ទស្សនាកម្មវិធីថ្មីរបស់ រឿងញ៉ាំរឿងធំ នៅ ?
ប៉ុន្មានថ្ងៃមុន ទូរទស្សប៉ុស្តិ៍ញ៉ាំ បាននាំអារម្មណ៍គ្រប់គ្មាទៅស្គាល់ហាងសាច់អាំងបែបកូរ៉េនៅលើរថភ្លើង GOGI Train ។ មានអ្នកខ្លះច្រឡំថា កញ្ញា ឡេងឡេង និងកំលោះ Steven ទៅដល់កូរ៉េព្រោះនៅហាងស្អាតប្លែកដូចនៅកូរ៉េមែនទែន ។ តែការពិតមិនមែនទេ គឺនៅទួលគោកយើងនេះឯង មានទៅណាឆ្ងាយ ។
«ទូរទស្សន៍ប៉ុស្តិ៍ញ៉ាំ» នាំអារម្មណ័គ្រប់គ្នា ទៅដល់ហាងសាច់អាំងកូរ៉េយ៉ាងពិសេសដែលមានឈ្មោះថា GOGI Train ។ ចង់ដឹងណាស់ហើយមើលទៅថាម្ហូបនៅ GOGI Train ទំនងខ្លាំងប៉ុណ្ណានិងដាក់ជាមួយ Anchor White ទៀតទៅ កាន់តែពិសេសបែបណា ។ បើចង់ដឹងមើលរូបភាពលេងៗសិនទៅ វីដេអូក៏មាន នៅក្រោមអាចទស្សនាបាន ។
គ្រឿងសមុទ្រស្រស់ៗ ស្រូបទឹកជ្រលក់ពិសេសហឹរៗក្រហមឆ្អិនឆ្អៅ ។ សាច់គោមានជាតិអាំងឈ្ងុយៗ ពីសេសគ្រឿងឆៅ ងាវ បង្គា ក្ដាមសមុទ្រ មានមួយចង់ ។ បើម្ហូបបែបកូរ៉េវិញមាន ពងទាចំហុយ ភ្លៅមាន់ចៀនមានតាមជម្រើសរសជាតិ ពិសេសគីមឈីក៏មានដែរ ។ រសជាតិវិញមិនដឹងប្រាប់ថាម៉េច បើបានញ៉ាំតែខ្ញុំអ្នកសរសេរនិងតួររបស់យើងហ្នឹង ។ ទាល់តែគ្នាយើងទៅសាករសជាតិផ្ទាល់ នៅ GOGI Train នៅខាងទួលគោកតែម្ដងបានដឹងច្បាស់ថា ឆ្ងាញ់ ជក់មាត់ មានជាតិប៉ុណ្ណា ។
ឥឡូវអូសរូបមួយជុំពីរ មើលលេងសិនទៅណា៎អ្នកទាំងអស់គ្នា បញ្ជាក់ម្ដងទៀត វីដេអូនៅខាងក្រោមនេះដូចគ្នា អាចទស្សនាបាន ។ ចាំទំនេរមានពេល ហើយចង់ទៅសាករសជាតិនៅហាងផ្ទាល់ ដូចនេះខាងក្រោមជា location ហាងផ្ទាល់ ។ នាំមកជូនដោយ Anchor Beer (Cambodia)
ទស្សនាវីដេអូ៖
ផែនទី៖