កុំឲ្យស្ងាត់ ចង់ប្រាប់ថាទោះបានឬមិនទាន់បានទស្សនា Ep3 របស់ប៉ុស្តិ៍ញ៉ាំ ក៏អាចមកអូសមើលលេងៗដែរណា៎ ហើយខាងក្រោមបំផុតមានវីដេអូដូចគ្នា ។ រូបភាពកាល កញ្ញា ឡេងឡេង និងកំលោះ ស្ទីវិន វ៉ៃក្បិនអាវប៉ាក់ទៅញ៉ាំអី ឡើងផ្អើលហាងគេ ។ និយាយពីថាសុំខ្លាចដៃ2នាក់ហ្នឹងម៉ង លេងខ្លាំងៗណាស់ ដាក់ឈុតធំម៉ាផ្អើលគេពេញភូមិរហូត ។
និយាយពីហាងវិញ នៅ សង្ក្រាន្ត គឺថាម្ហូបពិសេសៗ រសជាតិញាក់ណាស់ ស៊ុបពេលល្ងោចញ៉ាំឡើងសឹងលើកទាំងឆ្នាំងហុតទឹកតែម្ដង ។ ក្នុងនោះបែងចែកជា ៣ ពេល ដែលពេលព្រឹកគេផ្តោតលើគុយទាវ ហើយពេញនិយមជាងគេនោះមាន៖ គុយទាវប្រហិតត្រីឆ្លាត គុយទាវបាក់សៀក និង គុយទាវខគោ ។ ពេលថ្ងៃត្រង់វិញ មានសម្លរត្រពាំងខ្យង ជ្រក់ក្រៅឆ្នាំងពិសេស សម្លរកកូរ សម្លរប្រហើបែបថៃ សម្លបម្ជូរក្តាតពងត្រី និង ម្ជូក្តាមស្រែ ។ ដល់ពេលល្ងាចគេមានលក្ខណៈស៊ុប ដែលមានស៊ុបមូកាថាក់ ស៊ុបកន្ធាយ និង ស៊ុបខួជ្រូក ។
សំខាន់គឺថាឆ្ងាញ់ជក់មាត់លិតដៃ ឡើងប្រុសស្អាតស្រីស្អាតយើងដណ្ដើមគ្នាញ៉ាំ តែក្រុមការងារថតដណ្ដើមបានមុនហាហា ។ កុំបូរបាច់យូរគ្នាយើងមើលតែរូបភាពទៅដឹងហើយថាម្ហូបទំនងៗប៉ុណ្ណា មើលកាលណាលេបទឹកមាត់ក្អឿកៗចឹងម៉ង ។ សូម្បីក្រុមការងារថតក៏យ៉ាប់ដែរ ថតបណ្ដើរឃ្លានបណ្ដើរ ។ សឹងតែថាឲ្យអ្នកទាំងពីរមកកាន់កាមេរ៉ា ហើយក្រុមការងារទៅចូលញ៉ាំវិញទេ ។
សម្រាប់អ្នកមិនទាន់បានទស្សនាវីដេអូ អាចទៅមើលបានលើ Page របស់យើង Eatery រឿងញ៉ាំរឿងធំ គឺទូរទស្សន៍ប៉ុស្តិ៍ញ៉ាំ Ep3 ក៏បានឬមើលនៅខាងក្រោមនេះក៏បាន ។ ហើយបើមើលហើយចង់ទៅញ៉ាំផ្ទាល់សាករសជាតិពិតៗនោះ កុំភ័យ! ខាងក្រោមនេះគឺ link ផែនទីទីតាំងហាង។ នាំមកជូនដោយ Anchor Beer (Cambodia)
ទស្សនាវីដេអូ៖
ផែនទីទីតាំងហាង៖