ការកកើតឡើងរបស់ កាហ្វេឃ្លាំងអំបិល & អាហារដ្ឋានផ្ទះអំបិល ជាឃ្លាំងអំបិលចំណាស់ពុកធ្លុះធ្លាយដំបូល រួចក៏បានប្រែខ្លួនជាអាហារដ្ឋានផ្ទះអំបិលតែប៉ុណ្ណោះ ។ ក្រោយមកក៏បានបង្កើតជាហាងកាហ្វេដោយដាក់ឈ្មាះថា កាហ្វេឃ្លាំងអំបិល តែម្តង ។ កាហ្វេឃ្លាំងអំបិល មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូរ ខេត្តកំពត ដែលហ៊ុមពទ្ធ័ទៅដោយស្រែអំបិល ។
គោលបំណងនៃការបង្កើតហាងកាហ្វេដ៏ស្រស់ស្អាតនេះក៏ព្រោះចង់ជួយលើកស្ទួយដល់វិស័យទេសចរណ៏ក្នុងខេត្ត ក៏ដូចជាចង់បង្ហាញពីការផលិតអំបិលតាមបែបធម្មជាតិផងដែរ ។ ហាងបានរៀបចំឲ្យមានជម្រើសភេសជ្ជ:ប្រមាណជាង 40 មុខ ដែលក្នុងនោះ Italian Soda Smoothie, Iced Latte, Iced Lemon & មានជាប្រភេទ Milk Tea ដែលល្បីខ្លាំងប្រចាំហាង ហើយមានការគាំទ្រយ៉ាងខ្លាំងផងដែរពីសំណាក់បងប្អូនអតិថិជននោះគឺគុជប្រចាំហាងផ្ទាល់ ។ រស់ជាតិភេសជ្ជៈទាំងអស់គឺបង្កើតឡើងថ្មីដោយម្ចាស់ហាង ជាមួយនឹងតម្លៃយ៉ាងសមរម្យ ។
និយាយពីទេសភាពវិញ ទាំងអស់គ្នាសាកស្រមៃមើលទិដ្ឋភាព អង្គុយញុំាកាហ្វេ មើលថ្ងៃបាក់រសៀល ពិសេសបើអ្នកមានសំណាងមកចំថ្ងៃណាដែលមានមេឃពណ៌មាសទៀត (Golden hour) គឺនៅស្រែអំបិលស្អាតខ្លាំង ទិដ្ឋភាពដែលអាចនិយាយបានថាច្លែកភ្នែកតែម្ដង ។ គ្រប់គ្នាក៏អាចដើរមើលបងៗ លោកពូ អ្នកមីង គាត់រែកអំបិល ស្រូបយកខ្យល់អាកាសបរិសុទ្ធ កាត់បន្ថយស្រេ្តសយ៉ាងស្រស់ស្រាយ ។
ពេលត្រលប់ទៅផ្ទះកុំភេ្លចទិញវត្ថុអនុស្សាវរីយ៍ផ្ញើរគ្រួសារ មិត្តភក្តិ នឹង មនុស្សជាទីស្រលាញ់ផងណា៎ ( ផ្កាអំបិល អំបិលគ្រួស ស្រ្កាប់ធម្មជាតិ នឹង តែស្លឹកតយឈ្ងុយឆ្ងាញ់ ) ។ បញ្ជាក់អាចទៅបាន ដែលហាងបើកចាប់ពីម៉ោង 07:30 am – 07:30 pm ។ ទំនាក់ទំនងព័ត៌មានផ្សេងៗតាមរយ: 016 566 886 ។
ផែនទី៖