រឿងញ៉ាំរឿងធំមកដល់ទៀតហើយជាមួយអាហារប្លែកៗងាយស្រួលចម្អិន ។ ថ្ងៃនេះរឿងញ៉ាំរឿងធំនឹងបង្ហាញអាហារបែបជាចំណីញ៉ាំលេង ។ ពិសេសមានរសជាតិមានក្លិនឈ្ងុយទាក់ទាញគួរឲ្យចង់ញ៉ាំ ។ ត្រូវទាំងចាស់ទាំងក្មេងតែម្ដង អាចញ៉ាំលេងបាន តែកុំញ៉ាំច្រើនប្រយ័ត្នរមាស់មាត់ ។
«Taro Ball» ជានំត្រាវបំពងដែលមានសំបកខាងក្រៅស្រួយឈ្ងុយ មានរសជាតិរមួតពីសាច់ត្រាវនិងម្សៅ ។ ពិសេសទាំងអស់គ្នាអាចញ៉ាំជ្រលក់ជាមួយទឹកជ្រលក់តាមចំណូលចិត្តរបស់អ្នកទាំងអស់គ្នា ទឹកប៉េងប៉ោះក៏បាន ទឹកម្ទេសក៏បាន រសជាតិអែមដូចគ្នា ។ មិនជឿគ្រប់គ្នាអាចសាកចម្អិនញ៉ាំបាន ដោយអាចរកគ្រឿងផ្សំបានយ៉ាងងាយដោយអាចរកទិញបានតាម shop ក្នុង foodpanda បាន ។ ពិសេសនោះគឺសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5) ។
តោះមកដឹងគ្រឿងផ្សំ៖
- ត្រាវ
- ខ្ញី ចញ្ច្រាំម៉ត់តូចៗ
- សៀងប្រៃ ម៉ត់
- ម្សៅពោត (corn starch)
- ប្រេងឆា
- ទឹកជ្រលក់ ទឹកម្ទេស ទឹកប៉េងប៉ោះ
វិធីធ្វើក៏ងាយៗ៖
- កោសត្រាវដូចកោសដូងដាក់លើនំឬត្រប៉ែ តែចំណិតៗធំជាងនឹងបន្តិច
- ដាក់ខ្ញីចិញ្ច្រាំ និងសៀងម៉ត់បន្តិចចូលត្រវ រួចច្របល់ឲ្យសព្វ
- រួចដាក់ម្សៅពោតចូលម្ដងបន្តិចចូលច្របល់ ថែមរហូតមានអារម្មណ៍ថាត្រាវស្អិតអាចមូលជាដុំៗបាន
- ដាក់ខ្លាញ់ល្មមលិចដុំត្រាវ ចាំរហូតដល់ខ្លាញ់ក្ដៅសឹមដាក់ត្រាវបំពង
- ត្រាវឡើងក្លិនឈ្ងុយឆ្ងាយនិងពណ៍ក្រហមឆ្អិនលើកជាការស្រេច