ផឹកកាហ្វេបណ្តើរ ផ្តុំមនុស្សយន្ត Gundam បណ្តើរ នៅ UrHobby House ប្លែកអត់?
សម័យកាលកាន់តែដើរទៅមុខការអភិវឌ្ឍកាន់តែរីកចម្រើន កន្លែងញ៉ាំ និងផ្សារទំនើបបានបើករីកដុះដាលដូចផ្សិត ចំណែកឯ ហាងកាហ្វេវិញគឺឈរនៅលំដាប់ទីមួយតែម្តង ហើយហាងកាហ្វេដែលបើកមកមាន concept ប្លែកៗ គឺជា trend មួយដែលកំពុងតែពេញនិយមនៅកម្ពុជាយើង ដែលអាចទាក់ទាញអតិថិជនមកញ៉ាំកាហ្វេ និងអាហារហើយក្លែមជាមួយបរិយាកាស ជាមួយនិងអ្វីដែលហាងនោះអាចផ្តល់ឲ្យលើសពីបទពិសោធន៍នៃការទទួលទាន។
និយាយដល់រឿងនេះ យើងសូមណែនាំកាហ្វេប្លែកមួយ នៅឯម្តុំផ្លូវ ២០០២ ដែលទើបនឹងបើកថ្មី មានឈ្មោះថា «UrHobby House»។ មិនត្រឹមតែផ្តល់នូវជម្រើសកាហ្វេ និងអាហារសម្រន់ផ្សេងៗចម្រុះមុខទេ អាចថា UrHobby House ជាហាងកាហ្វេដ៏ចម្លែកមួយ ដែលតាំងពាសពេញហាង ទៅដោយរូបផ្គុំមនុស្សយន្ត Gundam និងមានរបស់លេងជាច្រើនទៀត សម្រាប់អ្នកដែលចូលចិត្តប្រមូល និងទិញមកតាំងក្នុងបន្ទប់ជាដើម។ លើសពីរូបផ្គុំ Gandam ក៏ឃើញមាន figure ផ្សេងៗទៀត Marvel Transformer និងរូបតាំងល្បីៗផ្សេងៗពី Manga របស់ជប៉ុនក៏មានដាក់តាំងផងដែរ។
UrHobby House មានសភាពធំទូលាយ បរិយាកាសល្អ មានកន្លែងអង្គុយស្រួលមានភេសជ្ជៈច្រើនមុខ ហើយសំខាន់គឺមានរបស់ញ៉ាំទៀត ដែលពិតជាស័ក្តិសមមែនទែនសម្រាប់ អ្នកធ្វើការ ក៏ដូចជាសិស្សនិស្សិតមកជុំគ្នាធ្វើការងារសាលា ឬក៏មកអង្គុយនិយាយគ្នាលេងរំសាយអារម្មណ៍ជាមួយមិត្តភក្កិជាដើម ពិសេសទៅទៀតអ្នកដែលចូលចិត្តទស្សនារឺក៏ហ្វេនរឿង Gundam Marvel និងTransformer សម្រាប់របស់តាំងទាំងនោះ អ្នកក៏អាចទិញបានផងដែរ។
អ៊ីចឹងបើបានធ្វើដំណើរកាត់ម្តុំផ្លូវ ២០០២ អី កុំភ្លេចចូលសាក UrHobby House ណា៎!
ផែនទី៖