Ad
Ad
កាហ្វេក៏ឆ្ងាញ់ បរិយាកាសក៏ប្លែក ជាមួយ Dialogue ឯក្រុងសៀមរាប

កាហ្វេក៏ឆ្ងាញ់ បរិយាកាសក៏ប្លែក ជាមួយ Dialogue ឯក្រុងសៀមរាប

ហាងកាហ្វេមួយដែលលើកស្លាកថា “Siem Reap – Dialogue by the Coffee Mouy” ដែលជាផ្ទះល្វែងមួយ មានបង្ហួចបើកដើម្បីទទួលបានពន្លឺជះចូល មានទីធ្លាខាងមុខដែលជាមួយតុឈើសម្រាប់អតិថិជនអង្គុយទទួលទានកាហ្វេ និងអាហារ។ ពេលចូលមកដល់ខាងក្នុង អ្នកនឹងមានអារម្មណ៍ថាប្លែកភ្នែកជាមួយឥិដ្ឋការ៉ូពីជំនាន់ដើម គំនូរលើជញ្ជាំង និងតុដែលធ្វើអំពីម៉ាស៊ីនដេរ ហើយបើហួសទៅដល់ក្រោយ អារម្មណ៍ប្លែកផ្សេងមួយទៀត ជាកន្លែងមួយដែលគ្មានដំបូល មានពន្លឺភ្លឺ ច្រឡះមុខមាត់ ជាមួយនឹងគំនូរពណ៌ស្រស់ៗនៅលើជញ្ជាំង នឹងអមដោយរុក្ខជាតិបៃតងដែលគេដាំលម្អរពេសពេញទីតាំងនោះ។ សម្រាប់អ្នកដែលនិយមថតរូប គឺពិតជារកអុសប្រទះឈើងាប់ហើយ គ្រប់ជ្រុង គឺ Instagramable តែម្តង។

By

មកដល់សៀមរាប ពេលណាក៏ដូចពេលណា មនុស្សម្នារតែងតែសង្វាត ទៅទស្សនាតំបន់ទេសចរណ៍ផ្សេងៗមិនថាជិតឬឆ្ងាយ ហើយពេលត្រឡប់ចូលក្រុងវិញតែងតែមានអារម្មណ៍នឿយហត់ ហើយមានអារម្មណ៍ក្តៅ ស្រេកទឹក ដែលមិនបាច់គិតអ្វីច្រើនទេ ម្នាក់ៗប្រាកដជាតម្រង់ទៅរកហាងកាហ្វេ ដើម្បីទទួលទានភេសជ្ជៈ ដ៏ដូចជាចំណីអាហារខ្លះៗ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយឡើងវិញបន្ទាប់ពីដើរលេងពេញមួយថ្ងៃរួច។

ពេលនេះ Eatery ពី Kampucheers សូមណែនាំហាងកាហ្វេមួយ ដែលទើបនឹងបើកសម្ពោធថ្មីៗនេះ នៅមិនឆ្ងាយពីស្ទឹងសៀមរាបប៉ុន្មានទេ គឺចំទីប្រជុំជនតែម្តង លើបណ្តោយ ផ្លូវលេខ២៧ ចាក់ទៅស្ទឹងសៀមរាប អ្នកនឹងឃើញហាងកាហ្វេមួយដែលលើកស្លាកថា “Siem Reap – Dialogue by the Coffee Mouy” ដែលជាផ្ទះល្វែងមួយ មានបង្ហួចបើកដើម្បីទទួលបានពន្លឺជះចូល មានទីធ្លាខាងមុខដែលជាមួយតុឈើសម្រាប់អតិថិជនអង្គុយទទួលទានកាហ្វេ និងអាហារ។ ពេលចូលមកដល់ខាងក្នុង អ្នកនឹងមានអារម្មណ៍ថាប្លែកភ្នែកជាមួយឥិដ្ឋការ៉ូពីជំនាន់ដើម គំនូរលើជញ្ជាំង និងតុដែលធ្វើអំពីម៉ាស៊ីនដេរ ហើយបើហួសទៅដល់ក្រោយ អារម្មណ៍ប្លែកផ្សេងមួយទៀត ជាកន្លែងមួយដែលគ្មានដំបូល មានពន្លឺភ្លឺ ច្រឡះមុខមាត់ ជាមួយនឹងគំនូរពណ៌ស្រស់ៗនៅលើជញ្ជាំង នឹងអមដោយរុក្ខជាតិបៃតងដែលគេដាំលម្អរពេសពេញទីតាំងនោះ។ សម្រាប់អ្នកដែលនិយមថតរូប គឺពិតជារកអុសប្រទះឈើងាប់ហើយ គ្រប់ជ្រុង គឺ Instagramable តែម្តង។

និយាយពីកាហ្វេវិញគឺរឹតតែពិសេស ព្រោះបុគ្គលិកនៅហាងកាហ្វេនេះផ្ចិតផ្ចង់ណាស់អំពីរសជាតិ ហើយគាត់ក៏ជាជើងឯកឆុងកាហ្វេ Champion of Cambodia Barista កាលពីឆ្នាំ២០១៨ផងដែរ។ លើសពីនេះ Dialogue ក៏មានរសជាតិកាហ្វេប្រចាំហាង គឺលេងសុទ្ធតែ Cambodiano / Lime Latte / Bloody Matcha / Avocado Espresso ទាំងឈ្មោះ ទាំងរសជាតិ គឺគួរឲ្យចាប់ចិត្តតែម្តង។ ទន្ទឹមនឹងនេះ Dialogue ក៏មានមុខម្ហូបចម្រុះផងដែរ ទាំងអឺរ៉ុប ទាំងអាស៊ី ជាមួយហ្នឹងចុងភៅចំណានៗ ដែលរសជាតិមុខម្ហូបទាំងនោះគឺប្លែកមាត់ណាស់។ Dialogue បើកជាហាងកាហ្វេពីម៉ោង ៧ព្រឹក ដល់៤រសៀល (ម៉ោង៧ ដល់ ម៉ោង៨ព្រឹក បញ្ចុះតម្លៃ ៥០%) និងបើកជា Pub នៅម៉ោង ៥ល្ងាច ដល់ ម៉ោង១២យប់ (ម៉ោង៥ល្ងាច ដល់ ម៉ោង៧យប់ ជា Happy Hour បញ្ចុះតម្លៃ ៥០% សម្រាប់ cocktails និង Pilsner Beer)។

អញ្ចឹងពេលមកដល់សៀមរាបកុំភ្លេចឈាងចូល Dialogue ណា៎ មកស្គាល់ថាតើដូចអ្វីដែល Eatery រ៉ាយរ៉ាប់ដែរឬអត់?

Google Map: https://goo.gl/maps/KscP31amM1K3vhQp6

តាមដានយើងលើបណ្តាញសង្គម facebook.com/kampucheers និង instagram.com/kampucheers

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត