្ខណះស្រដៀងទៅនឹងប្រាសាទអាស្រមមហាប្ញស្សី ឬមហាឥសីនៅភ្នំដា ខេត្តតាកែវ និងប្រាសាទហាន់ជ័យ ខេត្តកំពង់ចាម។ រូបចម្លាក់តែមួយគត់របស់ប្រាសាទនេះគឺ សិវលិង្គធម្មជាតិមួយដុះចេញពីថ្មភ្នំ។ ប្រាសាទបុរេអង្គរនៅក្នុងខេត្តកំពត ហាក់ដូចជាមានលក្ខណៈពិសេសដែលសាងសង់នៅក្នុងល្អាងភ្នំ ដែលមានជាអាទិ៍ ប្រាសាទភ្នំខ្យង នេះ ប្រាសាទភ្នំទទុង និងប្រាសាទភ្នំឈ្ងោក ដែលមានសណ្ឋានប្រហាក់ប្រហែលគ្នា។

បើនិយាយអំពីភូមិសាស្ត្រ ប្រាសាទ​ភ្នំខ្យង មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ភ្នំខ្យង ឃុំ​ប្រាសាទ​ភ្នំខ្យង (អតីត​ឃុំកន្ថោរ​ខាង​ជើង) ស្រុក​កំពង់ត្រាច ខេត្តកំពត។ ទស្សនាចរ​ត្រូវ​ជិះ​ចូល​តាម​ខ្លោងទ្វារ​ វត្ត​ប្រជា​សង្គម​ភ្នំក្រពើ​ ក្នុង​ចម្ងាយ​ផ្លូវ​១​គីឡូ​ម៉ែត្រ កន្លះ ​ពី​ផ្លូវ​ជាតិ​លេខ​៣១ ហើយ​បត់​ចូល​ផ្លូវ​តូច​មួយ​ដែល​ស្ថិត​នៅ​ក្រោយ​សាលា​បឋម​សិក្សា​ជាប់​នឹង​ជើង​ភ្នំ។ អ្នក​ភូមិ​ចាស់ៗ​បាន​ដំណាល​ថា ពី​ដើម ទី​នេះ​ជា​តំបន់​ព្រៃ​ក្រាស់ សំបូរ​សត្វ​ព្រៃ ដូចជា ស្វា និង ចចក មិន​សូវ​មាន​មនុស្ស​រស់​នៅ​ឡើយ ហើយ​ថែម ទាំង​មាន​បារមីភ្នំ​ដ៏​ពូកែ​សក្តិ​សិទ្ធិ​ថែម​ទៀត​ផង។ ក្នុង​សម័យ​លន់ នល់ កង​កម្លាំង​យោធា​បាន​មក​បោះ​ទី​តាំង​ទ័ព​នៅ​ភ្នំ​នេះ តែបារមី​ធ្វើ​ឲ្យ​នៅ​មិន​បាន​ដកថយ​ទៅ​ខាង​ទី​រួម ស្រុក​កំពង់ត្រាច​វិញ។ អ្នក​ភូមិ​អះអាង​ទៀត​ថា មុន​របប​ខ្មែរ​ក្រហម ប្រជាជន​នាំ​គ្នា​បូជាសព​រួច​ដាក់​អដ្ឋិ​ធាតុ បញ្ចុះ​​ក្នុង​ក្រឡ​តម្កល់​ក្នុង​ល្អាងភ្នំ​នោះ ព្រោះ​ជំនាន់​នោះ​មិន​សូវ​មាន​វត្ត។ ដល់​សម័យ​ខ្មែរ​ក្រហម ប្រជាជន បាន​ឡើង​ទៅ​លើភ្នំ​ចូល​ល្អាង​ចាក់​ធាតុ​ទាំង​នោះ​ចោល ហើយ​យកក្រឡ​ធ្វើ​ជាឆ្នាំ​ងស្ងោរខ្យងហូប​ដែល​នៅ​សេសសល់បំណែកក្រឡ​បុរាណ​ទាំង​នោះ​ជាសាក្ខីភាពស្រាប់។

ផែនទីទៅកាន់ភ្នំខ្យង៖

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត