ញ៉ាំក្នុងហាង ញ៉ាំតាមផ្លូវ នរណាមិនធ្លាប់ ចុះបើញ៉ាំនៅរោងចក្រវិញ ចាប់អារម្មណ៍ដែរឬអត់? អាចនិយាយបានថា Factory Phnom Penh ជាកន្លែងមួយដែលមានអ្វីជាច្រើនលើសពីការគិតរបស់អ្នកទាំងអស់គ្នា។
ក្នុងនោះយើងឃើញមានពោរពេញទៅដោយសិល្ប:ដូចជាស្នាដៃសិល្ប:របស់វិចិត្រករ ជារូបគំនូរតាមជញ្ជាំង ដែលពិតជាចំណីភ្នែកមួយដ៏ប្លែក។ អ្នកខ្លះក៏ថា Factory Phnom Penh ជាកន្លែងបណ្តុំនៃការិយាល័យធ្វើការ ដែលមានជាអាទិ៍ WS1 និង WS2 ជាដើម។ ហើយខ្លះទៀតថា Factory Phnom Penh ជាកន្លែងលេងបាល់បោះព្រោះមានតារាងបាល់បោះដ៏ធំមួយ នៅចំទីធ្លារកណ្ដាលនៃ Factory Phnom Penh តែម្ដងសម្រាប់ពួកគេទៅលេងបាល់បោះរាល់ថ្ងៃដោយឥតគិតថ្លៃ។
ទាំងនោះជាជ្រុងមួយតូចប៉ុននោះ ព្រោះថា Factory Phnom Penh ក៏ជាកន្លែងសម្បូរពោរពេញទៅដោយរបស់ញ៉ាំនៅឯ Retail Street ផងដែរ។ Retail Street ជាផ្នែកមួយក្នុង Factory Phnom Penh ដែលជាទីតាំងសំខាន់សម្រាប់អ្នកដែលគិតរឿងញ៉ាំជារឿងធំ។ អ៊ីចឹងតោះ មកស្គាល់ ហាងអាហារផ្សេងៗដែលទាំងអស់គ្នាអាចរកបាននៅ Retail Street របស់ Factory Phnom Penh។
បើសិនជាអ្នកចូលចិត្តអាហារបែបសាមញ្ញៗ ចង់ញ៉ាំដូចជា មីឆា បាយឆាអាចទៅរកមើលនៅ NUT Restaurant បាន។ ចំណែកមុខម្ហូបបែបបរទេសវិញ បើទាំងអស់គ្នាចង់ញ៉ាំជាលក្ខណៈប៊ឺហ្គឺ Spaghetti ឬដំឡូងបារាំងបំពង អ៊ីចឹងនៅទីនោះមាន 1:2 Eat Bunz។ រីឯខាងភេសជ្ជៈវិញ បើដើរលេងហត់ ហើយឃ្លានតែគុជអី អាចទៅរកបាននៅហាង CLOUD TEA និង HKong Tea ជាដើម។
យើងក៏ចង់ណែនាំឲ្យទាំងអស់គ្នាទៅរកមើលនៅ Pom Pom Snack Bar ដែលសម្បូរទៅដោយអាហារសម្រន់ (Snack) ឆ្ងាញ់ៗ ប្លែកមាត់។ ហើយបើចង់អ្នកចង់ភ្លក្សម្ហូបរសប្លែក បែបជាម្ហូបម៉ាឡេវិញ គឺមាននៅហាង Soo Kitchen។ ចាំទំនេរទៅសាករសជាតិទាំងនេះម្ដងទៅ ច្បាស់ជាជាប់មាត់ជាប់ចិត្តជាមិនខាន។
សម្រាប់អ្នកមិនជឿ ចូលមើលវីដេអូនេះបានណា៎៖
ទីតាំង៖