Ad
Ad
ស្រួយ ឈ្ងុយ ខ្ញោកៗ ឆ្ងាញ់មានជាតិ មានឯណាទៀតក្រៅពី «បាញ់ត្រាងអាំង» ក្រោយសាលាបឋមសិក្សាបាក់ទូកយើងហ្នឹង

ជាប្រភេទអាហារសម្រន់ ចំណីយើងញ៉ាំលេង ប្លែកមាត់ប្លែករសជាតិនោះគឺ បាញ់ត្រាងអាំង ។ គ្នាយើងខ្លះលឺហើយបែបនឹកឃើញហើយក៏ស្រក់ទឹកមាត់បណ្ដើរៗដែរហើយមើលទៅ ។ មានតែអ្នកមិនដែលញ៉ាំទេ ទើបមិនយល់អារម្មណ៍នេះព្រោះបាញ់ត្រាងអាំងនេះរសជាតិមិនធម្មតាទេ ។ ក្នុងនោះការប្រើប្រាស់គ្រឿងផ្សំកឺសាមញ្ញបំផុតមាន៖ ពងមាន់,បង្គារក្រៀម , សាច់មាន់ក្រៀម , ហតដក , ប្រហិតសាច់ក្តាម , ពោត , សាច់ជ្រូក , ស្លឹកខ្ទឹម និងឈីស ជាដើម ។ មួយបន្ទះត្រឹមតែ ៤០០០៛ មែន ប៉ុន្តែរសជាតិកប់សារី ជាមួយក្លិនឈ្ងុយ បន្ទាប់ពីអាំងក្ដៅៗដាក់ចូលមាត់ភ្លាមៗនិយាយពីជាតិណាស់ ស្រួយខ្ញោកៗ ដូចផេនដាទំពារដើមឬស្សីអ៊ីចឹង ។

By

សន្មតថាមិនដឹងញ៉ាំអ្វីទេត្រូវអត់ ? គិតឡើងហត់ពេលគេសួរថាចង់ញ៉ាំអី ។ មានអ្នកទិញឲ្យញ៉ាំហើយក៏នៅពិបាកទៀត ពិសេសតែហ៊ានឆ្លើយថាញ៉ាំអីក៏បានដឹងតែគេស្ដីតែម្ដង ។ តោះអ៊ីចឹងរឿងញ៉ាំរឿងធំមកណែនាំរបស់ឆ្ងាញ់មួយមុខទៀតហើយឲ្យគ្រប់ស្គាល់ ហើយក៏នឹកឃើញពេលមិនដឹងញ៉ាំអ្វី ។ 

ជាប្រភេទអាហារសម្រន់ ចំណីយើងញ៉ាំលេង ប្លែកមាត់ប្លែករសជាតិនោះគឺ បាញ់ត្រាងអាំង ។ គ្នាយើងខ្លះលឺហើយបែបនឹកឃើញហើយក៏ស្រក់ទឹកមាត់បណ្ដើរៗដែរហើយមើលទៅ ។ មានតែអ្នកមិនដែលញ៉ាំទេ ទើបមិនយល់អារម្មណ៍នេះព្រោះបាញ់ត្រាងអាំងនេះរសជាតិមិនធម្មតាទេ ។ ក្នុងនោះការប្រើប្រាស់គ្រឿងផ្សំកឺសាមញ្ញបំផុតមាន៖ ពងមាន់,បង្គារក្រៀម , សាច់មាន់ក្រៀម , ហតដក , ប្រហិតសាច់ក្តាម , ពោត , សាច់ជ្រូក , ស្លឹកខ្ទឹម និងឈីស ជាដើម ។ មួយបន្ទះត្រឹមតែ ៤០០០៛ មែន ប៉ុន្តែរសជាតិកប់សារី ជាមួយក្លិនឈ្ងុយ បន្ទាប់ពីអាំងក្ដៅៗដាក់ចូលមាត់ភ្លាមៗនិយាយពីជាតិណាស់ ស្រួយខ្ញោកៗ ដូចផេនដាទំពារដើមឬស្សីអ៊ីចឹង ។ 

មួយបន្ទះត្រឹមតែ ៤០០០៛ តែឡើងធំល្មមញ៉ាំបានមនុស្ស២នាក់ឯណោះ ។ បើនិយាយរឿងលក់វិញ ថ្ងៃខ្លះពូម្ចាស់តូបថាគាត់លក់បានដល់ ៥០ ៦០ បន្ទះក៏មានដែរ ព្រោះមានការគាំទ្រខ្លាំងទាំងអនាម័យ រសជាតិ និងតម្លៃសមរម្យអាចទទួលយកបាន ។ ទីតាំងវិញមិនពិបាករកទេបើគ្នាយើងស្គាល់សាលាបាក់ទូក គឺនៅក្រោយសាលាបឋមសិក្សាបាក់ទូក ផ្លូវចូលសាលាជ័យថាវីនឹងតែម្ដង ទៅដល់ជិះមើលឆ្វេង មើលស្ដាំតិចទៅឃើញហើយតូបគាត់តូចល្មម ឃើញមានបាញ់ត្រាងមានអីគឺហ្នឹងឯង ។

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត