មានអ្នកនៅចាំដែរទេ កាលនៅក្មេងម៉ាក់ទៅផ្សារក៏ចាំមើលផ្លូវគាត់មកវិញ ។ ចាំមើលថាគាត់បានអ្វីផ្ញើ ដល់ពេលបើកមើល ក៏លាន់មាត់ថា “អូយ!! អាកោរទៀតហើយ” ។ នឹកអនុស្សាវរីយ៍ទាំងនោះណាស់ នឹកទាំងរសជាតិអាកោរដូងដែលគេលក់តាមផ្សារទៀត ។
អ៊ីចឹងបានជាថ្ងៃនេះរឿងញ៉ាំរឿងធំសូមណែនាំអាកោរខ្ទិះដូងយើងហ្នឹង ។ និយាយពីខ្ទិះដូង ហៀរឡើងចេញក្រៅចានអាកោរទៀត ។ សាច់អាកោរទន់ស្រួលញ៉ាំមិនពិបាកលេប ហើយឈ្ងុយខ្ទិះដូងធម្មជាតិពិតៗ ។ ប្រាប់ថាមិនផ្អែមឆ្ងាញ់ក៏គ្រប់គ្នាមិនជឿដែរ បើរូបភាពមកទំនងយ៉ាងនេះ ។ ចឹងចង់ប្រាប់ទៅថារសជាតិមិនធម្មតាទេ ជាតិហើយខាំមួយម៉ាត់ៗគឺជក់មាត់សាហាវ ចង់តែញ៉ាំទៀតទេ ។
សម្រាប់ទីតាំងគឺងាយស្រួលរកទេបើគ្នាយើងចង់ញ៉ាំគឺ៖ នៅកែងសាលាបឋមសិក្សាបាក់ទូក ផ្លូវចូលសាលាជ័យថាវី ។ ទៅដល់ឃើញហើយតូបគេលក់នៅហ្នឹងឯង តែបើមិនឃើញច្បាស់ណាស់ ច្បាស់ជាគេបិទសម្រាក់ឬក៏មិនទាន់ដល់ម៉ោងលក់ ហាហា ។