លើកនេះ Heekcaa បានពញ៉ាក់អារម្មណ៍អតិថិជនដែលនិយមញ៉ាំ Bubble Tea ប្លែកខុសរាល់ដង គឺចេញលក់នូវភេសជ្ជៈតាមរដូវកាលមួយប្រភេទ ទាំងឈ្មោះ ទាំងរូបរាង និងរសជាតិ គឺពិតជាគួរឲ្យទាក់ទាញជាមួយនឹងរូបមន្តពិសេសតែម្តង ដែល Eatery រឿងញ៉ាំរឿងធំ បានភ្លក្សផ្ទាល់មាត់ នោះគឺ “Heekcaa Mool Mool BBQ” ដែលស្ថិតនៅក្នុងស្រឡាយ Heekcaa BBQ Series។
ភេសជ្ជៈមួយកែវនេះ ដែលលាយបញ្ចូលគ្នារវាង Milk Tea Tofu Pudding ជាមួយនឹង Signature Heekcaa Cheese រោយពីលើដោយ Soy Powder ហើយអីដែលពិសេស គឺអ្នកអាចបង្វិល និងជ្រលក់ញ៉ាំជាមួយនឹង Rice Ball (នំអ៉ី) មួយចង្កាក់បួនគ្រាប់ដែលមានពណ៌ចម្រុះគួរឲ្យចង់ញ៉ាំ។
លើសពីនេះសម្រាប់ Mool Mool BBQ មានរបៀបញ៉ាំពិសេសគឺ ដំបូងគឺយក Rice Ball (នំអ៉ី) បង្វិលដូច បង្វិលសាច់អាំង BBQ ដើម្បីឲ្យនំអ៉ីប្រឡាក់ជាមួយ Heekcaa Cheese និង Soy Powder បន្ទាប់មកបន្តជ្រលក់នំអ៉ីជាចង្កាក់នោះចូលទៅក្នុងកែវ ត្រឹម Heekcaa Cheese រួចលើកមកភ្លក្ស រសជាតិដ៏ឈ្ងុយឆ្ងាញ់ប្រៃលមៗដែលត្រូវម៉ាច់ជាមួយរសជាតិផ្អែមរបស់ Milk Tea និង Tofu Pudding។
ដូចនេះអតិថិជនទាំងអស់អាចសាកល្បង Mool Mool BBQ ចាប់ពី ថ្ងៃទី២៣ ខែតុលា នេះតទៅ នៅគ្រប់សាខាទាំងអស់របស់ហ៊ីកា ហើយអតិថិជនក៏នឹងអាចកុម៉្មង់ Delivery បានចាប់ពីថ្ងៃទី២៦ តុលា នេះផងដែរ។ អ៊ីចឹង ចាំសាកភ្លក្សទាំងអស់គ្នាណា៎!