បើអ្នកជាហ្វេនរបស់ពីភពវេទមន្តរបស់ J.K. Rowling អ្នកនឹងលង់ស្រឡាញ់បណ្តាសៀវភៅប្រឡោមលោកនិងភាពយន្ត HARRY POTTER ដែលចេញមកដល់ពេលនេះបាន៨វគ្គហើយ (មិនរាប់បញ្ចូលសែស្រឡាយ FANTASTIC BEAST) ដោយក្នុងនោះ ក្រៅពីសាច់រឿងល្អមើលជក់ចិត្ត តួសម្តែងល្អឥតខ្ចោះហើយនោះ មន្តស្នេហ៍ម្យ៉ាងនៃភាពយន្តនេះ គឺការសម្រឹតសម្រាំងពាក្យគាថាមន្តអាគមដែលស្តាប់លឺហើយ មិនសរសើរថាឡូយមិនបាននោះឯង។
បន្តអានAuthor: Kampucheers
សៀវភៅជាដៃគូដ៏សំខាន់ក្នុងការបើកនូវបញ្ញាស្មារតី និងទស្សនវិស័យនៃមនុស្សគ្រប់គ្នា តាំងពីចាប់ផ្តើមចូលសាលារៀនលើកដំបូងនៃជិវិត។ បើទោះជានៅពេលដឹងក្តី មនុស្សត្រូវយកពេលវេលាទៅផ្តោតលើការងារ និងទំនួលខុសត្រូវផ្សេងៗ តែក៏មិនអាចបដិសេដបានថា គ្រប់ពេលវេលាដែលយើងចំនាយមកទាញសៀវភៅអានម្តង គឹទទួលបានចំនេះមួយ(ឬច្រើន) បើសិនណាយើងចេះជ្រើសរើសនូវប្រភេទសៀវភៅដែលត្រូវនឹងចំណងចំណូលចិត្ត មិនថា ទស្សនាវដ្ដី ប្រឡោមលោក សៀវភៅបណ្តុះគំនិត ឬសៀវភៅមគ្គុទេសក៍ផ្សេងៗ គឺសុទ្ធតែធ្វើឲ្យយើងប្រើប្រាស់ខួរក្បាលបានល្អ តាមរយៈការបង្កើតការស្រមើស្រមៃច្នៃប្រឌិត នៅអំឡុងការអានអត្ថន័យក្នុងសៀវភៅទាំងនោះ។
បន្តអាន នៅ គ. ស. ១៣៨៧ ៖ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមយ៉ាត រាជាធិរាជ (ព្រះបាទពញាយ៉ាត) ព្រះអង្គបានសម្រេចព្រះទ័យចាកចោល ព្រះមហានគរស្រីយសោធរ ទៅតាំងទីឯកោះបាសាន ហើយឲ្យខ្ញុំព្រះរាជការតាំងកសាងព្រះរាជនិវេសន៍ (ព្រះរាជដំណាក់) ព្រះរាជរោង ព្រះរាជមន្ទីរ រោងព្រះរាជរថ ។ល។ ព្រះបរមរាជវាំងថ្មីនេះបែរមុខទៅខាងកើត យកទន្លេធំជាមុខព្រះបរមរាជវាំង ទុកជាកំពង់មួយ ហើយទ្រង់បានតាំងព្រះនាមហៅថា "ព្រះបរមរាជវាំងថ្ម"...
បន្តអាន ហាងកាហ្វេមួយដែលលើកស្លាកថា "Siem Reap - Dialogue by the Coffee Mouy" ដែលជាផ្ទះល្វែងមួយ មានបង្ហួចបើកដើម្បីទទួលបានពន្លឺជះចូល មានទីធ្លាខាងមុខដែលជាមួយតុឈើសម្រាប់អតិថិជនអង្គុយទទួលទានកាហ្វេ និងអាហារ។ ពេលចូលមកដល់ខាងក្នុង អ្នកនឹងមានអារម្មណ៍ថាប្លែកភ្នែកជាមួយឥិដ្ឋការ៉ូពីជំនាន់ដើម គំនូរលើជញ្ជាំង និងតុដែលធ្វើអំពីម៉ាស៊ីនដេរ ហើយបើហួសទៅដល់ក្រោយ អារម្មណ៍ប្លែកផ្សេងមួយទៀត ជាកន្លែងមួយដែលគ្មានដំបូល មានពន្លឺភ្លឺ ច្រឡះមុខមាត់ ជាមួយនឹងគំនូរពណ៌ស្រស់ៗនៅលើជញ្ជាំង នឹងអមដោយរុក្ខជាតិបៃតងដែលគេដាំលម្អរពេសពេញទីតាំងនោះ។...
បន្តអាន បច្ចេកវិទ្យាកាន់តែទំនើបទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រហែលជាយើងចង់ភ្លេចបាត់ទៅហើយនៅការកោសកាតបញ្ចូលលុយតាមទូរស័ព្ទ ដោយសារទំនើបកម្មនៃកម្មវិធីទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្ន ដែលអ្នកអាចប្រើប្រាស់ app ដើម្បីបញ្ចូលលុយទូរស័ព្ទដោយផ្ទាល់ ដែលគ្រាន់តែទាមទារអ៉ីនធើណិតដើម្បីដំណើរការតែប៉ុណ្ណោះ។
បន្តអាន ទម្រង់សិល្បៈគំនូរបែបឌីជីថល របស់យុវជនខ្មែរជំនាន់ក្រោយ គួរតែត្រូវបានវិវឌ្ឍន៍ខ្លួន បម្រើក្នុងក្នុង កម្មវិធីពិព័រណ៍ ការតាំងលម្អតាមទីកន្លែងផ្សេងៗ វិស័យជំនួញ ជាអាចលាយលំបែបសិល្បៈជាមួយផលិតផល សេវាកម្ម ក៏ដូចជា ការបោះពុម្ពផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗជាដើម។
បន្តអាន ទីក្រុងបុរាណ ដែលមានប្រវត្តិសាស្ត្រយ៉ាងចំណាស់ ជាប់ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌបុរាណរបស់អង្គការយូណេស្កូ ដែលត្រូវបានទេសចរទាំងឡាយដាក់ងារជាទីក្រុងគោម នោះគឺទីក្រុង ហួយអាន (Hoi An ឬ Hội An) ដែលដើមឡើយទីក្រុងនេះមានឈ្មោះថា ហ្វៃហ្វូ (Fai-Fo ឬ Faifoo)។ ងារជាទីក្រុងគោមនេះ គឺត្រូវបានដាក់ដោយទេសចរនានាដែលបានមកទស្សនា ឃើញគ្រប់ទីកន្លែងទាំងអស់នៅទីនោះ មានការព្យួរគោមចម្រុះពណ៌មិនថា ហាងកាហ្វេ ហាងលក់វត្ថុអនុស្សាវរីយ៍ ឬភោជនីយដ្ឋានឡើយ។ ទីក្រុងទាំងមូលគឺស្ថិតក្នុងការអភិរក្សបានយ៉ាងល្អដោយរដ្ឋាភិបាលវៀតណាម...
បន្តអាន ធ្លាប់ស្គាល់ហើយមែនទេសម្រាប់ការធ្វើដំណើរកំសាន្តមកកាន់ដែនដីទេសចរណ៍អង្គរ នាខេត្តសៀមរាប? ប៉ុន្តែពេលទំនងហាក់ដូចជាមិនសូវដូចអ្វីដែលអ្នកចង់បានទេ ព្រោះតំបន់ដែលអ្នកបានទៅដល់ទាំងនោះហាក់ដូចជាពោរពេញ ហូរហៀរទៅដោយទេសចរកកកុញមិនថាក្នុងស្រុក ឬក្រៅស្រុក ដែលជា
ឧបសគ្គសម្រាប់ផែនការរបស់អ្នកដែលចង់ទៅទស្សនាតំបន់ទេសចរណ៍ទាំងនោះដោយអារម្មណ៍ស្ងប់ស្ងាត់ និងមានឯកជនភាពខ្លះ ដើម្បីបន្ថយអារម្មណ៍ស្ត្រេស នើយហត់ពីការងារដែលអ្នកប្រឈមមុខរៀងរាល់ថ្ងៃ។
បន្តអាន ដឹងទេថាទួលទំពូង ឥឡូវកំពុងបំលែងខ្លួនទៅជាតំបន់មួយដែលសំបូរទៅដោយ ហាងទំនិញ ហាងកាហ្វេ អាហារដ្ឋានផ្សេងៗ ដែលអ្នកអាចងាយស្រួលក្នុងការរកស្ទើរគ្រប់កំណាត់ផ្លូវ។ តែប្រសិនបើរកកន្លែងដែលមានអាហារបែប BBQ ប៊ីហ្គឺ និង Waffle Fries (ដំឡូងបារាំងបំពងបែបនំពុម្ព) ប្រហែលជាពិបាករកបន្តិចហើយ ព្រោះថាប្រហែលជាមានតែមួយកន្លែងទេ ដែល Eatery នឹងណែនាំពេលនេះគឺ Carolina BBQ
បន្តអាន នំបញ្ចុកជាអាហារមួយប្រភេទរបស់ខ្មែរ ដែលគេនិយមទទួលទានជាទូទៅ ជាពិសេសគឺនៅក្នុងពិធីបុណ្យទានផ្សេងៗ លក្ខណៈពិសេសគឺនំត្រូវទទួលទានជាមួយសម្លរប្រហើរ និងល្បើយដែលជាបន្លែចម្រុះដែលធ្វើឲ្យនំបញ្ចុកក្លាយជាអាហារដែលប្លែកខុសពីគេ ហើយអាហារប្រភេទនេះគឺមិនពិបាករកទេ ហើយតម្លៃក៏មិនជាថ្លៃដែរ។ សម្រាប់អ្នកដែលនិយមចូលចិត្តនំបញ្ចុក ចង់ដឹងថានំនេះមានប្រវត្តិបែបណា?
បន្តអាន គោលគំនិតនៃមហោស្រពមួយនេះគឺដើម្បីចែករំលែកវប្បធម៌ប៉ុបប្រជាប្រិយនៅអាស៊ាន ដោយបង្ហាញពីទម្រង់សិល្បៈក្នុងតំបន់ ក៏ដូចជាវប្បធម៌របស់ខេត្តបាត់ដំបងដែលរួមចំណែក និងចូលរួមដោយប្រជាជនដែលរស់នៅក្នុងខេត្តនេះផ្ទាល់។ ការបង្ហាញជូនដែលធំជាងគេសម្រាប់មហោស្រពសិល្បៈទីក្រុង ស្អាត មួយនេះគឺការជាក្បួនដង្ហែរតុក្តតាយក្ស និងការបង្ហាញសិល្បៈតាមផ្លូវក្នុងបែបផែនជាតន្រ្តី ក្បាច់រាំ និងសិល្បៈសៀក ដែលទាក់ទាញមនុស្សម្នារឈរមើលទស្សនារាប់ពាន់នាក់តាមដងផ្លូវ។
បន្តអាន Uncategorized
កែបជាខេត្តដែលតូចជាងគេ និងជាខេត្តមួយក្នុងចំណោមបួនដែលនៅជាប់សមុទ្ររបស់កម្ពុជា។ ចំណាយមិនឆ្ងាយប៉ុន្មាន ប្រមាណតែ ១៥៨គមឬ៣ម៉ោងកន្លះពីភ្នំពេញ ធ្វើឲ្យក្លាយជាគោលដៅទេសចរណ៍មួយដែលស័ក្តិសមបំផុតសម្រាប់ការលំហែចុងសប្តាហ៍ជាមួយនឹងឆ្នេរខ្សាច់ ខ្យល់អាកាសបរិសុទ្ធ ព្រមជាមួយនឹងកោះទន្សាយដែលជានិមិត្តរូបសម្រាប់ខេត្តមួយនេះ។ ពីភ្នំពេញទៅកែបយើងអាចកក់សំបុត្រឡានក្រុងតាមរយៈ Bookmebus.com មានទាំងកាលវិភាគ ក្រុមហ៊ុនឡានសម្រាប់ជ្រើសរើស និងតម្លៃប្រមាណជា៧ ទៅ៨ ដុល្លារប៉ុណ្ណោះ តែយកល្អឲ្យជ្រើសជើងចេញដំណើរពីព្រលឹមដើម្បីមានពេលវេលាច្រើនសម្រាប់លំហែនៅទីនោះ។ ពេលទៅដល់ខេត្តកែបភ្លាមគោលដៅដំបូងគឺផ្សារក្តាម ខេត្តកែបនោះឯង ដើម្បីញ៉ាំអាហារទ្រាប់ពោះខ្លះៗ និងទិញគ្រឿងសមុទ្រស្រស់ៗមានក្តាម បង្គា មឹក នឹងត្រីសមុទ្រចម្រុះ វេចខ្ចប់ទុកញ៉ាំ...
បន្តអាន ស្គាល់ហើយសៀមរាបមែនទេ? ប៉ុន្តែបើថាស្គាល់អស់ដូចជាមិនសូវជាហ៊ានធានាទេ។ ដូចនេះ #DERtination ពី #Kampucheers សហការណ៍ជាមួយ សូមណែនាំទិសដៅទេសចរខាងក្រោមនេះដែលមានភាពអស្ចារ្យហើយអ្នកអាចនឹងមិនធ្លាប់បានទៅដល់
បន្តអាន April Café មានទីតាំងនៅក្នុងសំណង់វីឡាចាស់មួយកន្លែង ស្ថិតនៅម្ដុំវិមានឯករាជ្យ ដោយពួកគេបានច្នៃសំណង់នោះដោយទុកសភាពដើម តែបន្ថែមដោយគំនូរលើជញ្ជាំងប្រភេទ Graffiti តាមផ្នែកខ្លះលើជញ្ជាំង ដែលរំលេចនូវពណ៌ចម្រុះយ៉ាងទាក់ភ្នែក និង អំណោយផលដល់ការថតរូបលេងទុកជាអនុស្សាវរីយ៍ផងដែរ។ រួមជាមួយនិងទីតាំងធំទូលាយកន្លែងអង្គុយច្រើនបានធ្វើឱ្យបរិយាកាសនៅទីនេះពិតជាទំនង និងស្រស់ស្អាត មែនទែន។ ក្រឡេកទៅមើលអំពីកាហ្វេវិញគឺត្រូវបានបង្កើតឡើងមានលក្ខណ:ស្តង់ដារក្នុងស្រុក និងតម្លៃសមរម្យ ដែលបានជួយលើក កម្ពស់ដល់ផលិតផលក្នុងស្រុក ដោយគ្រឿងផ្សំភាគច្រើនត្រូវបាននាំយកមកពី ខេត្តមណ្ឌលគិរី ដូចជា គ្រាប់កាហ្វេ ផ្លែឈើនានា...
បន្តអាន កែបជាខេត្តដែលតូចជាងគេ និងជាខេត្តមួយក្នុងចំណោមបួនដែលនៅជាប់សមុទ្ររបស់កម្ពុជា។ ចំណាយមិនឆ្ងាយប៉ុន្មាន ប្រមាណតែ ១៥៨គមឬ៣ម៉ោងកន្លះពីភ្នំពេញ ធ្វើឲ្យក្លាយជាគោលដៅទេសចរណ៍មួយដែលស័ក្តិសមបំផុតសម្រាប់ការលំហែចុងសប្តាហ៍ជាមួយនឹងឆ្នេរខ្សាច់ ខ្យល់អាកាសបរិសុទ្ធ ព្រមជាមួយនឹងកោះទន្សាយដែលជានិមិត្តរូបសម្រាប់ខេត្តមួយនេះ។
បន្តអាន តំបន់ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក គឺជាក្រុមប្រាសាទដែលស្ថិតនៅជាអតីតរាជធានីរបស់ខ្មែរ <<ឦសានបុរៈ>> នាសម័យចេនឡាសតវត្សទី៧ ដែលបន្សល់ទុកសំណង់ជាច្រើនលាក់ខ្លួនក្នុងព្រៃ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ អតីតរាជធានីចំណាស់នេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ២៥គីឡូម៉ែត្រការ៉េ ប៉ុន្តែបាត់ដានខ្លះ សល់តែប្រាសាទចំណាស់មួយចំនួន ដែលបង្ហាញពីស្ថាបត្យកម្មមុនសម័យអង្គរ។ ប្រាសាទនេះកសាងឡើង នៅរាជ្ជកាល ព្រះបាទឦសានវរ្មន័ទី១នៅក្នុង សតវត្សទី៧ (គ.ស. ៦១៦-៦៣៥) ហើយចែកជា៤ក្រុម៖១ <<ក្រុមប្រាសាទខាងជើង>> ហៅថាប្រាសាទសំបូរនៅកណ្តាល...
បន្តអាន A kind of new experience from the unexpected moments តៃវ៉ាន់គឺជាទឹកដីដែលគេទំនាក់ទំនងគ្នាផ្លូវការជាភាសាចិនទី២ដែលខ្ញុំ និង មិត្តភក្តិរបស់ខ្ញុំបានទៅដល់។ វាជារឿងចៃដន្យសម្រាប់មិត្តខ្ញុំដែលគាត់គិតថា គាត់នឹងមកលេងកោះមួយនេះ តែវាមិនសូវជាចម្លែកទេសម្រាប់ខ្ញុំដែលចូលចិត្តទៅកន្លែងណាដែលមិនសូវមានគេនិយមទៅ ហើយវាក៏ជាការរំឮកអនុស្សាវរីយ៍មួយរបស់ពួកយើងទាំងពីរនាក់កាលពី៣ឆ្នាំមុនទៅដល់ប្រទេសចិន ដែលមិនចេះភាសាគេ ប្រើភាសាកាយវិការ និង ម៉ាស៊ីនគិតលេខជាប់ខ្លួន។ Taiwan, officially the Republic...
បន្តអាន ដែលធ្លាប់ផ្តាច់ខ្លួនអ្នកពីពិភពអីនធើណិតក្នុងរយៈពេលណាមួយបបានសម្រេចដែរទេ? មួយជីវិតយ៉ាងហោចណាស់ក៏អ្នកគួរតែដើរត្រាច់ចរទៅតំបន់ណាមួយដែលនៅឆ្ងាយដាច់ពីគេ និងផ្តាច់ខ្លួនរបស់អ្នកពីពិភពអីនធើណិត ដើម្បីឲ្យអ្នកទទួលយកនូវបទពិសោធន៍មួយដែលអ្នកអាចស្តាប់នូវសម្លេងធម្មជាតិ និងស្គាល់នូវវប្បធម៌នៃភាពស្ងប់ស្ងាត់។ Have you ever get offline with an adventure trip? Once in a life time you should pack your bag and wandering away...
បន្តអាន “ស្រះដំរីនៃមហេន្រ្ទបព៌ត” ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហេន្រ្ទបព៌ត គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។ ផ្លូវលំបាកដ៏មហា លាយឡំនឹងផ្ទាំងសិលានៃវាលព្រះក្រាលកណ្ដាលព្រឹក្សា សឹងថាបើកទៅពុំដល់ ថ្កល់ប៉ះម្ដងៗសឹងបុកពោះ យើងមិនដែលគិតសោះថា ឡានហាយលែនឌ័រអាចនាំយើងមកដល់ទីនេះឡើយ ព្រោះថាផ្លូវដែលយើងបរជាផ្លូវថ្មើរជើងឡើងភ្នំសុទ្ធសាធ ហើយដោយត្រង់ទៅ...
បន្តអាន បើនិយាយអំពីខេត្តកែប ក្រៅពីឆ្នេរកែបដែលមានរូបចម្លាក់ស្រីស កន្លែងដែលជាគួរចាប់អារម្មណ៍សម្រាប់ទេសចរគឺប្រាកដជាកោះទន្សាយ ដែលទេសចរប្រហែលជាស្រម៉ៃថាកោះនោះទំនងជាមានសត្វទន្សាយច្រើនហើយ ទើបយកទន្សាយមកដាក់ជាឈ្មោះបែបនេះ។ The nude lady statue or the white lady statue is known as one of the symbolics for Kep province...
បន្តអាន វាចាប់ផ្តើមពេលដែលអារម្មណ៍ធុញថប់និងពេលវេលាប្រចាំថ្ងៃដែលជួបប្រទះនូវរឿងដដែលៗ ដែលជំរុញឲ្យគំនិតដែលចង់ទៅកន្លែងមួយម្នាក់ឯងដែលមិនជួបមនុស្សម្នាដែលស្គាល់គ្នា ក៏ជិះកាត់ស្ថានីយ៍រថភ្លើងភ្នំពេញក៏ចុះទៅសួរនាំអំពីសំបុត្រ ចៃដន្យសំបុត្រនៅសល់តម្លៃក៏សមរម្យ ៧ដុល្លារដល់កំពត ចេញម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ១១៖៣០ព្រឹក តែ៤ម៉ោងកន្លះ ក៏សម្រេចចិត្តទិញសំបុត្រ ដោយគិតថាលើកនេះនឹងធ្វើដំណើរកំសាន្តនឹងមិនចាំបាច់មានផែនការច្បាស់លាស់ទេ នឹកឃើញចង់ទៅណាក៏ទៅភ្លាមហ្មងទៅ ដល់ថ្ងៃចេញដំណើរម៉ោងប្រមាណ ៦៖៤០ព្រឹក មកដល់ស្ថានីយ៍ឃើញមនុស្សម្នាចាច្រើនភាគច្រើនលក្ខណៈក្រុមគ្រួសារខ្មែរ មិត្តភក្តិជាក្រុម មានបរទេសច្រើនគួរសមដែរ ចម្លែកតែឯងម្នាក់ឯងម៉ក់ៗ តែដឹងខ្លួនច្បាស់ថាក្រែងមកចង់ស្គាល់បទពិសោធន៍ថ្មីៗអ្ហី ដូចរាល់ដងក៏ទៅនិយាយរកគេមុន ជួបជនបរទេសមួយក្រុមមកពីអាល្លឺម៉ង់មានស្រីមានប្រុសតែមកពីទីក្រុងខុសៗគ្នា (មាន Frankfurt Berlin និង Bonn) និយាយទៅនិយាយមក មានម្នាក់គាត់ធ្វើការងារស្ម័គ្រចិត្តនៅខេត្តសៀមរាប ប្រូកប្រាជ្ញបណ្តើរមើលទេសភាពបណ្តើរមានវាលស្រែ មានភ្នំ ផ្ទះប្រជាជនតាមជនបទ កាត់ភ្នំកំពង់ត្រាច រោងចក្រស៊ីម៉ង់ ប្រមាណជា២ម៉ោងក្រោយដល់កំពតបាត់ តែមួយក្រុមនោះគាត់ទៅក្រុងព្រះសីហនុ ក៏បែកផ្លូវគ្នាត្រឹមនោះទៅ។ មកដល់កំពតឡើងតុតុមកដល់ Mad Monkey ក៏ទម្លាក់អីវ៉ាន់ចុះ Check-in ហើយអារម្មណ៍ក៏ខ្ជិលលេចចេញមកដូចគិតមែន ហើយមេឃរលឹមប្រ៊ុយៗផង ក៏អង្គុយចុចកុំព្យូទ័រទៅ។ ល្ងាចបន្តិចទៅអង្គុយនៅមាត់អាងទឹក ហៅអីញ៉ាំ និង Cocktail គេក៏ថាថ្ងៃនេះគេ...
បន្តអាន ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានបុព្វបុរសខ្មែរនិយមសង់ប្រាសាទធំៗនៅលើភ្នំធម្មជាតិ?តើប្រាង្គដ៏មហិមាលើដងភ្នំដូចនេះ បង្ហាញពីវិសាលភាព និងអំណាចរបស់មហាក្សត្រដែលបានកសាងឬយ៉ាងណា? ប្រាសាទព្រះវិហារ ដែលមានឈ្មោះដើមថាប្រាសាទព្រះសិខារេស្វរៈ ស្ថិតនៅកំពូលភ្នំព្រះវិហារ ក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ យោងតាមឯកសារស្ថាបត្យកម្មប្រាសាទបុរាណខ្មែរ ប្រាសាទព្រះវិហាររបស់បណ្ឌិតសាស្ត្រាចារ្យ មីសែល ត្រាណេ បោះពុម្ពឆ្នាំ២០០៨ បានកត់ត្រាថា ការសាងសង់នៃប្រាសាទភ្នំព្រះវិហារនេះ ត្រូវបានផ្ដើមឡើងដោយព្រះរាជបញ្ជារបស់ព្រះមហាក្សត្រខ្មែរមួយព្រះអង្គ គឺព្រះបាទ យសោវរ្ម័នទី១ និងត្រូវបានស្ថាបនាបង្ហើយក្នុងរាជ្យព្រះបាទ សូរ្យវរ្ម័នទី១ រីឯព្រះបាទ សូរ្យវរ្ម័នទី២ ព្រះអង្គក៏បានសាងសង់បន្ថែមលើទម្រចាស់ដែរ។
បន្តអាន ប្រសិនបើនិយាយពីប្រទេសវៀតណាម គឺប្រាកដណាស់នឹងនឹកឃើញដល់ក្រុងសៃហ្គនឯខាងត្បូង ឬក៏ក្រុងហាណូយឯខាងជើង តៀមកាហ្វេតូចៗ និងម្ហូបតាមតំបន់នៅតាមផ្លូវ ។ ប៉ុន្តែប្រសិនបើមើលឲ្យបានច្បាស់សម្រាប់វៀតណាមកណ្តាលវិញ បើបានទៅដល់នឹងអាចជាភ្ញាក់ថាជាតំបន់ដែលសំបូរទៅដោយធម្មជាតិ និងវប្បធម៌បុរាណ។ Talking about Vietnam, of course Saigon at the south or Ha Noi at the north...
បន្តអាន