Oyster House សាខាជ្រោយចង្វារជាហាងគ្រឿងសមុទ្រស្រស់ៗ ដែលគេមានតាំងពី មឹក បង្គារ និងពិសេសដូចឈ្មោះហាងគេអ៊ីចឹង អយស្ទ័រ ស្រស់ៗផ្អែមឆ្ងាញ់ជក់មាត់ខ្ទាប់ជាមួយខ្ទឹមលីងនិងក្ទុម្ពទេស ជ្រលក់ជាមួយទឹកជ្រលក់ហឹរៗ ។ និយាយទៅគ្រឿងសមុទ្រជាច្រើនផ្សេងទៀតរៀបរាប់មិនអស់ទេ ។ ហើយនិយាយពីថាអ្នកអើយមិនដឹងប្រាប់យ៉ាងណាទេ ដឹងតែ ផ្អែម ឆ្ងាញ់ ស្រស់ល្អ មានជាតិ ជក់មាត់ជីបៗ ។
បន្តអានTag: រឿងញ៊ាំរឿងធំ
«Taro Ball» ជានំត្រាវបំពងដែលមានសំបកខាងក្រៅស្រួយឈ្ងុយ មានរសជាតិរមួតពីសាច់ត្រាវនិងម្សៅ ។ ពិសេសទាំងអស់គ្នាអាចញ៉ាំជ្រលក់ជាមួយទឹកជ្រលក់តាមចំណូលចិត្តរបស់អ្នកទាំងអស់គ្នា ទឹកប៉េងប៉ោះក៏បាន ទឹកម្ទេសក៏បាន រសជាតិអែមដូចគ្នា ។ មិនជឿគ្រប់គ្នាអាចសាកចម្អិនញ៉ាំបាន ដោយអាចរកគ្រឿងផ្សំបានយ៉ាងងាយដោយអាចរកទិញបានតាម shop ក្នុង foodpanda បាន ។ ពិសេសនោះគឺសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ "EATERY" ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5)...
បន្តអាន មកនិយាយពី នំសាន់វិចផ្លែឈើ អាហារប្រចាំហាងវិញ ។ ហាងតែងទទួលបានមតិយោបល់ពីសំណាក់អតិថិជនវិញដោយមានលើកឡើងសរសើពីរសជាតិនំឆ្ញាញ់ប្លែកខុសពីគេ មានគ្រីមតែបែរជាញុំាច្រើនមិនមានអារម្មណ៍ថាទ្រលាន់ កាត់បន្ថយភាពស្រ្តេសដោយសារនំមានភាពត្រជាក់ ផ្អែមល្មម និងមានផ្លែឈើស្រស់ក្នុងមាត់របស់ពួកគាត់ក្នុងពេលតែមួយតែម្ដង ។ ល្អបំផុតសម្រាប់អ្នកស្រលាញ់សុខភាពនិងសម្រស់ព្រោះហាងបានប្រេីប្រាស់គ្រីមធម្មជាតិ ដែលមានសារធាតុធាត់តិចខ្លាំងត្រឹមតែ 35.1% បេីប្រៀបធៀបជាមួយគ្រីមដទៃទៀតដែលមានសារធាតុធ្វើអោយធាត់ទៅដល់ 100% ។ ចំណែកផ្លែឈើស្រស់ហាងបានជ្រើសរើសផ្លែឈើដែលដាំដុះដោយធម្មជាតិ(organic fruits) ដែលអាចរកបានតែក្នុងផ្សារទំនេីបប៉ុណ្ណោះ ។ ពិសេសហាងសុំធានារាល់ការផលិតគឺមានការយកចិត្តទុកដាក់ខ្ពស់ប្រកដដោយអនាម័យ និងតែងតែធ្វើការផលិតថ្មីជារៀងរាល់ថ្ងៃ ។ គួរបញ្ជាក់ថាបច្ចុប្បន្ន...
បន្តអាន ពិតជាខុសប្លែកខ្លាំង ក៏អាចថាជាសាខាទីមួយដែល ហាងកាហ្វេក្នុងស្រុកមួយនេះ បានគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើការរចនា និងការសិក្សារពីបរិយាកាសជុំវិញហាង ដែលជូនផ្តល់នៅឯកជនភាព (Privacy/Personal Space) និងធម្មជាតិដ៏ស្រស់បំព្រង។ ហាងទាំងមូលរចនា ហាក់ដូចជាជម្រាលកូនភ្នំមួយ ជាមួយនឹងរុក្ខជាតិបៃតងលម្អរពាសពេញ ប្រៀបដូចជាចំការកាហ្វេមួយ ដែលពីមួយថ្នាក់ (ជាន់) ទៅមួយថ្នាក់ អតិថិជនអាចអង្គុយទទួលទានកាហ្វេ ភេសជ្ជៈ និងម្ហូបអាហារ ដោយមិនមានការរំខានពីអ្នកដទៃនៅជុំវិញខ្លួន ព្រោះថាមួយថ្នាក់ៗ គឺស្ថិតនៅលើបន្ទាត់កោង ដែលរក្សាបាននូវភាពផ្ទាល់ខ្លួន។ ការរចនានេះគឺពិតជាសាកសមសម្រាប់...
បន្តអាន Led Zep Cafe ដែលជារឿយៗ ត្រូវបានគេនិយមដាក់ងារថា «កាហ្វេលើភ្នំ» ជាហាងកាហ្វេថ្មីមួយដែលកំពុងពេញនិយមពីសំណាក់អ្នកដំណើរទាំងឡាយ ដែលស្វែងរកអ្វីដែលថ្មីហើយប្លែក។ នៅទីនោះអតិថិជនអាចអង្គុយផឹកកាហ្វេលើអង្រឹងក៏បាន ហើយតែបើសិនជាមិនចង់អង្គុយលើអង្រឹងទេ យើងក៏អាចអង្គុយបែបធម្មតាជាមួយកៅអីក៏បានដែរ គេមានតុកៅអីក្រោមឆ័ត្រច្រើនគួរសមដែរ។ Led Zep Cafe កាហ្វេលើភ្នំ គឺនៅមិនឆ្ងាយពីក្រុងទេ និយាយឲ្យខ្លីទៅ គឺស្ថិតនៅក្នុងលើភ្នំកែប (ឧទ្យានជាតិកែប) តាមផ្លូវទៅឆ្នេរកែបតែម្ដង។
បន្តអាន មកដល់ត្រឹមកសិណទឹកអង្គរ ចន្លោះផ្លូវពី ប្រាសាទអង្គរវត្ត ទៅអង្គរធំ គេប្រទះឃើញ តូបនំបញ្ចុកមួយកន្លែង ដែលទេសចរភាគច្រើនធ្វើដំណើរឆ្លងកាត់ តែងតែឈាងចូលមក។ នោះជាតូប #នំបញ្ចុកទឹកអម្ពិលប្រហុក ដែលប្លែកពីគេ នំបញ្ចុកនោះ គេទទួលទានជ្រលក់ជាមួយទឹកអម្អិលប្រហុក ហើយអន្ទក់វិញគឺជាបន្លែស្រុះឆ្អិន តែ៣មុខប៉ុណ្ណោះមានស្ពៃក្ដោប ត្រកួន និងសណ្ដែកកួរ។
បន្តអាន