Ad
Ad
ជិះអង្រឹង ផឹកកាហ្វេលើភ្នំ អារម្មណ៍ល្អៗ ឯទីកែប

ជិះអង្រឹង ផឹកកាហ្វេលើភ្នំ អារម្មណ៍ល្អៗ ឯទីកែប

Led Zep Cafe ដែលជារឿយៗ ត្រូវបានគេនិយមដាក់ងារថា «កាហ្វេលើភ្នំ» ជាហាងកាហ្វេថ្មីមួយដែលកំពុងពេញនិយមពីសំណាក់អ្នកដំណើរទាំងឡាយ ដែលស្វែងរកអ្វីដែលថ្មីហើយប្លែក។ នៅទីនោះអតិថិជនអាចអង្គុយផឹកកាហ្វេលើអង្រឹងក៏បាន ហើយតែបើសិនជាមិនចង់អង្គុយលើអង្រឹងទេ យើងក៏អាចអង្គុយបែបធម្មតាជាមួយកៅអីក៏បានដែរ គេមានតុកៅអីក្រោមឆ័ត្រច្រើនគួរសមដែរ។ Led Zep Cafe កាហ្វេលើភ្នំ គឺនៅមិនឆ្ងាយពីក្រុងទេ និយាយឲ្យខ្លីទៅ គឺស្ថិតនៅក្នុងលើភ្នំកែប (ឧទ្យានជាតិកែប) តាមផ្លូវទៅឆ្នេរកែបតែម្ដង។

By

បច្ចុប្បន្ននេះ នរណាៗក៏និយមកាហ្វេ អាចនិយាយបានថាវាជាភេសជ្ជៈដ៏ពេញនិយមរបស់មនុស្សសម័យថ្មី។ កាហ្វេឆ្ងាញ់បូករួមជាមួយបរិយាកាសបែបលំហែស្ងប់ស្ងាត់ទៀតនោះ តើនរណាដែលមិនប្រាថ្នាចង់បាន?

Led Zep Cafe ដែលជារឿយៗ ត្រូវបានគេនិយមដាក់ងារថា «កាហ្វេលើភ្នំ» ជាហាងកាហ្វេថ្មីមួយដែលកំពុងពេញនិយមពីសំណាក់អ្នកដំណើរទាំងឡាយ ដែលស្វែងរកអ្វីដែលថ្មីហើយប្លែក។ នៅទីនោះអតិថិជនអាចអង្គុយផឹកកាហ្វេលើអង្រឹងក៏បាន តែបើសិនជាមិនចង់អង្គុយលើអង្រឹងទេ យើងក៏អាចអង្គុយបែបធម្មតាជាមួយកៅអីក៏បានដែរ គេមានតុកៅអីក្រោមឆ័ត្រច្រើនគួរសមដែរ។ Led Zep Cafe កាហ្វេលើភ្នំ គឺនៅមិនឆ្ងាយពីក្រុងទេ និយាយឲ្យខ្លីទៅ គឺស្ថិតនៅលើភ្នំកែប (ឧទ្យានជាតិកែប) តាមផ្លូវទៅឆ្នេរកែបតែម្ដង។

អ្វីដែលធ្វើឲ្យហាងកាហ្វេមួយនេះមានមនុស្សស្កាត់ទៅរកមិនដាច់នោះ គឺដោយសារទីកន្លែងនេះក្រៅពីកាហ្វេ គឺមានទេសភាពដ៏ស្រស់ត្រកាល ព្រមជាមួយការរៀបចំប្លែក បែប Vintage ហើយតម្លៃទៀតសោតក៏សមរម្យ។ ស្រម៉ៃមើល ដៃកាន់កាហ្វេផឹក ទម្រេតខ្លួនដេកលើអង្រឹង គយគន់ទេសភាពឆ្នេរសមុទ្រកែប ជាមួយនិងកម្រងកោះ ហើយថែមទាំងអាចមើលថ្ងៃលិចនៅពេលរសៀលថែមទៀតផង អារម្មណ៍នឹងល្អកម្រិតណា?

ហាងកាហ្វេលើភ្នំនេះ គឺបើកលក់ជារៀងរាល់ថ្ងៃ តែបើតាមសម្ដីបងស្រីជាម្ចាស់ហាងគាត់ប្រាប់ថា បើសិនចង់មកលំហែបែបស្ងប់ស្ងាត់អាចមកពីថ្ងៃចន្ទដល់សុក្រ ព្រោះមិនសូវមានមនុស្សមក តែបើថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ អាចនឹងមានមនុស្សមកច្រើនដែលនឹងមានបរិយាកាសរាងអ៊ូអរបន្តិចជាងថ្ងៃដើមស​ប្តាហ៍ហើយ ។ ដូចនេះបើបានមកលេងខេត្តកែបហើយចង់ប្លែកភ្នែក ប្លែកអារម្មណ៍ និងចង់សាកជាមួយរសជាតិកាហ្វេបែបលើភ្នំ គួរកុំរំលង Led Zep Cafe។

ផែនទី៖

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត