ដើរចូលក៏ដល់មាត់ច្រកចូលក៏ឃើញជណ្តើរចុះធ្វើពីឥដ្ឋិ ហើយពន្លឺពិលជះទៅមុខក៏ដឹងជាក់ថា ទីនេះជាបុរាណស្ថានដ៏ចំណាស់មួយគឺ «ប្រាសាទភ្នំខ្យង» ជាប្រាសាទឥដ្ឋិដែលសាងសង់តាំងតែពីសតវត្សរ៍ទី៦ បែរមុខទិសខាងលិច ដើម្បីឧទ្ទិសថ្វាយព្រហ្មណ៍សាសនា។ ប្រាសាទនេះមានរាងតូចច្រឡឹង ទំហំ៤ម៉ែត្រគុណនឹង៤ម៉ែត្រ សង់អំពីឥដ្ឋ មិនមែនការតុបតែង ផ្តែរឡើយ។ បូជនីយដ្ធាននេះមានលក្ខណះស្រដៀងទៅនឹងប្រាសាទអាស្រមមហាប្ញស្សី ឬមហាឥសីនៅភ្នំដា ខេត្តតាកែវ និងប្រាសាទហាន់ជ័យ ខេត្តកំពង់ចាម។ រូបចម្លាក់តែមួយគត់របស់ប្រាសាទនេះគឺ សិវលិង្គធម្មជាតិមួយដុះចេញពីថ្មភ្នំ។ ប្រាសាទបុរេអង្គរនៅក្នុងខេត្តកំពត ហាក់ដូចជាមានលក្ខណៈពិសេសដែលសាងសង់នៅក្នុងល្អាងភ្នំ ដែលមានជាអាទិ៍ ប្រាសាទភ្នំខ្យង នេះ...
បន្តអានTag: ល្អាងភ្នំ
និយាយពីល្អាងភ្នំឈ្ងោកវិញដែលទីឋានវត្ថុស័ក្ដិសិទ្ធិដ៏វ័យចំណាស់មួយដែលស្ថិតនៅក្នុងអរិយធម៌នគរភ្នំ ដែលមានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីទីរួមខេត្ដកំពត គឺជាភ្នំមួយដែលមានល្អាងភ្នំ ប្រាសាទបុរាណ ក៏ដូចជាស្លាកស្នាមមួយចំនួនដែលគួរឲ្យកត់សម្គាល់។ ឡើងតាមជណ្តើរប្រមាណ ២០០កាំ និងចុះចំណោតខ្លីមួយ អ្នកនឹងទៅដល់មាត់ល្អាងភ្នំដែលស្វាគមន៍ ដោយស្លាកស្នាមជារូបរាងសត្វចម្រុះ មានដំរី កូនដំរី ក្បាលគោ ក្រពើ ឥន្ទ្រី តែប្រហែលជាមិនទាន់ចាប់អារម្មណ៍សត្វទាំងនោះភ្លាមទេ ព្រោះអ្នកនឹងភ្លឹកអារម្មណ៍ជាមួយនឹងប្រាសាទតូចមួយនៅចំពីមុខ។ ប្រាសាទសម័យនគរភ្នំមួយនេះសង់នៅក្នុងសតវត្សទី៥ ដែលគេសន្និដ្ឋានថាជាទីឋានសក្ការៈសម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ ដោយគេឃើញមានសិវលិង្ហតម្គល់នៅខាងក្នុងប្រាសាទ ដែលនៅពីលើសិវៈលិង្គនោះមានសិលាបុរាណមានរាងដូចដំណក់ទឹកកកហូរ(ធ្លាក់ជាដំណក់ទឹកលើសិវៈលិង្គនោះ)។
បន្តអាន