Ad
Ad
Michael Douglas បញ្ចាក់ថា Ant-Man 3 នឹងមកដល់ឆាប់ៗនេះ

Michael Douglas បញ្ចាក់ថា Ant-Man 3 នឹងមកដល់ឆាប់ៗនេះ

លោក Michael Douglas ក៍បានតបទៅកាន់សំណួរនេះផងដែរថា “ខ្ញុំមិនអាចបង្ហើបពីវាបានទេ អ្នកទាំងអស់ដឹងហើយ ខាង Marvel គេនឹងប្រើកាំភ្លើងខ្លីបាញ់ខ្ញុំ (គាត់និយាយបែបខ្សឹបៗ លេងសើចទេ) តែមិនយូរទេនឹងមានព័ត៍មានល្អៗជាច្រើនឆាប់ៗនេះហើយ” ។

By
Michael Douglas បញ្ចាក់ថា Ant-Man 3 នឹងមកដល់ឆាប់ៗនេះ

ចក្រវាឡ Superhero ធំរបស់ Marvel (Marvel Cinematic Universe) ត្រូវបានឃ្លាតឆ្ងាយពីចំណីចក្ខុទស្សនិកជនមួយរយៈធំហើយបើគិតមកដល់ពេលនេះ ជាពិសេសនោះភាពយន្តទោល Black Widow របស់ Scarlett Johansson ដែលគ្រប់ទន្ទឹមរងចាំទស្សនា ត្រូវបានលើកថ្ងៃចាក់បញ្ចាំងទៅខែវិច្ឆិកាទៀត ។ ឈឺចិត្តណាស់ !!!

Michael Douglas បញ្ចាក់ថា Ant-Man 3 នឹងមកដល់ឆាប់ៗនេះ

ដោយឡែកភាពយន្ត Ant-Man 3 ដែលគេធ្លាប់ប្រកាសថានឹងចាប់ផ្ដើមថតនៅចុងឆ្នាំ 2020 នេះរឺក៍ដើមឆ្នាំ 2021 នឹងចាក់បញ្ចាំងឲ្យទស្សនាក្នុងអំឡុងឆ្នាំ 2022 អាចនឹងដល់ 2023 (ពុំទាន់បញ្ជាក់ការពី Marvel ច្បាស់ទេ) ។ ទោះបីជាយ៉ាងណាក៍ដោយយើងនៅតែទទួលបានព័ត៍មានពីនេះពីនោះជាច្រើនពី Marvel ដដែលក្នុងដំណាក់កាលជម្ងឺ COVID-19 នេះ ។ ជាមួយគ្នានេះដែរ តារាសម្ដែង Michael Douglas សម្ដែងជាដុកទ័រ Hank Pym កាលពី 2 រឿងមុននេះ បានធ្វើ Q&A ជាមួយនិងហ្វេននៅលើ Instagram ហើយត្រូវបានគេសួរទៅកាន់គាត់ថា តើលោកបានដឹងអ្វីខ្លះអំពីភាពយន្ត Ant-Man 3 ខាងមុខនេះ ?

Michael Douglas បញ្ចាក់ថា Ant-Man 3 នឹងមកដល់ឆាប់ៗនេះ

លោក Michael Douglas ក៍បានតបទៅកាន់សំណួរនេះផងដែរថា “ខ្ញុំមិនអាចបង្ហើបពីវាបានទេ អ្នកទាំងអស់ដឹងហើយ ខាង Marvel គេនឹងប្រើកាំភ្លើងខ្លីបាញ់ខ្ញុំ (គាត់និយាយបែបខ្សឹបៗ លេងសើចទេ) តែមិនយូរទេនឹងមានព័ត៍មានល្អៗជាច្រើនឆាប់ៗនេះហើយ” ។

Michael Douglas បញ្ចាក់ថា Ant-Man 3 នឹងមកដល់ឆាប់ៗនេះ
Michael Douglas បញ្ចាក់ថា Ant-Man 3 នឹងមកដល់ឆាប់ៗនេះ

ដូចដែលយើងបានដឹងខ្លះៗស្រាប់ហើយ Ant-Man 3 ត្រូវបានគេដាក់គម្រោងផលិតយូរហើយ ពេលនោះលោក Michael Douglas បញ្ជាក់ថាគាត់ក៍នឹងស្ថិតនៅក្នុងវគ្គបន្ទាប់នេះដែរ ។ លោក Paul Rudd នៅតែសម្ដែងជា Ant-Man (Scott Lang) និង Evangeline Lilly ជា The Wasp (Hope van Dyne) ដដែល រីឯអ្នកស្រី Michelle Pfeiffer សម្ដែងជាប្រពន្ធដុកទ័រ Hank Pym និងម្ដាយរបស់ Hope van Dyne ឈ្មោះថា Janet van Dyne (Original Wasp) គាត់ក៍បានត្រៀមរួចរាល់ហើយដែរសម្រាប់រឿងបន្ទាប់នេះ តែសម្រាប់តួចិត្តអាក្រក់ (Villain) មិនទាន់មានលេចឮព័ត៍មានថាជានរណាទេ ។ Marvel Studio រកបានអ្នកកាន់ Screenplay ថ្មីរឺហៅបានសារអ្នកសរសេរស្ក្រីប (Script) លោក Jeff Loveness គាត់ក៍ជាអ្នកសរសេរស្រ្កីបក្នុងភាពយន្តគំនូរចីវចល “Rick and Morty” ផងដែរ ។ ប៉ុន្តែអ្វីដែលសំខាន់នោះ អ្នកដឹកនាំរឿងលោក Peyton Reed នឹងមកវិលមកវិញសម្រាប់ភាពយន្តទី 3 របស់គាត់ក្នុងចក្រវាឡ MCU នេះ ។ គាត់ធ្លាប់បានបង្ហើបថា Ant-Man 3 អាចនឹងយក Quantum Realm ជាគោលក្នុងរឿងនេះ មានន័យថាសាច់រឿងអាចនឹងពាក់ព័ន្ធទៅវិមាត្រល្អិតជាងលម្អងធូលីនេះច្រើន ហើយ Quantum Realm នេះក៍ធ្លាប់បានបង្ហាញកាលពី Ant-Man and The Wasp និង Avengers: Endgame កន្លងមកនេះ ។

Michael Douglas បញ្ចាក់ថា Ant-Man 3 នឹងមកដល់ឆាប់ៗនេះ
Michael Douglas បញ្ចាក់ថា Ant-Man 3 នឹងមកដល់ឆាប់ៗនេះ
Michael Douglas បញ្ចាក់ថា Ant-Man 3 នឹងមកដល់ឆាប់ៗនេះ

អ្នកទាំងអស់គ្នាទាយមើល៎ថា អ្នកណាជាតួអង្គចិត្តអាក្រក់ (Villain) នៅក្នុង Ant-Man 3 នេះ ?

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត