ធ្លាប់ដែលរំលឹករឿងកាលពីក្មេង អង្អុយញ៉ាំទឹកកកឈូសជាមិត្តភក្ដិនិយាយគ្នាលេងឬអត់? ពិតជាអនុស្សាវរីយ៍ ដ៏មានន័យមួយសម្រាប់យើង តែឥឡូវសម័យកាលកាន់តែទំនើបទៅៗ មិនបាច់អង្គុយនៅតូប ឬក៏ទឹកកកឈូសតាមម៉ូតូ អីទៀតទេ ចាំរឿងញ៉ាំរឿងធំ ណែននាំឲ្យស្គាល់ហាងមួយកន្លែងដែលអាចធ្វើអោយអ្នកនឹកឃើញពេលវេលា និងអារម្មណ៍ពេលញ៉ាំទឹកកកឈូសកាលនៅក្មេងៗ នោះគឺហាង Moto Café។
បន្តអានTag: Eatery
ទល់មុខជាមួយហ្នឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឬជាទូទៅអ្នកផងតែងហៅថា សាលារចនា អ្នកបន្តដំណើរ តាមផ្លូវក្នុងមួយ ដែលមានសភាពងងឹត និងអាថ៌កំបាំងបន្តិច ប្រសិនបើមិនទាន់ហ៊ានដើរចូលទេ អ្នកអាចងើយទៅលើនឹងឃើញស្លាក LED ដែលគេដាក់ថា «កេណី» នោះអ្នករកឃើញផ្លូវចូលហើយ។ ដើរតែបន្តិចនៅខាងស្តាំដៃអ្នកនឹងឃើញច្រកឡើងទៅជាន់លើជាមួយនឹងពាក្យថា Follow the light ដែលអ្នកអាចបន្តឡើងទៅជាន់លើតាមពន្លឺនោះ មកដល់ជាន់ទី២ កាលបើបើកទ្វារចូលនោះ អ្នកបានមកដល់ កេណី ហើយ ដែលជាហាងកាហ្វេដែលរក្សាទុកនូវអត្តសញ្ញាណសំណង់ផ្ទះល្វែងជាន់លើ...
បន្តអាន ជាមួយនឹងបរិបទថ្មីនៃការច្នៃរចនាម៉ូដហាងមួយនេះ ត្រូវបានរចនាឡើងឲ្យអ្នកដែលបានចូលមកមានអារម្មណ៍ថាដូចផ្ទះ ដែលមានទីធ្លាខាងក្រៅមានសភាពធំទូទាយ មានកន្លែងអង្គុយប្រកបដោយផាសុកភាព ខាងក្នុងវិញឯជាន់លើត្រូវបានបែកចែកជាផ្នែកៗ ដែលមានកន្លែងអង្គុយហាក់ដូចជានៅក្នុងប្រអប់ៗ និងលើទៅមួយថ្នាក់ មានតុវែងមួយដែលផ្តល់ភាពងាយស្រួល ដែលអាចទទួលទានបណ្តើរ ធ្វើការ ឬជជែកគ្នាលេងបណ្តើរ។ នៅខាងជាន់ក្រោមក៏មាន តុបម្រើកាហ្វេបែប Brew (Brewing Bar) ដែលមានអ្នកឆុងកាហ្វេដ៏ជំនាញ នៅប្រចាំការបម្រើជូននូវរសជាតិកាហ្វេដែលឆុងថ្មីៗឈ្ងុយឆ្ងាញ់ ហើយអតិថិជនក៏អាចសួរនូវសំណួរផ្សេងៗ ដែលទាក់ទងជាមួយនឹងកាហ្វេទៅពួកគាត់បានដែរ។
បន្តអាន បើនិយាយពីសៀមរាប គឺច្បាស់ណាស់គេនឹងនិយាយអំពីប្រាសាទបុរាណ សិល្បៈ និងការកំសាន្ត សប្បាយនៅ Pub Street ពេលរាត្រី តែសៀមរាបគឺមានលើសពីនេះ ដែលកន្លែងញ៊ាំឆ្ងាញ់ៗនៅសៀមរាបក៏សំបូរបែបមិនចាញ់ខេត្ត ក្រុង ផ្សេងៗទៀតដែរ។ ហើយបើនិយាយពីសៀមរាបចុងឆ្នាំនេះគឺមានព្រឹត្តិការណ៍ដ៏ធំមួយគឺ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលចន្លោះពីឥឡូវទៅដល់ថ្ងៃនោះ យើងអាចមានពេលមកស្គាល់កន្លែងញ៊ាំប្លែកៗក្នុងក្រុងសៀមរាបបាន។
បន្តអាន ស៊ុបលំដាប់លេខ១សាប៊ុសាប៊ុ និង ស៊ុគិយ៉ាគិ ម៉ូម៉ូផារ៉ាដាយ (Mo-Mo-Paradise Cambodia) គឺជាម៉ាកដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុន ជាពិសេសអ្នកចូលចិត្ត ឬចង់សាកល្បងស៊ុបមានរសជាតិដើមពីជប៉ុន។ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ផ្លូវប៉ាស្ទឺ ៥១ កែង ផ្លូវ២១៩ នៅពេលចូលនៅក្នុងហាងភ្លាមអ្នកនឹងទទួលបានអារម្មណ៍កក់ក្តៅពេញចិត្តបំផុតចំពោះភាពរស់រាយរាក់ទាក់របស់បុគ្គលិកតាំងពីមាត់ទ្វាររហូតដល់កន្លែងអង្គុយ ដែលគាត់ស្ថិតក្នុងសំលៀកបំពាក់បែបជប៉ុនបុរាណដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្ថិតនៅក្នុងប្រទេសជប៉ុន។ បុគ្គលិក ម៉ូម៉ូផារ៉ាដាយ នឹងណែនាំពី ស៊ុប របស់ម៉ូម៉ូផារ៉ាដាយ ដែលមានច្រើនជម្រើស ដូចជា សាប៊ុសាប៊ុ...
បន្តអាន ឈ្មោះបែបនេះពិតជាធ្វើឲ្យអតិថិជនឆ្ងល់ហើយថា ភេសជ្ជៈប្រភេទជាតែ ហេតុអ្វីបានជាមានឈ្មោះជាប្រភេទអាហារបែបអាំងទៅវិញ? គឺឈ្មោះភេសជ្ជៈថ្មីនេះកើតចេញពីរសជាតិដែលបានបង្កើតឡើងដោយរូបមន្តអាថ៌កំបាំងពិសេសពីហ៊ីកា បែបផែនជា BBQ ប្លែកខុសពីភេសជ្ជៈដទៃ។
បន្តអាន ដឹងទេថាទួលទំពូង ឥឡូវកំពុងបំលែងខ្លួនទៅជាតំបន់មួយដែលសំបូរទៅដោយ ហាងទំនិញ ហាងកាហ្វេ អាហារដ្ឋានផ្សេងៗ ដែលអ្នកអាចងាយស្រួលក្នុងការរកស្ទើរគ្រប់កំណាត់ផ្លូវ។ តែប្រសិនបើរកកន្លែងដែលមានអាហារបែប BBQ ប៊ីហ្គឺ និង Waffle Fries (ដំឡូងបារាំងបំពងបែបនំពុម្ព) ប្រហែលជាពិបាករកបន្តិចហើយ ព្រោះថាប្រហែលជាមានតែមួយកន្លែងទេ ដែល Eatery នឹងណែនាំពេលនេះគឺ Carolina BBQ
បន្តអាន នំបញ្ចុកជាអាហារមួយប្រភេទរបស់ខ្មែរ ដែលគេនិយមទទួលទានជាទូទៅ ជាពិសេសគឺនៅក្នុងពិធីបុណ្យទានផ្សេងៗ លក្ខណៈពិសេសគឺនំត្រូវទទួលទានជាមួយសម្លរប្រហើរ និងល្បើយដែលជាបន្លែចម្រុះដែលធ្វើឲ្យនំបញ្ចុកក្លាយជាអាហារដែលប្លែកខុសពីគេ ហើយអាហារប្រភេទនេះគឺមិនពិបាករកទេ ហើយតម្លៃក៏មិនជាថ្លៃដែរ។ សម្រាប់អ្នកដែលនិយមចូលចិត្តនំបញ្ចុក ចង់ដឹងថានំនេះមានប្រវត្តិបែបណា?
បន្តអាន April Café មានទីតាំងនៅក្នុងសំណង់វីឡាចាស់មួយកន្លែង ស្ថិតនៅម្ដុំវិមានឯករាជ្យ ដោយពួកគេបានច្នៃសំណង់នោះដោយទុកសភាពដើម តែបន្ថែមដោយគំនូរលើជញ្ជាំងប្រភេទ Graffiti តាមផ្នែកខ្លះលើជញ្ជាំង ដែលរំលេចនូវពណ៌ចម្រុះយ៉ាងទាក់ភ្នែក និង អំណោយផលដល់ការថតរូបលេងទុកជាអនុស្សាវរីយ៍ផងដែរ។ រួមជាមួយនិងទីតាំងធំទូលាយកន្លែងអង្គុយច្រើនបានធ្វើឱ្យបរិយាកាសនៅទីនេះពិតជាទំនង និងស្រស់ស្អាត មែនទែន។ ក្រឡេកទៅមើលអំពីកាហ្វេវិញគឺត្រូវបានបង្កើតឡើងមានលក្ខណ:ស្តង់ដារក្នុងស្រុក និងតម្លៃសមរម្យ ដែលបានជួយលើក កម្ពស់ដល់ផលិតផលក្នុងស្រុក ដោយគ្រឿងផ្សំភាគច្រើនត្រូវបាននាំយកមកពី ខេត្តមណ្ឌលគិរី ដូចជា គ្រាប់កាហ្វេ ផ្លែឈើនានា...
បន្តអាន ប្រោនកាហ្វេ គឺជាហាងកាហ្វេមួយដែលមានការគាំទ្រយ៉ាងខ្លាំង
បន្តអាន