


តំបន់ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក គឺជាក្រុមប្រាសាទដែលស្ថិតនៅជាអតីតរាជធានីរបស់ខ្មែរ <<ឦសានបុរៈ>> នាសម័យចេនឡាសតវត្សទី៧ ដែលបន្សល់ទុកសំណង់ជាច្រើនលាក់ខ្លួនក្នុងព្រៃ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ អតីតរាជធានីចំណាស់នេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ២៥គីឡូម៉ែត្រការ៉េ ប៉ុន្តែបាត់ដានខ្លះ សល់តែប្រាសាទចំណាស់មួយចំនួន ដែលបង្ហាញពីស្ថាបត្យកម្មមុនសម័យអង្គរ។




ប្រាសាទនេះកសាងឡើង នៅរាជ្ជកាល ព្រះបាទឦសានវរ្មន័ទី១នៅក្នុង សតវត្សទី៧ (គ.ស. ៦១៦-៦៣៥) ហើយចែកជា៤ក្រុម៖
១ <<ក្រុមប្រាសាទខាងជើង>> ហៅថាប្រាសាទសំបូរនៅកណ្តាល និងពទ្ធ័ជុំវិញដោយប្រាសាទតូចៗ ហើយប្លែកៗគ្នា។
២ <<ប្រាសាទកណ្តាល>> ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសចាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត។នៅត្រង់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗហៅថា ទេវកថា ។នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត។
៣ <<ក្រុមប្រាសាទខាងត្បូង>> ហៅថា ប្រាសាទយាយពន្ធ័ ដែលស្ថិតនៅចំកណ្តាលហ៊ុំពន្ធ័ដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមាន តោបុរៈ ចូលទាំងបួនទិស។ក្រុមប្រាសាទទាំងនេះជា អតិតរាជធានី។
៤ <<ក្រុមប្រាសាទក្រោលមាស>> មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានប្រាសាទតូចៗធ្វើ អំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។




ក្រុមប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលក្នុងបញ្ចីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧