ដល់ម៉ោងរៀនចម្អិនម្ហូបឆ្ងាញ់ៗទៀតហើយប្រិយមិត្តរឿងញ៉ាំរឿងធំទាំងអស់គ្នា ។ ថ្ងៃមុនគ្នាយើងបានឃើញបានឃើញនិងទស្សនាតុមយ៉ាំក្រាលពងជាប្រភេទបាយឆារសជាតិតុមយ៉ាំគ្រឿងសមុទ្របែបស្រុកគេ ។ បែបត្រូវមាត់ត្រូវចិត្តអ្នកចូលញ៉ាំហឹរ និងគ្រឿងសមុទ្រហើយមើលទៅ ។ ប៉ុន្តែថ្ងៃនេះរឿងញ៉ាំរឿងធំមានអាហារមួយប្រភេទទៀតមកណែនាំជូនទាំងអស់គ្នា ។
«នំផេនខេក» ជាលក្ខណ:នំផង បង្អែមផង តែមានរសជាតិឆ្ងាញ់ អាស្រ័យលើអ្វីដែលយើងញ៉ាំជាមួយ ។ នំផេនខេកនេះអាចញ៉ាំជាមួយដំណាប់ផ្លែឈើ ផ្លែឈើស្រស់ ឬក៏គ្រឿងផ្សេងៗដែលគេអាចជ្រលក់ញ៉ាំបានដូចជា សូកូឡា ទឹកដោះគោខាប់ ទឹកឃ្មុំជាដើម ។ បើនៅស្រុកគេ គេញ៉ាំនំផេនខេកនេះជាអាហារពេលព្រឹកតែម្ដង ។ ឃើញអាហារស្រុកគេពិតមែនប៉ុន្តែគ្រឿងផ្សំងាយរកទិញទេ តាមទីផ្សារមានលក់គ្រប់មុខ ប៉ុន្តែបើគ្នាយើងខ្ជិលដើររកទិញ ទាំងអស់គ្នាអាចរកទិញបានតាម shop ក្នុង foodpanda បាន ។ ដោយពិសេសនោះគឺសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5) ។
តោះមកដឹងគ្រឿងផ្សំ៖
– ម្សៅមី ៣៣ក្រាម
– Baking powder មួយចុងស្លាបព្រាកាហ្វេ
– ពងមាន់ ២គ្រាប់
– ទឹកដោះគោ ៣ស្លាបព្រាបាយ
– ទឹកវាន់នីឡា ២ ៣ តំណក់
– ស្ករស ២ ទៅ ៣ ស្លាបព្រាបាយ
វិធីធ្វើក៏ងាយៗ៖
– លាយម្សៅមី ៣៣ក្រាម ជាមួយ Baking powder ចុងស្លាបព្រាកាហ្វេ កូរឲ្យសព្វទុកមួយឡែក
– យកពហមាន់ក្រហម២គ្រាប់ លាយទឹកដោះគោ២ស្លាបព្រាបាយ និងទឹកវ៉ាន់នីឡា២ ៣ តំណក់រួវាយឲ្យសព្វ
– យកម្រៅរបស់យើងមករែងដាក់ចូលពងមាន់ រួចវាយឲ្យសព្វ ទុកមួយឡែក
– យកពងមាន់សដែលនៅសល់មកកូរដោយដាក់ស្ករសចូលបន្តិចម្ដងៗដល់គ្រប់២០ក្រាម កូរដល់ឡើងជាពពុះដូចក្រីម
– ដួសពងសមួយស្លាបព្រាបាយទៅលាយជាមួយម្សៅពងក្រហម វាយឲ្យខ្លាំងហើយលឿនឲ្យវារលាយចូលគ្នាសព្វល្អ
– រួចយកពងសនៅសល់ទាំងអស់មកលាយ តែលើកនេះត្រូវវាយយឺតៗ
– យកប្រេងឬប័រមកលាបខ្ទះហើយជូតវាសវាឲ្យសព្វគ្រាន់មានសំណើមមិនឲ្យជោគ ដាក់ម្សៅនំចម្អិន
– ដាក់ទឹកក្នុងខ្លះតិចតួចឲ្យនំមានសំណើម រួចគ្របខ្ទះ
– ពេលឆ្អោនម្ខាងហើយយើងត្រឡប់នំ ហើយដាក់ទឹកចុងស្លាបព្រាបន្តិចទៀត គ្របចាំវាឆ្អិនជាការស្រេច
– Pancake អាចញ៉ាំជាមួយដំណាប់ ឬម្សៅស្ករ ទឹកស្ករ ផ្លែឈើស្រស់ និងមានប័រមួយដុំទៀតកាន់តែឆ្ងាញ់