ប្រវត្តិជូរចត់មាននរណាដែលថាមិនធ្លាប់ឆ្លងកាត់ មិនថារឿងស្នេហារឺក៏រឿងអ្វីផ្សេងនោះទេ សុទ្ធតែការចងចាំដែលមិនអាចបំភ្លេចបាន។ ហើយនរណាទៅដឹងថាត្រឹមរបងទ្វារសោះ មានរឿងរ៉ាវជាច្រើន ដែលម្នាក់ៗធ្លាប់អនុស្សាវរីយ៍ជាមួយ។ ធ្លាប់ទេ ណាត់ជួបគ្នាក្បែររបងសាលា ញ៉ំាបាយស្រូបក្បែររបងវត្ត ចុះបើផឹកកាហ្វេក្បែររបងផ្ទះគេវិញ យ៉ាងម៉េចទៅ?
ថ្មីៗនេះនៅឯខាងតាខ្មៅ យើងឃើញមានហាងកាហ្វេមួយដែលគួរឲ្យទាក់ភ្នែកមែនទែន ដែលកាហ្វេនោះមានឈ្មោះថា កាហ្វេក្បែររបង-The Fence Coffee មិនថាការតុបតែងហាងរឺក៏ឈ្មោះហាងទេ គ្រាន់តែបានឃើញ និងបានឮហើយ ក៏ទាក់ចិត្តទាក់ទាក់បេះដូងតែម្ដង។ កាហ្វេក្បែររបង គឺបើកឡើងក្នុងគោលបំណងចង់រំឮកអនុស្សាវរីយ៍ចាស់ៗរបស់ខ្មែរយើងមុនពេលសង្គមទទួលយកភាពទំនើបកម្ម ក៏ដូចជាអនុស្សាវរីយ៍របស់ម្ចាស់ហាងបានឆ្លងកាត់អនុស្សាវរីយ៍កាលពីនៅក្មេង។ គួរបញ្ចាក់ផងដែរថាហាងកាហ្វេ កាហ្វេក្បែររបង មានអ្នកផ្តើមគំនិតបើកវាឡើង ចំនួន ៤នាក់មានគឺ៖ លោក បូ សកលកិត្យា លោក បុិច ពុទ្ធារត្ន័ លោក ផ្លង់ បញ្ញារិទ្ធ និង លោកង៉ោ គីមសាន្ត។ យ៉ាងណាមិញ ថ្វីថ្បិតតែ កាហ្វេក្បែររបង ជាហាងកាហ្វេមួយដែលបើកនៅត្រឹមក្បែររបងក៏ពិតមែន ប៉ុន្តែវាមើលទៅគួរឲ្យចាប់អារម្មណ៍មែនទែនជាមួយនឹងការតុបតែបបែបជំនាន់ដើម និងមានការដាក់តាំងរបស់របរចាស់ៗដ៏គួរឲ្យទាក់ទាញ ហើយបើនិយាយពីឈ្មោះភេសជ្ជៈវិញគឺប្លែកៗសាហាវតែម្តងសុទ្ធតែ សេរ៉ូទឹកដោះគោកន្ថោរ កាហ្វេពង តែភ្ជាប់និស្ស័យ។ អ្វីដែលធ្វើឲ្យហាងមួយនេះខុសពីហាងកាហ្វេដទៃ គឺការជ្រើសរើសយកវិធីឆុងបែបបុរាណ មិនប្រើមាស៊ីនទំនើបនោះទេ គឺឆុងម្សៅកាហ្វេដោយប្រើឆ្នាំងដី ហើយកាហ្វេនៅទីនោះក៏អាចទទួលញ៉ុំាកំដរមាត់ទៀតផងជាមួយនំខ្មែរមួយចំនួនដែលពេញនិយម ជាអាទិ៍មាន នំកង នំចាខ្វៃ នំប៉ោង នំបុ័ងដុត និងនំពុម្ពផងដែរ។
អ៊ឹចឹងចង់ទទួលទានកាហ្វេផ្តល់ជូនលើសពីរសជាតិឆ្ងាញ់ ដ៏ដូចជាចង់បានអារម្មណ៍លម្ហែឆ្ងាយពីក្រុងភ្នំពេញដែលអ៊ូអរ នោះ កាហ្វេក្បែររបង អាចជួយបាន!
🕒 បើកពីម៉ោង ៧ព្រឹក – ៥ល្ងាច
📍 ផែនទី៖