
ឃើញគេដើរលក់ ពងក្រួចទំនងពេកហៅ ៥០ ៦០សឹបគ្រាប់ ទុកញ៉ាំលេង តែដឹងអីសល់ឡើងពាក់កណ្ដាលអត់អ្នកញ៉ាំ បើជួបរឿងបែបហ្នឹង ចាំឡេងប្រាប់វិធីច្នៃកុំឱ្យសល់ខូចគឺយើងធ្វើជា «ពងក្រួចប្រៃហឹរ» ឆ្ងាញ់ ញាក់ ជាក់ជាមួយបាយកកកាន់តែជាតិ បើថាមេឃត្រជាក់បាយញ៉ាំជាមួយបាយក្ដៅៗទៀតគឺ ឆ្ងាញ់ជាតិហួសថ្លែងអាដែងគ្រឿងផ្សំវិញ អីនែគឺថាគ្មានពិបាកទេ ទាញតែទូរស័ព្ទខ្វាច់មក ចុចបញ្ជាទិញបានភ្លាម ព្រោះក្នុង pandamart និង ហាងទំនិញ foodpanda ក៏អាចរកកម្ម៉ង់ទិញរបស់ទាំងអស់នេះបានដែរ ហើយអតិថិជនថ្មី កុំភ្លេចប្រើកូដ EATERY2 ដើម្បីទទួលបានការបញ្ចុះតម្លៃ 2$ សម្រាប់អតិថិជនថ្មី កុម្ម៉ង់ចាប់ពី 8$ ពី pandamart និង ហាងទំនិញ foodpanda ។
តោះទស្សនារបៀបចម្អិន៖
គ្រឿងផ្សំងាយៗ៖
– ពងក្រួច
– អំបិល
– ទឹកសុីអុីវកូរ៉េ
– ខ្ទឹមស
– syrup
– ប្រេងល្ង
– ម្ទេសក្រហម&បៃតង
– ស្លឹកខ្ទឹម

វិធីធ្វើវិញងាយៗ ៖
– ដាំទឹកឲ្យពុះ ដាក់អំបិលបន្តិច ដាក់ស្ងោរពងក្រួចឲ្យឆ្អឹន
– ស្រង់ចេញរួចបកសំបកចេញ ហើយទុក1ឡែក
– ដាំទឹក 500ml ដាក់ទឹកសុីអុីវ 200ml ខ្ទឹមស20 syrup កូរឲ្យសព្វ រួចទុកឲ្យពុះ
– ដាក់ពងក្រួច30គ្រាប់ចូលហើយបន្ថែមប្រេងល្ង ស្ងោរឲ្យពុះ
– ដួសដាក់ចាន រោយស្លឹកខ្ទឹមនិងម្ទេសពីលើ