ដើម្បីឆ្លើយតបនឹងប្រិយមិត្តគ្រប់គ្នាដែលតែងតែគាំទ្រនិងតាមដាន “រឿងញ៉ាំរឿងធំ” តាំងពីដើមមក ។ សូមណែនាំនូវកម្មវិធីថ្មីរបស់រឿងញ៉ាំរឿងធំ ជាប៉ុស្តិ៍ថ្មីនាំអ្នកគ្រប់គ្នាទៅស្គាល់កន្លែងញ៉ាំថ្មីៗ ប្លែកៗ ។ ហើយឃ្លានណាស់មែនអត់ ឃ្លានរហូត តែមិនដឹងញ៉ាំអ្វីទេ ? មិនដឹងញ៉ាំនៅណាទៀត ហាងរាល់ដង ញ៉ាំធុញបាត់ហើយហ្នឹង ។
ទូរទស្សន៍ «ប៉ុស្តិ៍ញ៉ាំ» ជាកម្មវិធីថ្មីដែលនឹងនាំមកជូននូវហាងអាហារថ្មីៗ ប្លែកៗ ដែលមានរបស់ឆ្ងាញ់ជាច្រើនឱ្យគ្រប់គ្នាស្គាល់ រៀងរាល់ថ្ងៃសុក្រជារៀងរាល់សប្តាហ៍ ។ អ៊ីចឹងបានថាអស់បារម្ភទៀតហើយរឿងរកន្លែងញ៉ាំថ្មីៗ ជាមួយ កញ្ញាដ៏ស្រស់ស្អាត ឡេងឡេង និងកំលោះសង្ហា Steven Cheam របស់យើង ។ ហើយសប្ដាហ៍នេះផងដែរ 2នាក់ហ្នឹងគេដឹកដៃគ្នាទៅភ្លក់របស់ឆ្ងាញ់នៅផ្ទះបាយពុយពុយឡើងទំនងណាស់ ។
និយាយពីហាង “ផ្ទះបាយពុយពុយ” វិញត្រីសាលមុនក៏មាន ត្រីសមុទ្រញ៉ាំឆៅ ដូចជាត្រីអង្រែអីក៏មាន ។ ដែលជាលក្ខណ:ម្ហូបពេញនិយមរបស់បងប្អូននៅតំបន់ឯនាយសមុទ្រ ប៉ុន្តែផ្ទះបាយពុយពុយបាននាំមករៀបចំលក់ជូននៅបងប្អូនយើងអ្នកនៅភ្នំពេញឱ្យបានសាកនិងស្គាល់រសជាតិដ៏ឆ្ងាញ់ផ្អែមស្រស់របស់ត្រីសមុទ្រ ។ ដូចបានប្រាប់ពីមុនអ៊ីចឹង អ្នកទៅញ៉ាំហើយគ្មានបាត់ទេ ដឹងតែមកទៀត ជាប់ចិត្តជាមួយរសជាតិចឹងម៉ង ។
កុំឱ្យខាតពេលយូរ ទៅអូសមើលរូបភាពទាំងអស់គ្នាតោះ! មើលឱ្យពេញៗភ្នែក ឱ្យស្រក់ទឹកមាត់តិចទៅ ព្រោះទំនងៗខ្លាំងដែលពិសេសមានរសជាតិស្រាលស្រទន់របស់ Anchor White ទៀតកាន់តែមានជាតិម៉ង ។ សម្រាប់ទីតាំងហាងអាចរកមើលបានតាមរយ:ផែនទីខាងក្រោម។ នាំមកជូនដោយ Anchor Beer (Cambodia)
ទស្សនាវីដេអូ៖
ទីតាំងហាង៖